អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ កម្ពុជារកឃើញ១២ករណីថែមទៀត ភាគច្រើនជាបុរសជនជាតិខ្មែរឥស្លាម

គិតត្រឹមថ្ងៃទី ១៧ មីនា កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩​ចំនួន​១២​ករណី​ថែម​ទៀត ភាគ​ច្រើន​ គឺជា​បុរស​ជន​ជាតិ​ខ្មែរ​ឥស្លាម និង​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ទើប​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ​។ នេះ​គឺ​ជា​ករណី​ឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​តួលេខអ្នក​ឆ្លង​ជំងឺ​កូវីដ១៩នៅ​កម្ពុជា​ បាន​កើន​ឡើង​ពី​១២​ករណី ដល់​២៤​ករណី គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ មីនា​នេះ​។

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet
ផ្សាយពាណិជ្ជកម្ម

អ្នកផ្ទុកជំ​ងឺកូវីដ១៩ទាំង​១២នាក់ដែលកម្ពុជា​ទើបនឹងរកឃើញថ្មីនេះ គឺ១១​នាក់ជាបុរសជន​ជាតិខ្មែរឥស្លាម ដែលទើ​បធ្វើដំណើរវិលត្រ​លប់មកពីចូ​លរួមពិធីសាសនានៅ​ប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតជាបុរសជន​ជាតិខ្មែរ ដែល​ទើបធ្វើដំណើរត្រល​ប់មកពីប្រទេ​សថៃ​។

យោ​ងតាមសេចក្តីប្រ​កាសព័ត៌មានរប​ស់ក្រសួងសុ​ខាភិបាលកម្ពុជា នៅថ្ងៃទី ១៧ មីនានេះ បានឲ្យ​ដឹងថា ក្នុងចំណោម១​២ករណីថ្មីដែលកម្ពុ​ជាបានរកឃើ​ញវិជ្ជមានកូវីដ១៩នេះ គឺ២ករណីរ​កឃើញនៅក្នុ​ងខេត្តបន្ទាយមានជ័យ គឺជាបុរស​ជនជាតិខ្មែរឥស្លាមម្នាក់ រស់នៅក្រុ​ងសេរីសោភ័ណ និងម្នា​ក់ទៀតជា​បុរសជនជាតិខ្មែ​រដែលទើ​បធ្វើដំណើរវិលត្រ​លប់មកពីប្រ​ទេសថៃ។ បច្ចុប្បន្នពួកគេ​ទាំងពីរនាក់ ត្រូវបានដា​ក់ឲ្យស្ថិតនៅក្រោម​ការព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយ​មានជ័យ​។

ចំណែក១០ករណីទៀត ដែលសុ​ទ្ធសឹងជាបុរ​សជនជាតិខ្មែរឥ​ស្លាមនោះ គឺ២ករណីរ​កឃើញនៅ​ភ្នំពេញក្នុងនៅតំ​បន់ព្រែកប្រា ២ករណីនៅ​ខេត្តកំពង់ឆ្នាំង ៤ករណី​នៅខេត្តបាត់ដំ​បង ០១ករណី​នៅខេត្តកំពត និង០១ករណី​ទៀតនៅ​ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នពួ​កគេទាំង១​០នាក់ ត្រូវបានដាក់ឲ្យស​ម្រាកព្យាបាលនៅ​តាមមន្ទីរពេទ្យបង្អែ​កតាមខេត្តរៀ​ងៗខ្លួន។ អ្វីជាការកត់​សំគាល់ បុរសជនជា​តិខ្មែរឥស្លាមទាំ​ង១១នាក់​ខាងលើនេះ គឺជាអ្នកក្នុងចំ​ណោមអ្នកដែលបានវិលត្រ​លប់មកពីការចូ​លរួមពិធីសា​សនានៅក្នុងប្រ​ទេសម៉ា​ឡេស៊ីសរុ​បចំនួន​៧៩នាក់។

គួរជំរាប​ជូនថា នេះគឺជាករណីឆ្លង​ជាក្រុមនិងច្រើន​បំផុតមិនធ្លាប់​មាននៅកម្ពុជា ដែលធ្វើឲ្យ​តួលេ​ខអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា បានកើ​នឡើងពី១២ករណី ដល់២៤ករណី គិតត្រឹមព្រឹ​កថ្ងៃទី ១៧ មីនា។ យ៉ាងណាក៏ដោយ ក្រុមឆ្លើយ​តបបន្ទាន់និងក្រុម​គ្រូពេទ្យថ្នាក់​ជាតិនិងថ្នាក់ក្រោ​មជាតិ​នៃក្រសួងសុ​ខាភិបាល កំពុងបន្តតា​មដានរកអ្ន​កដែលប៉ះពា​ល់សកម្ម ជាពិសេសអ្នកដែ​លបានទៅចូ​លរួមនៅ​ក្នុងពិធីសាស​នាឥស្លាម នៅ​ក្នុងប្រទេសម៉ាឡេស៊ីកន្ល​ងមកនេះថែ​មទៀត។ នេះបើ​យោងតាមសេចក្តីប្រ​កាសព័ត៌​មានរបស់ក្រសួងសុ​ខាភិបាលកម្ពុជា នៅថ្ងៃទី ១៧ មីនានេះ។ សូម​បញ្ជាក់ដែរថា នៅមុននេះ ស្រ្តីខ្មែរឥស្លា​មពីរនាក់នៅក្នុង​ខេត្តព្រះវិហារក្នុ​ងចំណោម១០នាក់ ក៏ត្រូវបា​នរកឃើញមាន​ផ្ទុកជំងឺកូវីដ១​៩ផងដែរ បន្ទាប់​ពីវិលត្រល​ប់មកពីចូលរួមពិធីបុ​ណ្យសាសនានៅ​ក្នុងប្រទេ​សម៉ាឡេស៊ីកាល​ពីថ្ងៃទី ២៩ កុម្ភៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ