អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

ឥទ្ធិពលនៃកូវីដ១៩ធ្វើឲ្យតម្លៃប្រេងនៅលើទីផ្សារកម្ពុជានិងអន្តរជាតិបន្តធ្លាក់ចុះខ្លាំងក្នុងខែនេះ

ប្រេងសាំង​នៅតាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ធំ​ៗ​នៅទីក្រុង​ភ្នំពេញ​បាន​​បន្ត​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​ខែមីនានេះ ខណៈ​តម្លៃ​ប្រេង​នៅលើ​ទី​ផ្សារ​អន្តរជាតិ​បានធ្លាក់​ចុះ​តាំង​ពីខែ​មករា​ឆ្នាំ​២០២០មក​ម្ល៉េះ។ ការធ្លាក់​ចុះ​តម្លៃ​ប្រេង​នៅលើទី​ផ្សារ​នាពេលនេះ​គឺដោយសារតែ​ឥទ្ធិ​ពល​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ១៩​ ដែល​កំពុង​រាល​ដាល​ពេញ​ពិភពលោក​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រូវបាន​កាត់​បន្ថយ។

ប្រេងសាំងនៅក្នុងប្រទេសកម្ពុជា
ប្រេងសាំងនៅក្នុងប្រទេសកម្ពុជា © WMC
ផ្សាយពាណិជ្ជកម្ម

បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម តម្លៃ​ប្រេង​សាំងនៅកម្ពុជានេះ ​​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​៣១​មីនា ​ឆ្នាំ​២០២០​។ ការធ្លាក់ចុះ​​តម្លៃ​ប្រេង​នៅកម្ពុជា​នេះ គឺដោយ​សារ​ថ្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​ពិភព​លោក​កំពុង​ធ្លាក់​ចុះ​ព្រោះតែ​ការ​ផលិត​កើនឡើង តែ​តម្រូវ​ការ​នៃការ​ប្រើ​ប្រាស់​​ត្រូវបាន​កាត់​បន្ថយ​ដោយ​សារ​​​តែ​ការ​ផ្ទុះឡើង​នៃជំងឺកូវីដ១៩។ ​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឲ្យ​រោង​ចក្រ​ធំៗជាច្រើន​នៅ​ប្រទេស​ចិន​ផ្អាក​ដំណើរ​ការ ហើយ​​ក្រុម​ហ៊ុន​យន្តហោះធំៗ នៅលើពិភពលោក​​​កាត់​បន្ថយ​ជើង​ហោះហើរ ​ព្រោះតែមិនសូវមានអ្នកធ្វើ​ដំណើរ​ ខណៈ​សាលារៀនបិទទ្វារ ហើយ​ប្រជាជនភាគ​ច្រើនមិនចេញពីផ្ទះ។​

ម្យ៉ាងទៀត​ការ​ប្រកួត​ប្រជែង​តម្លៃ​ប្រេង​រវាង​ អារ៉ាប៊ី សាអូឌីត ជាមួយនឹង​រុស្ស៊ី​ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​​ប្រេងលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះផងដែរ ដោយសារតែ​​រុស្ស៊ី​បដិសេធ​សំណើ​របស់​អង្គការ OPEC ដែលទាមទារឲ្យ​កាត់​បន្ថយ​ការផលិត​ប្រេង​ ដោយ​សារ​បញ្ហា​វីរុស​កូរ៉ូណា​។

យ៉ាងណាក៏ដោយ​ការ​ធ្លាក់ចុះ​តម្លៃប្រេងនេះ​ធ្វើ​ឲ្យពលរដ្ឋ​មាន​ការ​សប្បាយចិត្ត ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​ព្រមានថា​ វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្តសេដ្ឋកិច្ចពិភពលោកទាំងមូល។ ប្រទេសរុស្ស៊ី​បាន​ត្រៀម​ខ្លួន​រួចហើយ​ចំពោះ​ការ​ខាត​បង់​របស់​ខ្លួន​មកពីតម្លៃ​ប្រេង​ធ្លាក់ចុះនេះ តែរុស្ស៊ីនៅតែ​បង្កើន​ការ​ផលិត​ប្រេង​ប្រជែងជាមួយ​អារ៉ាប៊ី សាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ