អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សន្ធិសញ្ញាផ្ទេរអ្នកទោស៖ ផលប្រយោជន៍ ការព្រួយបារម្ភ និងបញ្ហាប្រឈម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា និង​វៀត​ណាម​នឹង​មាន​សន្ធិ​សញ្ញា​ផ្ទេរ​ទណ្ឌិត​រវាង​គ្នា​នឹង​គ្នា​នា​ពេល​ខាង​មុខ​នេះ​។ សេចក្តី​ព្រាង​ច្បាប់​បង្កើត​សន្ធិ​សញ្ញា​នេះ បាន​ទៅ​ដល់​ដៃ​រដ្ឋ​សភា​កម្ពុជា​ហើយៗ​នៅ​ពេល​នេះ គណៈ​កម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋ​សភា​កំពុង​តែ​សិក្សា​លម្អិត​បន្ថែម មុន​សភា​បើក​កិច្ច​ប្រជុំ​អង្គ​ដើម្បី​ពិនិត្យ និង​អនុម័ត​។ បើ​រដ្ឋ​សភា និង រដ្ឋា​ភិបាល​កម្ពុជា សន្ធិ​សញ្ញា​នេះ គឺ​កម្ពុជា​ទើប​តែ​នឹង​មាន​ជា​លើក​ទី១​ប៉ុណ្ណោះ​ជាមួយ​ប្រទេស​វៀត​ណាម​ ខណៈ​ប្រទេស​ផ្សេង​ទៀត​ក៏​គ្រោង​នឹង​បង្កើត​នៅ​ពេល​ក្រោយៗ​ទៀត។ ទាំង​រដ្ឋ​សភា និង រដ្ឋា​ភិបាល អះអាង​ថា សន្ធិ​សញ្ញា​នេះ គឺ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​នៅ​វៀតណាម​។ ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បង្ហាញ​ពី​ភាព​ព្រួយ​បារម្ភ​ខ្លះៗ និង​បាន​លើក​ឡើង​បញ្ហា​ប្រឈម​ដែល​អាច​កើត​ចេញ​ពី​សន្ធិ​សញ្ញា​នេះ​ផង​ដែរ​។

អាគារ​ពន្ធនាគារ​ (រូបតំណាង)
អាគារ​ពន្ធនាគារ​ (រូបតំណាង) © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ