អានតួអត្ថបទ
បទយកការណ៍

មណ្ឌល​កុមារ​កំព្រា​សំរោង ថ្នាល​បណ្តុះ ចំណេះ​ដឹង និង​ចំណេះ​ធ្វើ ដល់​កុមារ​កំព្រា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បង្កើត​ក្នុង​ឆ្នាំ ២០០២​ មណ្ឌល​កុមារកំព្រាសំរោង ដែល​មាន​ទីតាំង នៅ​ភូមិសំរោង សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ គឺជាកន្លែងមួយ ដែល​បានផ្តល់ ទាំងចំណេះដឹង និង​ចំណេះ​ធ្វើ ​ដល់​ក្មេងកំព្រាជាច្រើន។ មណ្ឌល​នេះ​ មិន​ត្រឹម​តែផ្តល់​ចំណេះដឹង​លើការ​សិក្សា មាន​ដូចជាជំនាញ​ភាសាខ្មែរ ភាសាអង់គ្លេស កុំព្យូទ័រ ជាដើម ដល់កុមារកំព្រាទាំងនោះទេ ប៉ុន្តែ​គេថែម​ទាំងមាន​ផ្តល់​នូ​វជំនាញ​កសិកម្ម ដោយ​មិន​មាន​ប្រើប្រាស់ជាតិគីមី ដល់​កុមារ​ដែល​គេចិញ្ចឹម ដែល​នេះ​ចាត់ថាជាចំណេះធ្វើមួយ​ដ៏សំខាន់ សម្រាប់​កុមារទាំងនោះ អាច​ចិញ្ចឹម​​ខ្លូន​​ឯងបាន​ ក្រោយ​ពី​ពួកគេ​ចេញពីមណ្ឌលនេះ។

សកម្មភាព​ដាំដុះរបស់កុមារកំព្រា​ នៅ​ក្នុង​មណ្ឌល​កុមារកំព្រាសំរោង។
សកម្មភាព​ដាំដុះរបស់កុមារកំព្រា​ នៅ​ក្នុង​មណ្ឌល​កុមារកំព្រាសំរោង។ RFI/សួង សុខភារី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ