អានតួអត្ថបទ
តួគី-រុស្ស៊ី

ទស្សនកិច្ច​ថ្នាក់​រដ្ឋ​បំពេញ​ដោយ​លោក​​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​នៅ​រដ្ឋធានី​តួគី​

ជា​លទ្ធផល​នៃ​កិច្ចចរចា​ដែល​បាន​ប្រព្រឹត្ត​ទៅ​រសៀល​ថ្ងៃ​ទី​១​ធ្នូ អស់​ជាង​៣​ម៉ោង នៅ​ក្រុង​អង្ការ៉ា​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​លោក​ប្រធានាធិបតី​តួគី អ៊ែរដូហ្កាន គូភាគី បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៨​ច្បាប់​ដែល​ក្នុង​នោះ​មាន​លើ​វិស័យ​ថាមពល បូក​ទាំង​ថាមពល​​បរមាណូ វិស័យពាណិជ្ជកម្ម សេដ្ខកិច្ច ផ្នែក​គាំទ្រ​ដល់​ធុរៈកិច្ច វិនិយោគ និង ផ្នែក​សុខាភិបាល។

លោកប្រធានាធិបតីរុស្ស៊ី ពូទីន(-ឆ្វេង)និងលោកប្រធានាធិបតីតួកគីអ៊ែរដូហ្កាន  (ស្តាំ)នៅក្នុងជំនួបមួយនៅក្រុងអង់ការ៉ាថ្ងៃ១ធ្នូ២០១៤
លោកប្រធានាធិបតីរុស្ស៊ី ពូទីន(-ឆ្វេង)និងលោកប្រធានាធិបតីតួកគីអ៊ែរដូហ្កាន (ស្តាំ)នៅក្នុងជំនួបមួយនៅក្រុងអង់ការ៉ាថ្ងៃ១ធ្នូ២០១៤ . REUTERS/Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ល្ងាច​មិញ​ក្នុង​សន្និសីទ​កាសែត បូក​សរុប​តុល្យាការ​នៃ​កិច្ចចរចា លោក ប្រធានាធិបតី​រុស្ស៊ី​ពូទីន បាន​ឲ្យ​ដឹង​ថា ភាគី​រុស្ស៊ី ត្រៀម​បង្កើន​បរិមាណ​ឧស្ម័ន​ធម្មជាតិ បង្ហូរ ទៅ​កាន់​ប្រទេស​តួគី ពី​២៧.០០០​លាន​ម៣​សព្វថ្ងៃ ដែល​ស្មើ​នឹង​៦០% នៃ​បរិមាណ​ឧស្ម័ន នាំ​ចូល​តួគី  ឲ្យ​បាន​ដល់ ៣០.០០០លាន​ម៣ ​ក្នុង​១​ឆ្នាំ។ មិនតែប៉ុណ្ណោះ តាម​ប្រសាសន៍ លោក​ពូទីន ចាប់ពី​ថ្ងៃ​ទី​១​មករា​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៥​ទៅ រុស្ស៊ី​នឹង​បញ្ចុះ អស់​៦% ថ្លៃ​នៃ​ឧស្ម័ន ដែល​រុស្ស៊ី លក់​ទៅ​ឲ្យ​តួគី។ បញ្ចុះ​នេះ គឺ យោង​ទៅ​តាម​សំណូមពរ​របស់​ក្រុង អង្ការ៉ា។

តាម​លោក​ពូទីន រុស្ស៊ី​ពី​ចំណែក​ខ្លួន​សង្ឃឹម​ថា រដ្ឋាភិបាល​តួគី​នឹង​បន្ទាប​ពន្ធ​ហូត​ពី ប្រាក់ ចំណេញ​​ពី​វិនិយោគ​សរុប​ទៅ​ក្នុង​ទំហំ​ដល់​២០.០០០​លាន​ដុល្លារ​ដែល​ រុស្ស៊ី​បញ្ចូល​ទៅ​ក្នុង​ការ សាងសង់​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ នៅ​តួគី​ជាស្ថានីយ​អគ្គិសនី​បរមាណូ ដែល​មាន​៤ រ៉េអាក់ទ័រនុយក្លេអ៊ែរ នីមួយៗ​កម្លាំង ១.០០០ មេហ្កាវ៉ាត់។ ម៉ូស្គូ​ប្រាថ្នា​ឲ្យ​ក្រុង​អង្ការ៉ា បន្ទាប ពន្ធ​នេះ ពី​២០%​មក​នៅ​ត្រឹម​២%។

ត្រង់​ចំណុច​នេះ គួរ​និយាយ​ថា​ស្របនឹង “អនុស្សរណៈ​ចុះ​រវាង ក្រសួង​ថាមពល​តួគី​ និង​ស្ថាប័ន​រដ្ឋ​រុស្ស៊ី​ខាង​សង់់​ស្ថានីយ​អគ្គិសនី​បរមាណូ នៅ​បរទេស ហៅ​កាត់​ថា RosAtom ” ដោយ​ថ្លែង​ក្នុង សន្និសីទ​កាសែត​នោះ លោក​ប្រធានាធិបតី​តួគី អ៊ែរដូហ្កាន  បាន​បង្ហើប​ឲ្យ​ដឹង​ថា ភាគី​តួគី បញ្ជូន​វិស្វករ​ខ្លួន ចំនួន​២០០​នាក់​ទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​រុស្ស៊ី សម្រាប់​ធ្វើការ ក្នុង អនាគត​ស្ថានីយ​អគ្គិសនី​បរមាណូ នៅ​តួកគី។

ស្តីអំពី កិច្ច​ព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម គូ​ភាគី សម្រេច​ថា បង្កើន​ឲ្យ​បាន​៣​ដង​តែ​ម្តង ទំហំ ផ្តោះប្តូរ​ពាណិជ្ជកម្ម ដែល​ក្នុង​ឆ្នាំ​មុន បាន​មាន​ទឹក​ប្រាក់​៣២.៧០០​លាន​ដុល្លារ ឲ្យ​វាត់​ដល់ ១០០.០០០​លាន​ដុល្លារ​ទៅ​ទល់់​ឆ្នាំ​២០២០។ ស្ទុះ​ឡើង​នេះ ដោយសារ​តួកគី មិន​ព្រម​ដាក់ ទណ្ឌកម្ម ប្រឆាំង​រុស្ស៊ី ទៅ​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប និង ស.រ.អា​.ឡើយ ហើយ​ក៏ ទទួល​ភ្លើង​ខៀវ​ពី​ម៉ូស្គូ​ពង្រីក​ការ​នាំ​កសិផល​និង​សាច់ ចូល​ប្រទេស​រុស្ស៊ី ជំនួស កន្លែង​ទំនេរ របស់​ពួក​ប្រទេស​ក្នុង​បស្ចិម​លោក​ដែល​រង​ចម្លើយ​បក​វិញ​ពី​ខាង​រុស្ស៊ី។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ទីនេះ​តួកគី អាច​នឹង​ក្លាយ​ទៅ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​១​របស់​រុស្ស៊ី វ៉ា​ប្រទេស​អាល្លឺម៉ង់​ទៅ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ