អានតួអត្ថបទ
កម្ពុជា

លោក​ស៊ូរិយ៉ា​ ស៊ូបេឌី​ទស្សនកិច្ច​ពិនិត្យ​ប្រព័ន្ធ​បោះឆ្នោត​​នៅ​កម្ពុជា​

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី "​បញ្ហា​សិទ្ធិ​មនុស្ស"​នៅកម្ពុជា​ លោក​​ស៊ូរិយ៉ា​​ ស៊ូបេឌី ​នឹង​បំពេញ​ទស្សនកិច្ច​ ៧​ ​ថ្ងៃ​នៅ​កម្ពុជា​នៅ​ក្នុង​សប្តាហ៍​ក្រោយ​នេះ។​ ដំណើរ​​ទស្សនកិច្ច​​​លើក​ទី​ ៦ ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​​​នឹង​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​ និង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា។​

លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ស្តីពី​ ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​នាថ្ងៃនេះនៅកម្ពុជា។
លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ស្តីពី​ ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​នាថ្ងៃនេះនៅកម្ពុជា។ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស៊ូរិយ៉ា ស៊ូបេឌី​នឹង​ផ្តើម​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១១​ខែ​ធ្នូ។ ប្រព័ន្ធ​បោះឆ្នោត និង​ការ​រៀបចំ​ការ​បោះឆ្នោត​គឺ​ជា​ប្រធានបទ​នៃ​តំណើរ​ទស្សនកិច្ច​លើ​ទី​៦​របស់​​លោក​ស៊ូរិយ៉ា ស៊ូបេឌី​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺណែវ។

លោក​ស៊ូរិយ៉ា ស៊ូបេឌី​ បាន​សរសេរ​ប្រាប់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​លោក​ថា នៅ​ក្នុង​​​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ លោក​នឹង​វិភាគ​លើ​ប្រព័ន្ធ​បោះឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៅ​តាម​ទស្សនៈវិស័យ​សិទ្ធិមនុស្ស ហើយ​លោក​ក៏​នឹង​បន្ត​តាមដាន​មើល​ផង​ដែរ ទៅលើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៧​ថ្ងៃ​នេះ អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​​ជាតិ​ និង​ថ្នាក់​ខេត្ត ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​​លោក​ក៏​រំពឹង​ជួប​ជាមួយ​ អគ្គស្នងការ​នគរបាល​​​ជាតិ​ផងដែរ។

លោក​ស៊ូរិយ៉ា ស៊ូបេឌី ​ត្រូវ​បាន​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​តែងតាំង​ជា​អ្នក​រាយការណ៍​​ពិសេស​​ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ខែ​មិនា​ឆ្នាំ​២០០៩។

ដំណើរ​​ទស្សនកិច្ច​ក្នុង​ពេល​កន្លង​ទៅ​របស់​អ្នករាយការណ៍​ពិសេស ​បាន​ផ្តោត​ទៅ​លើ​បញ្ហា​ការ​បណ្តេញចេញ​ដោយ​បង្ខំ​បញ្ហា​តុលាការ​និង​បញ្ហា​សភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ