អានតួអត្ថបទ
អង់គ្លេស

អង្គការ​​​យូនីសេហ្វ៖​ស្ត្រី​៧០០លាន​នាក់​ក្នុង​ពិភពលោក​ ត្រូវ​គេ​ចាប់បង្ខំ​អោយ​រៀបការ​

អង្គការ​​យូនីសេហ្វ​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​​នេះថា ​​​មាន​​ស្ត្រី​៧០០លាននាក់​ក្នុង​ពិភពលោក​ ត្រូវ​បាន​​គេ​ចាប់បង្ខំ​អោយ​រៀបការ ក្នុង​នោះ​​ ​​ជាង​២៥០លាននាក់ ជា​​ក្មេងស្រី​អាយុ​ក្រោម​១៥ឆ្នាំ។ ​នៅ​ទីក្រុង​ឡុងដ៍ ​ថ្ងៃ​អង្គារ​នេះ ​អង្គការ​យូនីសេហ្វ បានរៀបចំ​សន្និសីទ​​​​ប្រឆាំង​នឹង​​ការរៀបការ​ដោយ​បង្ខំ និង​ការ​កាត់ប្រដាប់ភេទ​ក្មេងស្រី។ ការកាត់​ប្រដាប់ភេទ​នេះ ធ្វើឡើង​តាម​ប្រទេស​មួយចំនួន ដើម្បី​ឆ្លើយតប​នឹង​​វប្បធម៌​រឺ​ក៏សាសនា។ អង់គ្លេស​ត្រូវប្រកាស​​ពី​ច្បាប់​​ថ្មីមួយ ទាក់ទង​នឹង​​ការដាក់​ទោស​លើ​ឳពុកម្តាយ​ណា ដែល​អនុញ្ញាត​អោយ​​គេ​កាត់ប្រដាប់​ភេទ​កូនស្រី​ខ្លួន។ ​

មាន​កុមារី​ជាង​២៥០លាននាក់ ក្នុង​ពិភពលោក ​អាយុ​ក្រោម​១៥ឆ្នាំ​រងការ​រៀបការ​ដោយ​បង្ខំ។
មាន​កុមារី​ជាង​២៥០លាននាក់ ក្នុង​ពិភពលោក ​អាយុ​ក្រោម​១៥ឆ្នាំ​រងការ​រៀបការ​ដោយ​បង្ខំ។ AFP/Mohammed Sawaf
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​​ប្រឆាំង​នឹងការ​រៀបអាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​កាត់​ប្រដាប់ភេទ​ក្មេងស្រី នៅ ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស ​​មាន​ឈ្មោះថា ​ជំនួប​ស្ត្រីឆ្នាំ​២០១៤។ សន្និសីទ​ប្រភេទ​នេះ ទើបតែបាន​រៀបចំ​ជាលើក​ទី១​ប៉ុណ្ណោះ។ ​យោងតាម​អង្គការ​យូនីសេហ្វ ​​មាន​​ស្ត្រី​៧០០លាន​នាក់​ក្នុង​ពិភពលោក​ ត្រូវ​បាន​​គេ​ចាប់បង្ខំ​អោយ​រៀបការ ក្នុង​នោះ​​ ​​ជាង​២៥០លាន​នាក់ ជា​​ក្មេងស្រី​​អាយុ​ក្រោម​១៥ឆ្នាំ។ ​​​​​ស្ត្រី​និង​កុមារី​​​ជាង១៣០លាននាក់ ក្នុង​ពិភពលោក ​ត្រូវបាន​ចាប់​បង្ខំអោយ​រៀបការ​ ​រឺក៏ត្រូវ​គេ​​​ចៀរ​កាត់ប្រដាប់ភេទផ្នែកខាងក្រៅ​ចោល។ ​

ការ​កាត់​ប្រដាប់ភេទ​ក្មេងស្រី​ ជា​សកម្មភាព​ក្នុង​វប្បធម៌​និង​សាសនា​ប្រទេស​មួយចំនួន ហើយ​​ប្រទេស​​ប្រមាណ​​២៩ នៅ​តែបន្ត​​អនុវត្ត​ន៍​សកម្មភាព​នេះ។ អង្គការ​យូនីសេហ្វ រៀបចំ​សន្និសីទ​នៅ​ក្រុងឡុងដ៍​ ម្សិលមិញ​ ​​​អំពាវនាវ​អោយ​គ្រប់​ភាគីក្នុង​សង្គម គ្រប់​ប្រទេស ជន​គ្រប់រូប ​​ចូលរួម​​​​​ប្រយុទ្ធ​​ប្រឆាំង បិទបញ្ចប់សកម្មភាព​ចាប់​បង្ខំ​អោយ​ស្ត្រី​និង​ក្មេងស្រី​រៀបការ ​​ប្រឆាំង​ការកាត់​ប្រដាប់ភេទ​​ក្មេងស្រី។ ​

សន្និសីទអង្គការ​យូនីសេហ្វ ​​ធ្វើឡើង​​នៅ​​អង់គ្លេស។ ​នៅអង់គ្លេស​​ ​រដ្ឋាភិបាល​​រង​រឿង​អាស្រូវ​ ដោយសារ​មិនអាច​​ដោះស្រាយ​​​បញ្ហាទាក់ទង​​ការ​​​កាត់ប្រដាប់ភេទ​ក្មេងស្រី​ ដែល​ប៉ះពាល់​ស្ត្រី​១សែន៧ម៉ឺននាក់​ ក្នុង​ស្រុក។​ ​សន្និសីទ​របស់​អង្គការ​យូនីសេហ្វ​បាន​​អនុញ្ញាត​អោយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដាវីដ ខាំម៉ឺរ៉ុន ឆ្លៀង​​​ផ្សព្វផ្សាយ​​ប្រឆាំង​សកម្មភាព​​​ល្មើស​នេះ ​បាន​ទូលំទូលាយ និង​ស៊ីជំរៅក្នុង​ប្រទេស៕ ​​ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ