អានតួអត្ថបទ
បទយកការណ៍

លោក​ព្រាប កុល ៖ អា​រ៉ែង​មាន​សក្តា​នុពល​និង​អាច​ក្លាយ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ប្រសិន​មានការ​ចូល​រួម​ពី​រដ្ឋា​ភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​មីនា​នេះ លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ ដែល​មាន​ព្រះសង្ឃ អាជីវករ សិស្ស និស្សិត សរុប​មាន​គ្នា​៤០ ចុះ​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ធម្ម​ជាតិ​នៅ​តំបន់​អា​រ៉ែង។ អា​រ៉ែង ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល ល្បី​ថា រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ទំ​បន់​វា​រី​អគ្គិសនី តែមាន​ផលប៉ះ​ពាល់​ច្រើន ដល់​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ។ លោក​ព្រាប កុល និង​ពលរដ្ឋ​រស់នៅ តំបន់​អា​រ៉ែង បាន​សន្ទនា​ជាមួយ​អ៊ឹម ណាវិន នៅ​កំពូលភ្នំ​ម្រេញ​កង្កែប ជុំវិញ​បញ្ហា​អា​រ៉ែង។ ភ្នំ​ម្រេញ​កង្កែប​ជា​ផ្នែក​មួយ​ដែលជា​សក្តានុពល​នៅក្នុង​តំបន់​អា​រ៉ែង ដែល​មាន​ព្រៃឈើ សត្វព្រៃ ។ សូម​ស្តាប់​ការសន្ទនា​នៅលើ​កំពូល​នោះ ដូចខាង​ក្រោម។

អង្គការ​តម្លាភាព​កម្ពុជា​ដឹកនាំ​ប្រជាពល​រដ្ឋ​ប្រមាណ​៤០​នាក់​ទៅ​សិក្សា​ស្វែង​យល់​នៅ​តំបន់​អារ៉ែង​។
អង្គការ​តម្លាភាព​កម្ពុជា​ដឹកនាំ​ប្រជាពល​រដ្ឋ​ប្រមាណ​៤០​នាក់​ទៅ​សិក្សា​ស្វែង​យល់​នៅ​តំបន់​អារ៉ែង​។ @RFI
ផ្សាយពាណិជ្ជកម្ម

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ