អានតួអត្ថបទ
ថៃ

មនុស្ស​សន្ធឹកសន្ធាប់​រារាំង​ប៉ូលិសថៃ​មិនអោយ​ចាប់ខ្លួន​សង្ឃ​​Dhammachayo​

នៅ​ជាយក្រុង​ភាគខាងជើង​​បាងកក ប្រទេស​ថៃ​ ថ្ងៃព្រហស្បតិ៍​នេះ មនុស្ស​សន្ធឹកសន្ធាប់បាន​ប្រមូល​ផ្តុំគ្នា​ នៅ​វត្តដ៏ធំ ​Dhammakaya  ដើម្បី​រារាំង​ប៉ូលិស​​មិនអោយ​ចូលទៅ​ចាប់​ខ្លួន​សង្ឃ Dhammachayo។​សង្ឃ​អង្គ​នេះ​ជាប់ចោទ​ពី​បទបន្លំ​បច្ច័យ​​រាប់រយលាន​អឺរ៉ូ ដែល​ពុទ្ធសាសនិក​ជន​​​ប្រគេន​ដល់​វត្ត។ ​ប៉ូលិស​​មិនទាន់​រកឃើញ​រឺចាប់ខ្លួន​លោក​នៅឡើយទេ ប៉ុន្តែ បើ​យោងតាម​​ក្រុមសង្ឃ​នាំពាក្យ​នៅវត្ត​​Dhammakaya  សង្ឃជាប់​ចោទ​​កំពុង​សំរាក​សឹង្ហ​ក្នុង​វត្ត ដោយសារ​លោក​មាន​ជងឺ។

Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ជាយក្រុង​បាងកក ក្រុម​អ្នកគាំទ្រ​សង្ឃថៃ​ Dhammachayo សន្ធឹកសន្ធាប់​ ក្នុង​សម្លៀកបំពាក់​ពណ៌ស បាន​ប្រមូលផ្តុំ​គ្នា ថ្ងៃព្រហស្បតី៍​នេះ ក្នុង​​វត្ត Dhammakaya ជាវត្ត​ដ៏ធំ ​​មានរាងរៅ​​​មូល​ដូច​ថាសហោះ។ ទោះ​ជាមាន​ដីកា​ចាប់ខ្លួនក្នុងដៃ​​ក៏ដោយ ក៏ក្រុម​​ប៉ូលិស​មិនអាច​​​​​ចូល​ទៅ​កន្លែង​មួយចំនួន​ក្នុង​វត្តនេះដែរ ដោយសារ​​​តែ​​​ការ​ហាមឃាត់​របស់​ក្រុមអ្នក​គាំទ្រ​ទាំងនេះ។


សង្ឃថៃ​ Dhammachayo ដែល​ប៉ូលិស​តាមរក​នោះ ជាប់ចោទ​ពីបទ​បន្លំ​បច្ច័យរាប់លាន​អឺរ៉ូ របស់​​ពុទ្ធបរិស័ទ។ រឿងរ៉ាវ​ចាប់ខ្លួន​សង្ឃ​អង្គ​នេះ​ ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​​​លើក​យក​ជជែក​​ ច្រើនសប្តាហ៍​មកហើយ។ ប៉ុន្តែ បណ្តា​អ្នកគាំទ្រ​សង្ឃអង្គនេះបាន​បរិហារ​ថា វា​ជា​ការ​តាមចាប់​ខ្លួន​បែប​នយោបាយ​ ដើម្បី​ប្រឆាំង​​ចលនាវត្ត​​ ដែលជា​ចលនា​គាំទ្រ​​ដោយ​​​អតីត​នាយករដ្ឋមន្ត្រី​​ ថាក់ស៊ីន ស៊ីណាវ៉ាត់។​ សង្ឃ​ជាប់ចោទ​​បាន​បង្កើត​​ចលនា​​​វត្ត​ Dhammakaya ​ឡើង​ ក្នង​ទសវត្ស​ឆ្នាំ១៩៧០។ ​វត្តនេះ​ជា​វត្ត​​មួយ​ ​ដែល​សំបូរ​​លុយកាក់​​ ក្នុង​ចំណោម​វត្ត​អ្នកមាន​នានា​នៅ​ថៃ។

កាលពី​ឆ្នាំ២០១៥ វត្ត​នេះ​បានសុខចិត្ត​​សងប្រាក់​ជិត​២០លានអឺរ៉ូ ទៅ​អោយ​រដ្ឋ​ ជា​ប្រាក់​ដែល​ប្រធាន​សហគ្រាស​មួយរូប​ ប្រគេន​ដល់​វត្ត។ ប្រធាន​សហគ្រាស​រូបនោះ ជាប់ចោទ​ពីបទ​លួច​បន្លំ​លុយទាំងនេះ។ រឿងនេះ​បានបង្ក​ភាព​ចម្រូងចម្រាស​នៅ​ថៃ ធ្វើអោយ​គេចាប់អារម្មណ៍​ថា វត្ត​នានា​កំពុង​តែ​ចង់​ឆ្លៀតរកស៊ី ចំណេញ​​លុយកាក់ ជា​ធម៌​​​មិន​​សុចរិត ផ្ទុយពី​​គន្លង​ពុទ្ធសាសនា។ ប្រជាជន​ថៃ​ក៏ចោទសួរ​ដែរថា ​ហេតុអ្វី​បានជា​អាជ្ញាធរ​ថៃ​អវត្តមាន​ក្នុង​ការ​ត្រួតពិនិត្យ​ការគ្រប់គ្រង​និង​ការ​ប្រើប្រាស់​បច្ច័យ​ក្នុង​វត្ត​ដូច្នេះ​ ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ