អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ប្រទេសថៃ សាទរ​ចំពោះ​គណ​បក្ស​ប្រជាជន

បើទោះជា​លទ្ធផល​ផ្លូវការ​នៅ​មិនទាន់​ត្រូវបាន​ប្រកាស​ក៏ដោយ ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​បាន​បន្ត​ផ្ញើលិខិត​សាទរ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា និង​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​នៅក្នុង​ការបោះឆ្នោត។ ការ​សាទរ​ដែល​ត្រូវបាន​ធ្វើឡើង​ យោងតាម​លទ្ធផល​បណ្តោះអាសន្ន។ ក្រោយពី​ប្រទេស​បង់​ក្លា​ដែ​ស ឥឡូវនេះ​មកដល់​ប្រទេស​ថៃ។

នាយករដ្ឋមន្រ្តីថៃ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត់ត្រា
នាយករដ្ឋមន្រ្តីថៃ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត់ត្រា REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

លិខិត​សាទរ​ដែល​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ លោកស្រី​យីង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​សរសេរ​សាទរ​ចំពោះ​ជ័យ​ជំ​នៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នៅក្នុង​លិខិត​ដដែល លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បានបញ្ជាក់​ប្រាប់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ផងដែរ អំពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ថៃ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​កម្ពុជា។

ពី​រដ្ឋាភិបាល​ថៃ​ដូចគ្នា លិខិត​សាទរ​ក៏មាន​មកពី​រដ្ឋមន្ត្រីការបរទេស ស៊ូ​រ៉ា​ពង្ស តូ​វិចា​ក់​ឆៃ​គុល។ ប្រមុខ​ការទូត​ថៃ​បាន​ផ្ញើលិខិត​សាទរ​ដល់​សម​ភាគី​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង។ រដ្ឋមន្ត្រីការបរទេស​ថៃ​បាន​សន្យា​ប្រា​ប់លោក ហោ ណាំហុង ​អំពី​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ទាំងពីរ និង​ប្រយោជន៍​របស់​អាស៊ាន​ផងដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ