អានតួអត្ថបទ
បទសម្ភាស

លោក​តឹក វណ្ណារ៉ា៖ រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា​កម្ពុជា​ពិត​ជា​ទទួល​បាន​ពិន្ទុទាប​ខាង​ផ្នែក​តម្លាភាព​ថវិកា​ជាតិ ហើយ​ព្រម​ទទួល​យក​ចំណុច​កែ​លម្អ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង ​នៅ​រាត្រី​នេះ​គឺ​លោក​តឹក វណ្ណារ៉ា ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ​ស្តីពី​កម្ពុជា ហៅ​កាត់​ថា​NGO​ Forum​។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុបារាំង​ទាក់ទង​នឹង​តម្លាភាព​ថវិកា​ជាតិ ​លោក​តឹក​វណ្ណារ៉ា​បាន​បញ្ជាក់​ថា ​បន្ទាប់​ពី​ចូលរួម​សិក្ខាសាលា​ពី​គ្រោះ​យោបល់​នៅ​ព្រឹក​មិញ​នេះ មន្ត្រី​តំណាង​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ទទួល​ស្គាល់​ថា ​កម្ពុជា​ពិតជា​ទទួល​បាន​ពិន្ទុទាប​ខាងផ្នែក​តម្លាភាព​ថវិកាជាតិ​ពិត​ប្រាកដមែន​នៅ​ក្នុង​ឆ្នាំ ​២០១៥​នេះ​។ លោក​វណ្ណារ៉ា​ បាន​បន្តថា​ ខាង​គ្រប់ភាគី​ពាក់ព័ន្ធ គឺសុទ្ធតែ​បាន​យល់​ព្រម​ទទួល​យក​នូវ​ដំណោះស្រាយ ​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​តម្លាភាព​ខាង​ផ្នែក​ថវិកាជាតិ​នៅ​កម្ពុជា​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

លោកតឹក វណ្ណារ៉ា នាយក​ជានាយក​ប្រតិបត្តិ​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា​NGO Forum​។
លោកតឹក វណ្ណារ៉ា នាយក​ជានាយក​ប្រតិបត្តិ​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា​NGO Forum​។ @RFI
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ