អានតួអត្ថបទ
បារាំង

ទីភ្នាក់ងារ​Standard & Poor’s​ព្រមាន​​បញ្ចុះ​ចំណាត់ថ្នាក់​បារាំង

ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ Standard & Poor’s​ បាន​ព្រមាន​បារាំង​កាលពីថ្ងៃ​សុក្រ​ទី ១០ តុលាថា បារាំង​នឹង​អាច​បាត់បង់​ចំណាត់ថ្នាក់​មួយ​កម្រិតទៀត បើសិន​បារាំង​មិន​ចាត់វិធានការ​ម៉ត់ចត់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន ឡើងវិញ។ បន្ទាប់ពី​ទីភ្នាក់ងារ​ Standard & Poor’s​ អឺរ៉ុបវិញ​​បានបន្ទោស​ផងដែរ​ទីក្រុង​ប៉ារីស​ពី​ការខកខានមិន​បាន​​ធ្វើ​កំណែទម្រង់​ដែល​សមស្រប​នឹង​​ឱនភាព​សេដ្ឋកិច្ចដែល​បារាំង​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន។​​​​ 

Standard & Poor'sព្រមាន​ថា​ទម្លាក់​ចំណាត់ថ្នាក់​A ពីរដង​របស់​បារាំង​
Standard & Poor'sព្រមាន​ថា​ទម្លាក់​ចំណាត់ថ្នាក់​A ពីរដង​របស់​បារាំង​ ASIA-COMPANIES/SENTIMENT REUTERS/Brendan
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ថ្ងៃ​តែមួយ បារាំង​បាន​ទទួល​ដំណឹង​មិន​សូវ​ល្អ​សម្រាប់​សេដ្ឋកិច្ច​របស់ខ្លួន។ កាល​ពី​ថ្ងៃ​​សុក្រ ទីភ្នាក់ងារវាយតម្លៃ​ហានិភ័យ​ Standard & Poor’s​ របស់​អាមេរិក​បាន​ប្រកាស​រក្សា​ចំណាត់ថ្នាក់​របស់​បារាំង ត្រឹម​AA  គឺ​មិន​ទម្លាក់​ចំណាត់ថ្នាក់បារាំង​ភ្លាមៗទេ ប៉ុន្តែ គេ​បាន​កែតម្រូវ​ទស្សនវិស័យទៅវិញ ដោយ​ចាត់ទុក​បារាំង​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​អវិជ្ជមាន។ ​អវិជ្ជមាន​មាន​ន័យ​ថា ​បារាំងពិបាក​នឹង​សង្ឃឹម​រក្សា​ចំណាត់ថ្នាក់ A ពីរដង​របស់​ខ្លួន នៅក្នុង​រយៈពេល​២​ឆ្នាំខាងមុខ។ ​

 
Standard & Poor’s​ ធ្លាប់​បាន​ទម្លាក់​ចំណាត់ថ្នាក់​បារាំង ពី​A បីដង មិន​ត្រឹម​A ពីរដង ម្តងហើយ នៅ​ដើមឆ្នាំ ២០១២។ សម្រាប់​ទីភ្នាក់ងារវាយតម្លៃ​​ហានិភ័យមួយនេះ គេ​ចាត់ទុក​បារាំង​នៅក្នុង​ដំណាក់​កាល​អវិជ្ជមាន​ ​​​ព្រោះ​ដោយ​មើល​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ប្រទេស​មួយនេះ។ ឱនភាព​ថវិកា​របស់​បារាំង​កាន់តែ​ចុះអាក្រក់ ជាង​ការគ្រោងទុក ក្នុង​ពេល​ដែល​​វិធានការ​របស់​រដ្ឋាភិបាលបារាំង​ ដើម្បី​រក​ប្រាក់​ចំណូល​ក៏​នៅ​ខ្សត់ខ្សោយ​។ មួយវិញទៀត តាម​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ Standard & Poor’s​ គេ​មិន​សូវ​ជឿទុកចិត្ត​ទៅលើ​ភាពរឹងមាំ​សេដ្ឋកិច្ចរបស់​បារាំង ដោយសារ​តែ​រដ្ឋាភិបាល​បារាំង​​​ពន្យារ​នយោបាយ​ដែលមាន​ទិសដៅ​រក្សា​​​កម្រិត​ប្រាក់បំណុល​បារាំង​ឲ្យ​នៅនឹង​ថេរ។

នៅក្នុង​ពេល​ដែល​សេដ្ឋកិច្ច​បារាំង​កំពុង​ជួប​វិបត្តិ រដ្ឋាភិបាល​បាន​ប្រកាស​ធ្វើ​កំណែទម្រង់​​​ថវិកា​សម្រាប់​ឆ្នាំ ២០១៥។ គឺ​ជា​នយោបាយ​រឹតត្បិត​ថវិកា យ៉ាងតឹងរ៉ឹង​ដែល​ក្នុងនោះ​មាន​ការកាត់បន្ថយ​ចំណាយ​សាធារណៈ​យ៉ាង​សម្បើម។ កំណែទម្រង់​របស់​រដ្ឋាភិបាល​​មាន​ទិសដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុសាធារណៈ​ល្អ​ប្រសើរ​ឡើងវិញ។ ប៉ុន្តែ តាម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ ​គេ​ពិបាក​នឹង​ជឿថា បារាំង​នឹង​អាច​ធ្វើ​តាម​ការសន្យា​របស់ខ្លួន។ មួយវិញទៀត ដោយសារ​កំណែទម្រង់​តឹងរ៉ឹង ដែល​មិន​ធ្លាប់​មាន​នៅបារាំង រដ្ឋាភិបាល​អាច​ប្រឈម​នឹង​ការងើប​ប្រឆាំង​ពី​​សង្គមប្រជាជន​បារំាង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ