អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

«នយោ​បាយ​កាំ​ប្រមា»​ដើម្បី​រក្សា​អធិបតេយ្យ ​និង​ឯករាជ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្បាស់​ណាស់​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ​និង​ជា​រដ្ឋ​ឯករាជ្យ។​ ប៉ុន្តែ​ តើពេញ​លេញ​ ឬ​មិន​ពេញ​លេញ?​ ប្រទេស​នេះ​បាន​ឆ្លង​កាត់​សន្តិភាព​ និង​សង្គ្រាម​ ហើយ​កំពុង​ពើប​ប្រទះ​ស្ថាន​ភាព​ថ្មី​ បន្ទាប់​ពី​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​ នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ១៩៥៣។​ ថ្ងៃ​ទី​៩ ​វិច្ឆិកា ​២០១៤​ ជា​ទិវា​ដែល​ប្រជាជន​ខ្មែរ​រម្លឹក​ខួប​ឯករាជ្យ​លើក​ទី​៦១​។​ លោក​ សុខ​ ទូច​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ខេមរៈ​ និយាយ​ដល់​«នយោ​បាយ​កាំ​ប្រមា»​ ខណៈ​ក្តី​បារម្ភ​របស់​បក្ស​ប្រឆាំង​មិន​ចេះ​រលត់​។​ សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ​ និង​ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​មក​ពី​បក្ស​កាន់​អំណាច​ ពន្យល់។

ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​ប្រព្រឹត្តឡើង​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​០៩ ​ខែ​វិច្ជិកា​ ឆ្នាំ​២០១៤​។
ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​ប្រព្រឹត្តឡើង​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​០៩ ​ខែ​វិច្ជិកា​ ឆ្នាំ​២០១៤​។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ