អានតួអត្ថបទ
កម្ពុជា

កម្ពុជា​តាំង​ពិ​ព័រណ៍​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​ខ្នាត​តូច និង​មធ្យម លើក​ទី៤

នៅ​ថ្ងៃ​ទី​២៨ មីនា​នេះ ប្រទេស​កម្ពុជា​បាន​បើក​ពិ​ព័រណ៍​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​ខ្នាត​តូច និង​មធ្យម​លើក​ទី​៤​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្យ។ ពិព័រណ៍​ពាណិជ្ជ​កម្មនេះ មានការ​ចូលរួម​ពី​សហគ្រាស​ចំនួន១០៣នៅ​ទូទាំងប្រទេស​កម្ពុជា។ ពិព័រណ៍​នេះ ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៨​មីនា​ដល់​ថ្ងៃ​ទី​៣០​មីនា។ ប្រធាន​សហ​គ្រាស​ខ្នាតតូច និង​មធ្យម បាន​ឱ្យ​ដឹង​ថា វេទិការ​ពិព័រណ៍​នេះ គឺ​ជា​បើក​ផ្លូវ​ឱ្យ​ទៅ​កាន់​ទីផ្សា​នៃ​ផលិត​ខ្នាតតូច និង​មធ្យម។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជាមាន​បញ្ហា​ប្រឈម​ចំបង​មួយ​គឺ​ការនាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​បរទេស ក្នុង​តម្លៃ​ខ្ពស់។

កម្ពុជាតាំងពិព័រណ៍ឧស្សាហកម្ម និងសិប្បកម្មខ្នាតតូច និងមធ្យម លើកទី៤
កម្ពុជាតាំងពិព័រណ៍ឧស្សាហកម្ម និងសិប្បកម្មខ្នាតតូច និងមធ្យម លើកទី៤ @RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

មាន​រយៈ​ពេល​បី​ថ្ងៃ​ពីថ្ងៃ​ទី២៨ មីនា ដល់​ថ្ងៃ​ទី​៣០​មីនា នោះ​គឺ​ពិ​ព័រណ៍​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​ខ្នាតតូច និង​មធ្យម លើក​ទី៤ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្យ។ ពិព័រណ៍​ថ្នាក់​ជាតិ​នេះ មាន​ការ​ចូល​រួម​ពី​បណ្តា​សហ​គ្រាស​ចំនួន​១០៣ នៅ​ទូ​ទាំង​ប្រទេស។ ក្នុង​ពិព័រណ័​នេះ មាន​ផលិត​ក្នុង​ស្រុក​ចំនួន​ប្រមាណ​ជាង១២០​មុខ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង លក់ ក្នុង​នោះ​មាន​ផលិត​ផល​ស្រា​បៀ ផលិត​ម្ហូប​អាហារ មានដូចជា​ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ និង រួម​ទាំង​សាច់​ក្រក​ជា​ដើម។

ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម លោក តែ​តាំង​ប៉ បាន​ឱ្យ​ដឹង​ថា វេទិ​ការ​ពិព័រណ៍​នេះ គឺ​ឱ្យ​កាស​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ទាំង​អស់ បង្ហាញ​វត្តមាន​ទៅដល់​អតិថិជន។ ហើយ ពិព័រណ៍​នេះ គឺ​ចង់​ជំរុញ​ផលិតផល​ក្នុង​ដើម្បីឱ្យ​ប្រជា​ជន​កម្ពជា​ទាំង​មូល​ទទួល​ស្គាល់​ផលិត​របស់​ខ្មែរ និង​ជាការ​ត្រៀមខ្លួន​ដើម្បី​ចូល​រួម​សមា​ហរណកម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ខាង​មុខ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ឧស្សាហកម្ម និង​សិប្បកម្ម អេស អ៊ឹម អ៊ី ខ្មែរ​លើក​ទី៤នេះ លោក គាត ឈន់ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ បាន​ថ្លែង​បញ្ជាក់​ថា ពិព័រណ៍​នេះ គឺ​នឹង​ចូល​រួម​ចំណែក​ដល់​ការពង្រឹង និង​លើក​កម្ពស់​ផលិត​ភាព រួម​ទាំង​ការ​ពង្រីក​ទីផ្សារ។ សម្រាប់​លោក គាត ឈន់ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច សហគ្រាស​ខ្នាតតូច នឹង​មធ្យម​គឺ​ឆ្ឆឹ​ង​ខ្នង​សេដ្ឋកិច្ច​កម្ពុជា។ បើតាម​លោក​គាត ឈន់​ដដែល ដើម្បីឱ្យ​សហគ្រាស ខ្នាត តូច និង​មធ្យម អាច​ប្រកួតប្រជែង​បាន​ក្នុង​តំបន់ បរិយា​កាស​អន្តរជាតិ​នោះ រដ្ឋាភិបាល​មាន​តួនាទី​កែលម្អ​ក្របខ័ណ្ឌ​គតិយុត្ត លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​ការបណ្តុះ​បណ្តាល​ជំនាញ​ជាដើម។

បើ​ទោះ​បីជា​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ខ្មែរ​របស់​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម​នេះ គឺ​ជា​បើក​ទីផ្សារ​នៃ​ផលិត​ផល​កម្ពុជា​មែន ប៉ុន្តែ​អាជីវ​កម្ម​ខ្នាត​តូច និង​មធ្យម​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​ការ​នាំ​ចូល​វត្ថុ​ធាតុដើម​ពី​បរទេស ដែល​មាន​តំលៃ​ខ្ពស់​ព្រោះ​តែ​គោល​នយោបាយ​ពន្ធ​១០០​ភាគ​រយ​របស់​រដ្ឋ ដូច្នេះ ប្រធាន​សម្ព័ន្ធ​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម លោក​តែ​តាំង​ប៉ បាន​ស្នើឱ្យ​រដ្ឋា​ភិបាល​គិត​គូរ​ពី​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ