អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖​ ជោគជ័យ​ ក្តីអាម៉ាស់​ និង​ការ​កែ​តម្រូវ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា មាន​រូបភាព​ច្រើន​ខុសគ្នា។ មន្ត្រី​រដ្ឋាភិបាល​លើក​អំពី​ជោគជ័យ​​របស់​កម្ពុជា​លើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស រហូតដល់​មានការ​សរសើរ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង បែរជា​បង្អាប់​ថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រហូត​ធ្វើឱ្យ​ប្រទេស​នេះ​អាប់ឱន​លើ​ឆាក​អន្តរជាតិ។ ដោយឡែក មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​និយាយ​ឡើយ​អំពី​ជោគជ័យ ឬ​បរាជ័យ របស់​កម្ពុជា​លើ​ផ្នែក​សិទ្ធិមនុស្ស ប៉ុន្តែ​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​កែតម្រូវ​ការងារ​របស់​ខ្លួន ឱ្យ​ស្របតាម​អនុសាសន៍​នៃ​អង្គការសហប្រជាជាតិ។

ការដង្ហែក្បួនធម្មយាត្រានិងសិទ្ធិយាត្រា ដើម្បប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០១៣​
ការដង្ហែក្បួនធម្មយាត្រានិងសិទ្ធិយាត្រា ដើម្បប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០១៣​ RFI
ផ្សាយពាណិជ្ជកម្ម

សូម​ស្តា​ប់លោក ម៉ក់ សម្បត្តិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ទើប​ត្រឡប់​ពី​ទីក្រុង​ហ្សឺ​ណែវ​វិញ បន្ទាប់ពី​បាន​ការពារ​​របាយការណ៍​រដ្ឋាភិបាល នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ លោក យឹម សុវណ្ណ ដែលជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដែល​ធ្វើការ​រួមជាមួយ​អង្គកា​រ​មិនមែន​រដ្ឋាភិបាលផ្សេងៗ ដើម្បី​លើក​តម្កើង​​សុ​ច្ចរិតភាព តម្លាភាព និង​ការ​គោរព​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ