អានតួអត្ថបទ
មេរោគអេដស៍

ការពិសោធន៍​នៃ​វ៉ាក់សាំង​បង្ការរោគ​នៅ​ប្រទេសថៃ​បានផ្តល់​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​

ការពិសោធន៍​លើកទី​មួយ​ដោយ​ប្រើ​វ៉ាក់សាំង​បង្ការរោគ​អេដស៍​នៅ​ប្រទេស​ថៃ​ ​ បាន​ហុចចេញ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ ​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារខ្លួន។​ នេះ​ជា​លទ្ធផល​នៃ​ការសិក្សា​វិភាគ​ដែលបាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ​ទី៤​មេសា​ឆ្នាំ២០១២​នៅ​សហរដ្ឋ​អាមេរិក។

បាតុកម្ម​​សម្តែង​​ការប្រឆាំង​​និង​ការ​​ប្រយុទ្ធ​ទប់ទល់​នឹង​​រោគអេដស៍​​នៅ​​ប្រទេសថៃ​
បាតុកម្ម​​សម្តែង​​ការប្រឆាំង​​និង​ការ​​ប្រយុទ្ធ​ទប់ទល់​នឹង​​រោគអេដស៍​​នៅ​​ប្រទេសថៃ​ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

 

បើយោងតាម​ការប្រមាណ​ដែលបាន​ផ្សាយ​ឲ្យដឹង​នៅ​ឆ្នាំ២០០៩​ ​ ៣១,២%​នៃ​អ្នក​ដែលបាន​ទទួល​ការចាក់ថ្នាំ​បង្ការរោគ​អេដស៍​ដោយ​ប្រើ​ផលិតផល​ដែល​គេ​បាន​ឲ្យ​ឈ្មោះថា​ “RV144” ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ អ្នកទាំងនោះ​មាន​អត្រា​ហានិភ័យ​តិចបំផុត​អាចនឹង​ប៉ះពាល់​ឬ​ទទួល​ចម្លង​ដោយ​មេរោគ​ VIH ។

អ្នកស្រាវជ្រាវ​បាន​យក​ឈាម​របស់​អ្នក​ដែលបាន​ទទួល​ការចាក់ថ្នាំ​បង្ការរោគ​អេដស៍​ដោយ​ប្រើ​ផលិតផល​ “RV144” ​មក​ធ្វើការ​វិភាគ​ដើម្បី​សិក្សា​ឲ្យ​ដឹង​ពី​ការវិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ការពារខ្លួន។
អ្នកស្រាវជ្រាវ​បាន​រកឃើញ​ ​ មាន​ការឆ្លើយតប​ខុសៗគ្នា​ពី​ anticorps ​ ​ ដោយអាស្រ័យ​ទៅលើ​កម្រិត​នៃ​ការទទួល​ចម្លង​រោគ​អេដស៍។

គួរកត់​សម្គាល់ថា​ ​ លទ្ធផល​នៃ​ការពិសោធន៍​ទៅលើ​ថ្នាំ​វ៉ាក់សាំង​បង្ការរោគ​អេដស៍​ដែលបាន​ប្រព្រឹត្ត​ទៅលើ​មនុស្ស​ពេញវ័យ​ជាង​១៦ ០០០នាក់​នៅ​ប្រទេសថៃ​ ​ បាន​ត្រូវ​ផ្សាយឲ្យដឹង​នៅ​ខែតុលា​ឆ្នាំ២០០៩​ដោយ​ New England Journal of Medecine ​ ​ ក៏ដូចគ្នា​អ៊ីចឹងដែរ​ New England Journal of Medecine​ បាន​ផ្សាយ​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការសិក្សា​ពិសោធន៍​ថ្មីនេះ​នៅ​ថ្ងៃទី៥​មេសា​ឆ្នាំ២០១២​នេះ។

“​ដោយសិក្សា​ទៅលើ​ករណី​អ្នកដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ប្រៀបផ្ទឹម​ទៅនឹង​អ្នកដែល​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ ​ អ្នកស្រាវជ្រាវ​បាន​រកឃើញ​សញ្ញា​សំខាន់ៗ​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ​នៃ​ថ្នាំ​វ៉ាក់សាំង​បង្ការរោគ​ថ្មីនេះ។”​ នេះ​ជាការ​ថ្លែង​ពន្យល់​របស់​លោក​សាស្ត្រាចារ្យ​ខាង​វេជ្ជសាស្ត្រ​នៃ​មហាវិទ្យាល័យ​ Duke ​នៅ​រដ្ឋ​ការ៉ូលីន​ខាងជើង​ដែល​ឋិត​នៅ​ប៉ែក​អគ្នេយ៍​នៃ​សហរដ្ឋ​អាមេរិក។

ការ​ស្រាវជ្រាវ​រកឃើញ​ដ៏​សំខាន់​គឺ​ anticorps​ នៃ​តំបន់​ពិសេស​មួយ​នៃ​ស្រោម​សម្បក​របស់​ virus ​ដែល​គេហៅថា​ V1V2 ​ ​ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អត្រា​នៃ​ការ​ទទួល​ចម្លង​រោគ​អេដស៍។
គួរបញ្ជាក់ថា​ ​ anticorps​គឺជា​ជាតិ​ protéine ​ ដែល​ផលិត​ដោយ​សរីរៈ​ ​សម្រាប់​ការពារ​ប្រយុទ្ធ​ទប់ទល់នឹង​មេរោគឆ្លង​ឬ​ bactéries៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ