អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

អាមេរិក និង​រុស្ស៊ី​រក​វិធី​ជំនះ​លើ​បញ្ហា​ដែល​បំពុល​ដល់​ទំនាក់ទំនង​ខ្លួន

ពិត​ជា​ដើម្បី​សាកល្បង​ជា​លើក​ចុង​ក្រោយ បុក​ទម្លាយ​រឿង “ប្រព័ន្ធ​ខែលមីស្ស៊ីល ប្រឆាំង​មីស្ស៊ីល “ ដែល​អាមេរិក​កំពុង​ដំឡើង​នៅ​ទ្វីប​អឺរ៉ុប ហើយ​ដែល​ត្រូវ​រុស្ស៊ី​ចាត់​ទុក​ជា​គ្រោះថ្នាក់​ដល់​ខ្លួន តាម​កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ​ទើប​បង្ហើប​ឲ្យ​ដឹង​ពេល​ថ្មីៗ មាន​បេសកជនពិសេស​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​នាំ​យក​មក​ប្រគល់​ឲ្យ​ភាគី​រុស្ស៊ី​នូវ “ពត៌មានសម្ងាត់” ស្តី​អំពី​ប្រព័ន្ធ​នេះ​ដើម្បី​ឲ្យ​រុស្ស៊ី​ស្ងប់​ចិត្ត​ចំពោះ​សន្តិសុខ​ខ្លួន។

នាយករដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ​​
នាយករដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ​​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

គឺ​កាល​ពី​ថ្ងៃទី១៣ មិនា​កន្លង​ទៅ​ដែល​នៅ​ទីក្រុង​ម៉ូស្គូ ពួក​មន្ត្រី​រុស្ស៊ី​បាន​ទទួល​ពី​ដៃ​លោកស្រី Allen Tosher តំណាងពិសេស​របស់​ក្រសួង​ការបរទេស​អាមេរិក​នូវ​ពត៌មាន​ដែល​ថា “សម្ងាត់” ស្តី​អំពី​គ្រឿងផ្សំ​នៃ “ប្រព័ន្ធ​ខែលមីស្ស៊ីល ប្រឆាំង​មីស្ស៊ីល “ ដែល ស.រ.អា. កំពុង​ដំឡើង​នៅ​ទ្វីប​អឺរ៉ុប នៅ​ជិត​បង្កើយ​នឹង​ព្រំប្រទល់​ប្រទេស​រុស្ស៊ី ហើយ​ដែល​ត្រូវ​រុស្ស៊ី​ចាត់​ទុក​ជា​គ្រោះថ្នាក់​ដល់​ខ្លួន។ តាម​ប្រសាសន៍​លោកស្រី នេះ​ជា​កាយវិការ​សុឆន្ទៈ​ពី​ខាង​ទីក្រុង​វ៉ាស៊ីនតោន។

ប៉ុន្តែ​តាម​កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ​ចុះ​ផ្សាយ ក្រោយ​ពី​ធ្វើ​វិភាគ​ទៅ​លើ​អ្វីៗ​ដែល​ខ្លួន​បាន​ទទួល​នោះ ពួក​មន្ត្រី​រុស្ស៊ី​ចាត់​ទុក”ពត៌មាន​សម្ងាត់” នោះ ថា​គ្មានប្រយោជន៍ និង​គ្មាន​ខ្លឹមសារ​អ្វី​ជា​ធំដុទេ។ អ្នក​ការទូត​រុស្ស៊ី​បាន​រំលឹក​ប្រាប់​កាសែត Kommersant ថា ភាគី​អាមេរិក​មិន​អាច​ប្រគល់​មក​ឲ្យ​រុស្ស៊ី​នូវ​ពត៌មាន​ដ៏ “រសើប”អ្វី​ណា​ទេ ទាក់ទង​នឹង​ប្រព័ន្ធ​ខែល​នោះ។ សូម្បី​តែ​ពួក​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​អង្គការ​អូតង់​ក៏​អាមេរិក​មិន​ដែល​ប្រគល់​ឲ្យ​នូវ​ពត៌មាន”រសើប” អ្វី​ណា​ទេ។ មូលហេតុ មក​ពី​មាន​បំរាម​ហាម​យ៉ាង​តឹងរ៉ឹង​ពី​ខាង​ព្រឹទ្ធសភា​អាមេរិក។

ដោយ​អស់​សង្ឃឹម​នឹង​និយាយ​ឲ្យ​បាន​ត្រូវ​គ្នា​ជាមួយ​អាមេរិក ក្រសួង​ការពារជាតិ​រុស្ស៊ី​កំពុង​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​លើក​យក​តឹកតាង​មក​បរិហារ​អាក្រាត​អំពី​គ្រោះថ្នាក់​នៃ​ប្រព័ន្ធ​ខែល​អាមេរិក​នោះ ដល់​សក្តានុពល​កងកម្លាំង​បរមាណូ​រុស្ស៊ី ដោយ​នឹង​អញ្ជើញ​ឲ្យ​មក​ចូលរួម គឺ​ពួក​យោធា​អាមេរិក​ផ្ទាល់ និង​ពួក​យោធា​ប្រទេស​បែប​យ៉ាង ចិន ឥណ្ឌា ជប៉ុន ពួក​ប្រទេស​អឺរ៉ុប និង​បណ្តាប្រទេស​ក្នុង​លំហ​អតីត​សហភាពសូវៀត។ មក​ពី​មូលហេតុ​នេះ​បាន​ជា​រុស្ស៊ី​តែង​ទទូច​ឲ្យ​អាមេរិក​ធានា​ដល់​ខ្លួន តាម​ផ្លូវ​គតិយុត្ត ជា​លាយល័ក្ខអក្សរ​តែ​ម្តង ថា​ប្រព័ន្ធ​នោះ​ឥត​តម្រង់​ប្រឆាំង​រុស្ស៊ី​ទេ ប៉ុន្តែ​អាមេរិក​តែង​ឆ្លើយ​ថា ការ​ធានា​នេះ​តែ​តាម​សំដី គឺ​គ្រប់គ្រាន់​ហើយ។

ជា​ការ​កត់សម្គាល់ ថ្លែង​ម្សិលមិញ ពី​លើ​វេទិកា​សម័យ​ប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក​ប្រធានាធិបតី​មេដវេដេវ ផ្ទុកផ្តាក់​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​ទៅ​ទល់​ឆ្នាំ២០១៧ បំពាក់​កងទ័ព​រុស្ស៊ី​ទៅ​ដោយ​សព្វាវុធ​ចាំបាច់ សម្រាប់​ប្រឈម​នឹង​គ្រោះថ្នាក់​បណ្តាល​មក​ពី​ប្រព័ន្ធ​ខែលមីស្ស៊ីល​របស់​អាមេរិក​នោះ។ សាច់រឿង មក​ពី​ក្នុង​ឆ្នាំ២០១៧ ប្រព័ន្ធ​នោះ​ឯង នឹង​ត្រូវ​ដំឡើង​បាន​រួច​ស្រេចបាច់​នៅ​ទ្វីប​អឺរ៉ុប ជិត​បង្កើយ​នឹង​ប្រទេស​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ