អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ដែល​នាំមុខ​គេ​ក្នុង​លោក​ខាង​ឧស្ម័ន ក្នុង​២ទសវត្ស​ទៀត​នឹង​វ៉ា​ដោយ​ស.រ.អា.

ព្យាករណ៍​នេះ​មាន​ចែង​ក្នុង​របាយការណ៍​ចេញ​ថ្ងៃទី ២៩ ឧសភា​ម្សិលមិញ ដោយ “ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ”។ ជា​ការ​កត់សម្គាល់ ប្រទេស​រុស្ស៊ី បច្ចុប្បន្ន ជាប់​ចំណាត់ថ្នាក់ទី១​លើ​ពិភពលោក ទាំង​ខាង​ទំហំ​កំណប់​ឧស្ម័ន​ក្រោមដី ទាំង​ខាង​បរិមាណ​ឧស្ម័ន​ជីក​បាន។

ទីស្នាក់ការ​ក្រុមហ៊ុន Gazprom ក្នុងប្រទេសរុស្ស៊ី
ទីស្នាក់ការ​ក្រុមហ៊ុន Gazprom ក្នុងប្រទេសរុស្ស៊ី
ផ្សាយពាណិជ្ជកម្ម

តួលេខ​ផ្លូវការ​នៃ​ចំណាត់ថ្នាក់​ទី១​នេះ គឺ​ថា​ធ្លាក់​មក​លើ​ប្រទេស​រុស្ស៊ី មាន​ដល់​ទៅ ១៨% នៃ​កំណប់​ឧស្ម័ន​ក្រោម​ដី​នៅ​ក្នុង​លោក និង​១៥%​នៃ​បរិមាណ​ឧស្ម័ន​ជីក​បាន​នៅ​ក្នុង​លោក។ ក្នុង​ឆ្នាំ២០១១​កន្លង​ទៅ ឧស្ម័ន​ធម្មជាតិ​ជីក​បាន​នៅ​រុស្ស៊ី គឺ​ក្នុង​បរិមាណ ៦៧០.៥០០លាន មដែល​ពី​ក្នុង​នោះ ៧៨% គឺ​ជីក​បាន​ដោយ​ក្រុមហ៊ុន​យក្ស​របស់​រដ្ឋ​រុស្ស៊ី​ឈ្មោះ Gazprom។ ស្រប​នឹង​ព្យាករណ៍ “ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ” ៖ទៅ​ទល់​ឆ្នាំ ២០៣៥ ប្រទេស​រុស្ស៊ី​មិន​គ្រាន់​តែ​ត្រូវ​ស.រ.អា. ដេញ​តាម​ទាន់​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ត្រូវ​វ៉ា​ដាច់​ទៅ​ផង ខាង​បរិមាណ​ឧស្ម័ន​ជីក​បាន។ ជាក់ស្តែង​គឺ​ថា នៅ​ពេល​នោះ រុស្ស៊ី​នឹង​ជីក​បាន​ឧស្ម័ន ៧៨៤.០០០ លានម ចំណែក​អាមេរិក​នឹង​ជីក​បាន​រហូត​ដល់ ៨២៤.០០០ លានម ។ ហើយ​នឹង​ជាប់​លេខ​៣ គឺ​ប្រទេស​ចិន ជា​ទី​ដែល”ឥន្ធនៈខៀវនេះ ជីក​បាន​ក្នុង​២ទសវត្ស​ទៅ​មុខ នឹង​កើន​បរិមាណ ៥ដង​ឯ​ណោះ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ស្រប​នឹង​តួលេខ​ឆ្នាំ ២០១០ ចិន​ជាប់​ត្រឹម​លេខ៦​ប៉ុណ្ណោះ ដោយ​ជីក​បាន​ឧស្ម័ន​តែ ៩៨.០០០លានម គឺ​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​ន័រវ៉ែស អ៊ីរ៉ង់ កាណាដា ស.រ.អា. និង​ប្រាកដណាស់​នៅ​ពី​ក្រោយ​រុស្ស៊ី ដែល​នាំ​មុខ​បញ្ជី​ឈ្មោះ​ជាង​៣០ប្រទេស ខាង​ជីក​ឧស្ម័ន​ធម្មជាតិ។ “ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ” លើក​ឡើង​ថា ៖​នឹង​ពង្រីក​ទំហំ​ឧស្ម័ន​ជីក​បាន​របស់​ខ្លួន ក៏​ទាំង​ប្រទេស​អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ព្រមទាំង បណ្តា​ប្រទេស​ទ្វីប​អាហ្វ្រិក តំបន់​ដើមបូព៌ា។ របាយការណ៍​កត់​សម្គាល់​ជា​ពិសេស​ថា ព្យាករណ៍​ដែល​មាន អាច​សម្រេច​ទៅ​កើត លុះ​ណា​តែ​ក្នុង​ករណី​បង្កើន​យ៉ាង​ខ្លាំង​តែ​ម្តង នូវ​ការ​ជីក “ឧស្ម័ន​មិនមែន​ជា​ប្រពៃណី ពោល​គឺ​ឧស្ម័ន​ជីក​បាន​ពី​ស្រទាប់​ថ្ម ហៅ​ថា”ឧស្ម័នសុភាជ និង​ឧស្ម័ន​ជីក​បាន​ពី​អណ្ដូង​ធ្យូងថ្ម ហៅ​ថា​ ឧស្ម័ន​ធ្យូងថ្ម”។

តាម​ព្យាករណ៍​នេះ ទៅ​ទល់​ឆ្នាំ ២០៣៥ ត្រូវ​ជីក“ឧស្ម័ន​មិនមែន​ជា​ប្រពៃណី ឲ្យ​បាន​ដល់ ១/៣ នៃ​រាល់​ឧស្ម័ន​ជីក​បាន​ក្នុង​លោក។ នៅស.រ.អា.​បដិភាគ​នៃ“ឧស្ម័ន​មិនមែន​ជា​ប្រពៃណី មាន​អត្រា​ដល់​ទៅ ៧១% ខុស​ពី​នៅ​រុស្ស៊ី​ដែល​អត្រា​នេះ ត្រឹម​តែ ៦% ប៉ុណ្ណោះ។ គួរ​និយាយ​ថា ស.រ.អា. ធ្លាប់​បាន​វ៉ា​ឈ្នះ​រុស្ស៊ី​តែ​ម្តង​គត់ គឺ​កាល​ក្នុង​ឆ្នាំ ២០០៩ ពេល​ដែល​អាមេរិក​ចេះ​ជីក​បាន​ឧស្ម័ន​ដល់​ទៅ ៦២៤.០០០លានម ទល់​នឹង៥៨២.០០០លាន មជីក បាន​ដោយ​រុស្ស៊ី។ ប៉ុន្តែ​ក្នុង​ឆ្នាំ២០១០ រុស្ស៊ី​ចេះ​ដក​កំពស់ ឡើង​ជាប់​លេខ១​វិញ ដោយ​ជីក​បាន ៦៤៧.០០០លានម ទល់​នឹង ៦១៩.០០០លានម ជីក​បាន​ដោយ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ