អានតួអត្ថបទ
បទយកការណ៍

ថ្នាំ​ពុលកសិកម្ម​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ប្រទេស​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​នៅតែ​​ជា​​ប្រទេស​មួយ​​ដែល​​ប្រឈម​​ទៅ​​នឹង​ការ​​ប្រើប្រាស់​​ថ្នាំ​ពុល​​កសិកម្ម​​ដ៏​​ធ្ងន់​ធ្ងរ​​បំផុត។ ​ចាប់តាំង​ពីការ​​បើក​​អោយ​​មាន​​សេដ្ឋកិច្ច​​នៃ​​ទីផ្សារ​​សេរី​ គេ​ស​ង្កេត​ឃើញ​​ថ្នាំ​ពុល​​គីមី​​កសិកម្ម​​ចំនួន​​ជាង​​១៤០​ប្រភេទ​​បាន​​កំពុង​​ចរាចរណ៍​​​នៅ​លើ​​ទីផ្សារ​​នៃ​​ប្រទេស​​កម្ពុជា ​រហូត​​ដល់​​​ពេល​​បច្ចុប្បន្ន​នេះ។ ដើម្បី​ចូល​រួម​​កាត់​​បន្ថយ​​ក្នុង​​ការ​​កាត់​​បន្ថយ​​​ការ​​ប្រើ​ប្រាស់​​ថ្នាំ​​គីមី​​កសិកម្ម​និង​​ជាពិសេស​​បង្កើន​​ការ​​យល់​ដឹង​​អំពី​​ផល​​ប៉ះពាល់​​នៃ​កា​រ​​ប្រើ​ថ្នាំ​គីមី​នេះ ​មជ្ឈ​មណ្ឌល​​សិក្សា​​និង​​អភិវឌ្ឍន៍​​កសិកម្ម​​កម្ពុជា​ហៅ​ថា​​អង្គការ​​សេដាក​​បាន​​រៀបចំ​​សិក្ខា​សិលា​​​មួយ​ ក្នុង​​​រយៈ​ពេល​​ពេញ​មួយ​​អាទិត្យ​​ស្តី​អំពី​​ “ការចូលរួម​​របស់​​យុវជន​​ក្នុង​ការ​​អភិវឌ្ឍ​​សហគមន៍​​ដែល​​គ្មាន​​ថ្នាំ​ពុល​​កសិកម្ម”។

លោក យ៉ង​សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា​ក្នុង​សិក្ខាសាលា​នៅទីក្រុង​ភ្នំពេញ
លោក យ៉ង​សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា​ក្នុង​សិក្ខាសាលា​នៅទីក្រុង​ភ្នំពេញ RFI/Chan Lida
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ