អានតួអត្ថបទ
ឥណ្ឌា

ជនល្មើស​៦នាក់​ ដែល​រំលោភ​បំពាន​រួមគ្នា​លើ​ស្ត្រី​​ទេសចរ​​ស្វ៊ីស​​ ទទួល​ទោស​ជាប់គុក​មួយ​ជីវិត​

នៅ​ថ្ងៃ​សៅរ៍​នេះ តុលាការ​ឥណ្ឌា ក្នុង​​​​​រដ្ឋ​Madhya ​ភាគ​កណ្តាល​ប្រទេស បានសំរេច​​ដាក់​ទោស​ជន​ល្មើស​៦នាក់ ដែល​​រំលោភ​បំពាន​រួមគ្នា​លើ​​​ស្រីទេសចរ​ស្វ៊ីស​​មួយ​រូប កាល​ពី​ខែ​មិនា​កន្លងទៅ អោយ​​​ជាប់​ពន្ធនាគារ​មួយអស់​​ជីវិត។ គួរ​រំលឹក​ឡើងវិញ​ថា កាល​ពី​ខែ​មិនា​ កន្លង​ទៅ ជនល្មើស​ទាំង​៦​នាក់​នេះ បាន​ធ្វើការ​រំលោភ​​រួមគ្នា​​លើ​​​​​ស្ត្រី​ទេសចរ​ស្វ៊ីស​​​ម្នាក់​ ហើយ​ថែម​ទាំង​បាន​ចងរឹត​ប្តី​របស់​នាង ព្រមទាំង​ប្លន់​យក​ទ្រព្យសម្បតិ្ត​ផ្ទាល់​ខ្លួន​​នាង​និង​ប្តី​នាង​ផងដែរ។

ស្ត្រី​ឥណ្ឌា​បាន​ធ្វើ​មហាបាតុកម្ម​មួយ​​​ នៅក្រុងញូវដេលី កាល​ពី​ដើម​ខែ​មករា ទាមទារយុត្តិធម៌​ និង​សុវត្ថិភាពអោយ​ស្ត្រីនានា​នៅ​ឥណ្ឌា។
ស្ត្រី​ឥណ្ឌា​បាន​ធ្វើ​មហាបាតុកម្ម​មួយ​​​ នៅក្រុងញូវដេលី កាល​ពី​ដើម​ខែ​មករា ទាមទារយុត្តិធម៌​ និង​សុវត្ថិភាពអោយ​ស្ត្រីនានា​នៅ​ឥណ្ឌា។ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍​នេះ ព្រះរាជ​អាជ្ញា​និង​អ្នក​ច្បាប់​​នៅ​ឥណ្ឌា ​បាន​សំដែង​ការ​រីករាយ​ បន្ទាប់​ពី​តុលាការ​បាន​សំរេច​ដាក់ទោស​ជនល្មើស​ទាំង​៦​រូប​ អោយជាប់​ពន្ធនាគារ​មួយ​ជីវិត។ ជនល្មើស​បួននាក់​ជាប់​ទោស​ពី​បទ​រំលោភ​ផ្លូវភេទរួមគ្នា​លើ​ស្ត្រី​ទេសចរ​ជនជាតិ​ស្វ៊ីស​​ ហើយ​ពីរ​នាក់​ទៀត​ជាប់​ទោស​ពី​បទ​​បំពាន​និង​លួច​ប្លន់​​ជន​រងគ្រោះ​និង​ស្វាមី​។

ស្ត្រី​រងគ្រោះ​ជនជាតិ​ស្វ៊ីស មាន​អាយុ​៣៦​ឆ្នាំ ​ហើយ​ស្វាមីនាង​ អាយុ​៣០​ឆ្នាំ បាន​រងគ្រោះ​ កាល​ពី​ខែ​មិនា កន្លង​ទៅ នៅ​​ពេល​ដែល​ពួកគេ​​កំពុង​​ធ្វើ​ទេសចរ​នៅ​​​រដ្ឋ​Madhya ​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេសឥណ្ឌា។ ជនល្មើស​​បួននាក់​ បាន​រំលោភ​នាង​នៅ​​​​​កន្លែង​ដាំ​ព្រៃឈើ​មួយ​ ស្ថិត​នៅ​សង្កាត់​Datia ជា​កន្លែង​ដែល​នាង​និង​ស្វាមី​បាន​បោះជំរំ​​ទេសចរ។ ​ស្វាមី​ស្ត្រី​ជនជាតិ​ស្វ៊ីស​ត្រូវ​បាន​ជនល្មើស​ទាំង​នេះ ចាប់​ចង​ជាប់។

ការ​ចាប់​រំលោភជា​ប្រធានបទ​ក្តៅគគុក​នៅ​ឥណ្ឌា ជា​ប្រទេស​ផ្តល់​អាទិភាព​ដល់​​បុរស។ ក្នុង​ប្រទេស​នេះ មាន​ករណីចាប់​រំលោភ​ស្ត្រី​និង​កុមារី​​​ច្រើន ហើយ​​​អាជ្ញាធរ​និង​តុលាការ​​​ហាក់​បិទ​ភ្នែក​ ​ព្រងើយកន្តើយ​ធ្វើ​អោយ​ជនល្មើស​រួចខ្លួន។ ​ករណី​រំលោភរួមគ្នា​​​លើ​​និស្សិតពេទ្យ​ស្រី​ម្នាក់​​ និង​ការវាយដំ​ពី​ជនល្មើស​រហូត​ធ្វើ​អោយ​នាង​បាត់បង់​ជីវិត​ បាន​ធ្វើ​អោយ​ប្រជាជនឥណ្ឌា ​​បាតុកម្ម​ ​​​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង​ក្លា​ក្នុង​ប្រទេស។ ​

ស្ត្រី​ស្វ៊ីស​រូប​នេះ​រង​នូវ​ការ​រំលោភ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ករណី​រំលោភ​​និស្សិតពេទ្យ​ស្រី។ បណ្តា​បស្ចិម​ប្រទេស​ជាច្រើន​ បាន​ទូន្មាន​ប្រជាពលរដ្ឋ​ខ្លួន​ អោយ​ចៀសវាង​ធ្វើ​ទេសចរ​នៅ​ឥណ្ឌា៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ