អានតួអត្ថបទ
បទយកការណ៍

វេទិកា​​៧​​មករា​៖​ គណបក្ស​​ប្រជាជន​​កម្ពុជា​​ ប្រកាស​​គោល​​នយោបាយ​​សំខាន់ៗ​​ សម្រាប់​​ឆ្នាំ​​បោះ​​ឆ្នោត​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​មី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ នៃ​ទិវា​ជ័យ​ជំនះ ថ្ងៃ​៧​មករា ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​មករា​នេះ ប្រមុខ​គណបក្ស​កាន់​អំណាច បាន​លើក​បង្ហាញ​ពី​សមិទ្ធផល​នានា ក្នុង​ឆ្នាំ​ចាស់ និង​ថែម​ទាំង​បាន​ប្រកាស ដាក់​ចេញ​នូវ​គោល​នយោបាយ​សំខាន់ៗ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ២០១៣ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត។ រាជ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បាន​នូវ​ការ​រក្សា​បាន​សុខ​សន្តិភាព កំណើន​សេដ្ឋកិច្ច កិច្ចការ​ព្រំដែន កំណែ​ទម្រង់​ឡូត៍​នេសាទ និងការ​វាស់វែង​ចែក​ដី​ធ្លី ជា​ដើម ទាំងអស់​នេះ សុទ្ធ​តែ​ជា​សមិទ្ធផល ក្នុង​ឆ្នាំ​២០១២។ ក្នុង​នោះ ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ប្រកាស​សន្យា​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​ជាតិ ទៅ​លើ​ការ​បន្ត​គោរព​សិទ្ធិ​មនុស្ស ការ​រក្សា​សន្តិភាព សន្តិសុខ​សង្គម និង​បន្ត​ប្រឆាំង​អំពើ​ពុក​រលួយ។ល។​ និង​។ល។

ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា
ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ