អានតួអត្ថបទ
ចិន​

លោក ស៊ីជិនពីង ៖ របប​ពហុបក្ស​ មិន​ស៊ី​នឹង​ប្រទេស​ចិន

ប្រទេស​ចិន បាន​សាកល្បង​ដក​ពិសោធន៍​នយោបាយ​ ដោយ​ដឹកនាំ​ប្រទេស​តាមបែប​ពហុ​​ប្រព័ន្ធ​ ​ច្រើន​បែប​រួច​ហើយ ជាពិសេស​ប្រព័ន្ធ​នយោបាយ​​ពហុបក្ស ប៉ុន្តែ​នេះ​ប្រព័ន្ធ​នេះ​មិន​អាច​ដំណើរការ​បាន​ នៅ​ក្នុង​សង្គម​ចិន​ទេ។ នេះជា​ប្រសាសន៍​​​របស់​ប្រធានាធិបតី​ចិន ក្នុង​ឱកាស​ទស្សនកិច្ច​នៅ​អឺរ៉ុប ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ជាមួយ​នឹង​ការ​​ព្រមាន​មិន​ឱ្យ​ប្រទេស​ផ្សេង​យក​គំរូ​តាម។

លោកប្រធានាធិបតី​ចិន នៅ​College d'Europe ក្រុង​Bruges ប្រទេស​បែលហ្សិក ថ្ងៃទី ១​មេសា ២០១៤
លោកប្រធានាធិបតី​ចិន នៅ​College d'Europe ក្រុង​Bruges ប្រទេស​បែលហ្សិក ថ្ងៃទី ១​មេសា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​សិស្ស​និស្សិត​បែលហ្សិក កាលពី​ល្ងាច​មិញ ​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ីជិនពីង ការពារ​របប​ឯកបក្ស​របស់​ចិន។ រប​ប​​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ របបរាជាធិរាជ្យ របប​ដឹកនាំ​ពហុបក្ស ឬ​របប​ដឹកនាំ​ដោយ​ប្រធានាធិបតី ។ល។ និង​។ល។ ចិន​បាន​ពិចារណា និង​បាន​សាក​ល្បង​អស់​ហើយ ប៉ុន្តែ​គ្មាន​ របប​មួយ​ណា​អាច​ដំណើរ​ការ​បាន​ទេ នៅ​ក្នុង​ប្រទេស​ចិន ! នេះ​បើ​យោង​តាម​សម្រង់​អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​ចិន​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២ មេសា​នេះ។

លោក​ប្រធានាធិបតី​ ក៏​បាន​ពន្យល់​លម្អិត​ថា បើ​ទោះ​បី​រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឱ្យ​ចិន​អាច​បង្កើត​ឬ​មាន​គណបក្ស​នយោបាយ​តូចៗ​ ខ្លះ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​គោរព​​តាម​ប្រព័ន្ធ​ “កិច្ច​សហប្រតិបត្តិការ​ពហុបក្ស” មែន ប៉ុន្តែ​តួនាទី​របស់​បក្ស​តូច​នេះ មាន​លក្ខណៈ​បន្ទាប់​បន្សំ​ណាស់ ! រដ្ឋធម្មនុញ្ញ​ចិន បាន​ឧទ្ទិស​​នាទី​សំខាន់​បំផុត​ដល់​គណបក្ស​កុម្មុយនិស្ត​ ក្នុង​ការ​ចាត់​ចែង​​​កិច្ចការ​​រដ្ឋាភិបាល​។

ជា​មួយ​នឹង​ការ​ពន្យល់​បំភ្លឺ​អំពី​ហេតុ​ផល​នៃ​របៀប​ដឹកនាំ​ចិន លោក​ ស៊ីជីនពីង ក៏​បាន​ព្រមាន និង​ប្រឆាំង​រាល់​គំនិត​របស់​ប្រទេស​ខ្លះ ដែល​ចង់​យក​គំរូ​នយោបាយ​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​នៅ​បរទេស តាម​បែប​ចិន។ ​​

ដោយ​សារ​បរិបទ​ប្រវត្តិសាស្ត្រ និង​សង្គម​ គេ​មិន​អាច​ចម្លង​ប្រព័ន្ធ​នយោបាយ​និង​អភិវឌ្ឍន៍​ ចិន​ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​បាន​ឡើយ ពី​ព្រោះ​ ​វា​មិន​ឆ្លើយ​តប​ទៅ​នឹង សង្គម​និង​ប្រវត្តិសាស្ត្រ​ប្រទេស​នោះ។ មិន​តែ​មិន​ធ្វើ​ទៅ​រួច តែ​ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ