អានតួអត្ថបទ
កម្ពុជា

តុលាការ​ភ្នំពេញ​កោះហៅ​សហមេធាវី នួន ជា ចូលបំភ្លឺ​នៅ​ថ្ងៃទី៣​វិច្ឆិកា

អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​បាន​​ចាត់ការ​លើ​ពាក្យបណ្តឹង​របស់​សហមេធាវី​បរទេស​ការពារ​លោក នួន ​ជា ដែល​បាន​ប្តឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ចំនួន ១០ រូប ពី​ការ​ជ្រៀតជ្រែក​លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម​។

សហ​​មេធាវី​​លោក​នូន​ជា​ ចេញ​​ពី​​តុលាការ​​ក្រោយ​ពី​ដាក់​​ពាក្យ​​បណ្តឹង​
សហ​​មេធាវី​​លោក​នូន​ជា​ ចេញ​​ពី​​តុលាការ​​ក្រោយ​ពី​ដាក់​​ពាក្យ​​បណ្តឹង​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាមដីកា លោកព្រះរាជអាជ្ញារង សុខ រឿន បាន​កោះ​ហៅ​​លោក Michiel Pestman សហ​មេធាវី​បរទេស​របស់​លោក នួន​ ជា ឲ្យ​ចូល​បំភ្លឺ​តុលាការ នៅ​ថ្ងៃទី៣​វិច្ឆិកា។ ចំណែក​លោក Andrew Ianuzzi អ្នក​ប្រឹក្សាច្បាប់​ផ្នែក​មេធាវី​ការពារក្តី ត្រូវ​ចូល​តុលាការ នៅ​ថ្ងៃទី៤​វិច្ឆិកា។​

កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤​តុលា ឆ្នាំ​២០១១ សហ​មេធាវី​បរទេស​របស់​លោក នួន​ជា គឺ​លោក​មេធាវី Michiel Pestman និង​លោក Andrew Ianuzzi អ្នក​ប្រឹក្សា​ច្បាប់​ផ្នែក​មេធាវី​ការពារ​ក្តី បាន​ដាក់​ពាក្យបណ្តឹង​រួមគ្នា ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជាពាក្យបណ្តឹង ដែល​បាន​ប្តឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន ១០ រូប បូក​រួម​ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ថា ​បាន​ជ្រៀតជ្រែក លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ