អានតួអត្ថបទ
កម្ពុជា

អាជ្ញា​ធរ​​មិន​ទាន់​មាន​​ដំណោះ​ស្រាយ​​ចំពោះ​​ការ​តវ៉ា​​បិទ​ផ្លូវ​​របស់​​អ្នក​ស្រុក​​ថ្ម​បាំង​

១០ ថ្ងៃ​មកហើយ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី23 មីនា​នេះ ដែល​អ្នកស្រុក​ថ្មបាំង ខេត្តកោះកុង រួមទាំង​សកម្មជន និង អង្គការ​ការពារ​ធម្ម​ជាតិ​មួយចំនួន​ផង​បាន​បន្ត​តវ៉ា​ត្រៀម​បិទផ្លូវ​ចូលទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​​រី​​អគ្គិ​សនី​​ស្ទឹង​​អា​​រ៉ែ​ង​។ ប៉ុន្តែ​​មក​ទល់​​ពេល​​នេះ ​អាជ្ញាធរ​​ពាក់​​ព័ន្ធ​​មិន​ទាន់​មាន​​ដំណោះ​ស្រាយ​​ណា​មួយ​​ជា​មួយ​​ក្រុម​អ្នក​តវ៉ា​​ទាំង​នោះ​​នៅ​ឡើយ​​ទេ​។ នេះ​​បើ​តាម​ ស្ថាប​និក​​មួយ​រូប​​រប​ស់​​អង្គ​ការ​​មាតា​​ធម្មជាតិ​ លោក​ Alex​ Gonzalez​ Davison ​។

ប្រជាជនកំពុងតែនេសាទ នៅក្នុងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ប្រជាជនកំពុងតែនេសាទ នៅក្នុងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃអាទិត្យ ទី23 មីនា នេះ ជា ថ្ងៃទី10ហើយ​ដែល​អ្នកស្រុក​ថ្មបាំង ខេត្តកោះកុង​បាន​តវ៉ា​ត្រៀម​បិទផ្លូវ​ចូលទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង។ក៏ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោក Alex Gonzalez Davison ស្ថាបនិក​មួយរូប​រប​ស់​អង្គការ​មាតា​ធម្មជាតិ​បាន​ឲ្យ​ដឹងថា  ការតវ៉ា​អាច​នឹង​បន្ត​យូរ​ទៅទៀត​ប្រសិនបើ​ក្រុម​អាជា្ញធរ និង ក្រុមហ៊ុន​Sinohydro មិនមាន​ដំណោះស្រាយ​ណាមួយ​ជាមួយ​ក្រុមអ្នកតវ៉ា​នោះ។យ៉ាងណាក៏ដោយ លោក​ក៏មាន​ការព្រួយបារម្ភ​ពី​ការបង្ក្រាប​របស់​អាជ្ញាធ​រ​ទៅលើ​ក្រុមអ្នកតវ៉ា​ផងដែរ។បើទោះបី​ក្រុមហ៊ុន​ចិន Sinohydro បាន​ដក​គ្រឿងចក្រ​របស់ខ្លួន​ត្រឡប់​ទៅវិញ​ក៏ដោយ ក៏​អ្នកស្រុក​ថ្មបាំង​នៅតែ​តវ៉ា​ត្រៀម​បិទផ្លូវ​ក្នុង​គោលដៅ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង​នេះ​តែម្តង។

 

លោក កែវ នី​បូ​រា អភិបាលរង​ស្រុក​ថ្មបាំង ខេត្តកោះកុង មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី23 មីនា​នេះ។ ក៏ប៉ុន្តែ​លោក ធ្លាប់បាន​ប្រាប់​បណ្តាញ​សារពត៌មាន​កន្លងមក​ថា លោក​មិនទាន់មាន​វិធានការ​ណាមួយ​នៅឡើយ​នោះទេ​ចំពោះ​ការតវ៉ា​បិទផ្លូវ​របស់​អ្នកស្រុក​ថ្មបាំង​នេះ។មិនមាន​វិធានការ ដោយសារ​មិន​ចង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា រវាង​សមត្ថកិច្ច និង ក្រុមអ្នកតវ៉ា។ទាក់ទង​នឹង​ដំណោះស្រាយ​វិញ លោក កែវ នី​បូ​រា បាន​បញ្ជាក់ថា​សាលាខេត្ត​កោះកុង​គ្រោង​នឹង​ប្រជុំពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី២៤ ស្អែក​នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ ទី14 ចុង​សប្តាហ៍​មុន អ្នកស្រុក​ថ្មបាំង ខេត្តកោះកុង ប្រមាណ​ជាង១០០នាក់ បាននាំគ្នា​តវ៉ា​ត្រៀម​បិទផ្លូវ​ចូលទៅ​កាន់​តំបន់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​រ៉ែ​ង បន្ទាប់ពី​ក្រុមហ៊ុន​ចិន Sinohydro បាន​ដឹកជញ្ជូន​គ្រឿងចក្រ​បម្រុង​ចូលទៅ​កាន់​តំបន់​នោះ។ក្រោយពី​ការតវ៉ា ក្រុមហ៊ុន​ចិន​ក៏បាន​ដកថយ​មកវិញ ក៏ប៉ុន្តែ​ដំណោះស្រាយ​ចំពោះ​ការតវ៉ា​នេះ​នៅ​មិនទាន់មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញមក​ដោះស្រាយ​ជា​ផ្លូវការ​នៅឡើយ​នោះទេ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ