អានតួអត្ថបទ
បទយកការណ៍

ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប​រំលឹក​ដឹងគុណ​ដល់​ស្នាព្រះហស្ត​ព្រះមហាក្សត្រ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅអំពី​ការ​រៀបចំ​ពិធីបុណ្យ​កាន់​ទុក្ខ​និង​ការ​គោរព​វិញ្ញាណក្ខន្ធ ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​នរោត្តម សីហនុ នៅឯ​ព្រះ​បរម​រាជ​វាំង​ ដែល​ជា​ទីកន្លែងតម្កល់​​សព​របស់​ព្រះ​មហាក្សត្រ ពិធីបុណ្យ​កាន់ទុក្ខ និង​ការ​រំលឹក​វិញ្ញាណ​ក្ខន្ធ​​​ក៏​ត្រូវបាន​គេ​រៀបចំធ្វើ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផេ្សង​ទៀត​ផង​ដែរ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ដែ​ល​​មាន​​ព្រះរាជ​ដំណាក់​របស់​ព្រះមហាក្សត្រ​ខ្មែរគង់​នៅ​បន្ទាប់​ពី​ព្រះបរម​រាជវាំង ប្រជា​ពលរដ្ឋខ្មែរ​ទាំងចាស់​ក្មេង ​​ប្រុស​​ស្រី​ ទាំង​សិស្ស-និសិ្សត ព្រម​ទាំង​ព្រះសង្ឃ​បាន​រួបរួម​គ្នា​​​​​ដង្ហែ​ជាក្បួន​ ដើម្បី​ប្រារព្ធ​​ពិធី​កាន់​ទុក្ខនិង​​បង្ហាញ​ទឹកចិត្ត ភក្តីភាព​ព្រះទាំង​កតញ្ញុតាធម៌ ចំពោះ​ព្រះមហាវីរក្សត្រ​​ខ្មែរ​ដែល​បាន​ទាម​ទារទឹកដី​​នៃ​ខេត្ត​សៀមរាប​ និង​ទាមទារ​ឯករាជ្យ​ភាពជូន​ប្រទេសជាតិទាំង​មូល​។

ពិធី​កាន់ទុក្ខ និង​គោរពវិញ្ញាណក្ខន្ធ​សម្តេចឪ នរោត្តម សីហនុ នៅ​ខេត្ត​សៀមរាប
ពិធី​កាន់ទុក្ខ និង​គោរពវិញ្ញាណក្ខន្ធ​សម្តេចឪ នរោត្តម សីហនុ នៅ​ខេត្ត​សៀមរាប RFI/Lida Chan
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ