អានតួអត្ថបទ
ប៉ាគីស្ថាន

លោក​Pervez Musharraf​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរ

នៅ​ប្រទេសប៉ាគីស្ថាន អតីត​យោធានិង​ជា​អតីត​ប្រធានាធិបតី​ កាន់​អំណាច​ដោយ​ប្រើ​កម្លាំង​ ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ ២០០៨ លោក Pervez Mousharraf ត្រូវ​បាន​តុលាការ​សម្រេចចេញ​បញ្ជា​ឱ្យ​ ចាប់​​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន យ៉ាង​ហោច​ណាស់​ពីរ​ថ្ងៃ ពី​បទ​បាន​ប្រព្រឹត្ត​កំហុស​ បណ្តេញ​​ចៅ​ក្រម​ដោយ​ខុស​ច្បាស់ ក្នុង​ពេល​កាន់​អំណាច។ ការ​សម្រេច​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ប្រមាណ​​តែ​មួយ​ខែ​ក្រោយ​ការ​វិល​ត្រលប់​ចូល​មាតុប្រទេស​ប៉ុណ្ណោះ។ លោក មូស្ហារាហ្វ ដែល​ស្រមៃ​ចង់​វិល​ចូល​ឆាក​នយោបាយ ឡើង​កាន់​អំណាច​ជា​ថ្មី តែ​នៅ​ទី​បំផុត គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​សភា ​និង​យល់​ព្រម​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ។

អតីប្រធានាធិបតីប៉ាគីស្ថានMusharraf (ឆ្វេង)ទើបចាកចេញពីតុលាការនៅRawapindiថ្ងៃ១៧មេសា២០១៣
អតីប្រធានាធិបតីប៉ាគីស្ថានMusharraf (ឆ្វេង)ទើបចាកចេញពីតុលាការនៅRawapindiថ្ងៃ១៧មេសា២០១៣ Reuters
ផ្សាយពាណិជ្ជកម្ម

លោក Pervez Musharraf អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន បានចូល​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​នៅថ្ងៃសុក្រនេះ និង​ ​បានសម្រេចចិត្ត​ ប្រគល់​ខ្លួន​ឱ្យ​​អាជ្ញាធរ  បន្ទាប់ពី ​ចៅក្រម​សាលាដំបូង​ ​ ​បានចេញ​​បញ្ជា​ ឲ្យ​​ចាប់ខ្លួនលោក​ នៅព្រហស្បតិ៍​១៨​មេសាម្សិលមិញ​។​

ចៅ​ក្រម បាន​​​​ បដិសេធ​មិនព្រម​​​​ពន្យារ​ពេល​​​ឲ្យ ​លោក Musharraf មាន​សេរីភាព​​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​ នៅ​ក្នុង​សំណុំ​រឿង​ក្តី​មួយ​ទៀត​ ពាក់ព័ន្ធ​តាំង​ពីពេល​កាន់​អំណាចទេ ​​ទោះ​មាន​ប្រាក់​ធានាក៏​ដោយ។

ការបដិសេធរបស់ចៅក្រមនេះហើយ  ដែលជំរុញ​ឲ្យ លោក Musharraf  ​រត់​ចេញ​យ៉ាង​​ប្រញិប​ប្រញាប់​ ​ពី តុលាការ ដោយ​មាន​​ការ​​ការពារ​ពី​ក្រុមអង្គរក្សរបស់​គាត់​ ក្រោម​សំរែក ស្រែក​ដៀល​ត្មះ​ ​​ពុះពោរ​ដោយកំហឹងក្រេវក្រោធ របស់​ក្រុម​មេធាវី ដែល​ធ្លាប់​ត្រូវ​​លោក Musharraf បណ្តេញ​ចេញ​ពី​មុខងារ​ដោយ​ខុស​ច្បាប់ ​ជំនាន់​លោក​កាន់កាប់​អំណាច។​

  សូមបញ្ជាក់ថា តុលាកា​ប៉ាគីស្ថាន ចង់​ស្តាប់​ លោក​​ Musharraf ក្នុងការ​ឆ្លើយ​បំភ្លឺតុលាការ ​នៅ​លើ​សំណុំរឿង​មួយ​ចំនួន ក្នុង​នោះ​រួម​​មាន ការ​​ប្តឹង​តវ៉ា​ ​ពី​​បទ​ក្បត់ជាតិ​។ រឿងរ៉ាវ​ជា​មួយ​តុលាការ​ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​នៅ​ពេល​ដែល​លោក Musharraf​ បាន​សម្រេចចិត្ត​ឈរ​ឈ្មោះ​ចូលរួម​​ក្នុងការបោះឆ្នោត​ទូទៅមួយ​នៅ​ថ្ងៃ​ទី​១១​ឧសភា​ខាង​មុខ តែ បេក្ខភាព​របស់​លោក​ត្រូវ​បាន​គណកម្មការ​រៀបចំការ​បោះឆ្នោត​ច្រាន​ចោល​នៅ​ក្នុង​មណ្ឌលបោះឆ្នោត ចំនួន​​៤ ដែល​លោក​​​ចង់​​ឈរ​ឈ្មោះ។

នៅទីបំផុត ដោយមូលហេតុសន្តិសុខផ្ទាល់ខ្លួន  លោក Pervez Musharraf ​មិន​ចង់​រស់​នៅ​ក្នុង​ពន្ធនាគារ​​ឡើយ​ ទើប​​​សុខចិត្តឲ្យអាជ្ញាធរប៉ាគីស្ថាន ​ឃុំឃាំងនៅ​ក្នុង​ភូមិគ្រឹះជាយក្រុង​អ៊ីស្លាមម៉ាបាត​ របស់លោកវិញ​។ ចំណែក  ក្រុមមេធាវី​របស់លោក Pervez Musharraf  បាន​ចូល​ទៅ​កាន់​តុលាការ​ ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី សាក​ល្បង​រកវិធី ​ជួយអតីត​ប្រធានាធិបតី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​ក្នុង​លំនៅ​ឋាន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ