អានតួអត្ថបទ
បទសម្ភាស

លោក ប៉ា សុជាតិវង្ស៖​ «ឡាន​ក្រុង​នឹង​​ដំណើរ​ការ​​លើ​​ផ្លូវ​​៤​ខ្សែ​ទៀត​​នៅ​ភ្នំពេញ​ ក្នុង​ពេល​​ឆាប់​ៗ​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ពុធ ទី​៥​កុម្ភៈ​នេះ គឺ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​​ភ្នំពេញ។ លោក ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹង​ថា ការ​ដាក់​អោយ​ដំណើរ​ការ​សាកល្បង​នូវ​រថយន្ត​ក្រុង ដឹក​ជញ្ជូន​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៤ ខែមិនា រយៈពេល​មួយខែ​នេះ និង​ដើម្បី​សំរួល​ការ​កកស្ទះ​ចរាចរណ៍​ផង និង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ផង។ តាម​គម្រោង សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ទីភ្នាក់ងារ​ជប៉ុន JICA នឹង​ដាក់​ឲ្យ​ដំណើរការ​សេវា​ឡាន​ក្រុង នៅ ៤ខ្សែ ផ្សេងទៀត តាម​ផ្លូវ​ធំៗ រួម​មាន មហាវិថី​ម៉ៅ​សេទុង មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ជា​ដើម។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ រូបថតសាលារាជធានីភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ