អានតួអត្ថបទ
កម្ពុជា

Oxfam ស្នើ​ឲ្យក្រុមហ៊ុន​ Coca និង ​PepsiCo ចាត់​វិធានការឈប់​​រំលោភ​យក​ដី​នៅ​កម្ពុជា​

អង្គការ ​Oxfamរបស់​ប្រទេស​អង់គ្លេស​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ស្នើ​ទៅ​ក្រុមហ៊ុនភេសជ្ជៈ​ធំៗពីរ គឺក្រុមហ៊ុន​ Coca-Cola និង​PepsiCo ត្រូវ​តែ​ដាក់​សំពាធ​ទៅ​ក្រុមហ៊ុន​ផលិត​ស្ក​រនានា អោយ​បញ្ឈប់​ការ​រឹបអូស​យក​ដី​ធ្វើ​ពាណិជ្ជកម្ម​ស្ករ​ ​នៅ​ប្រទេសមួយ​កម្ពុជា និងប្រទេស​ប្រេស៊ីល។

រូបសញ្ញារបស់​អង្គការ Oxfam។
រូបសញ្ញារបស់​អង្គការ Oxfam។ RFI/DR
ផ្សាយពាណិជ្ជកម្ម

សមាគម​សប្បុរសធម៌​របស់​អង់គ្លេស​ បាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៏មួយ​ថា ក្រុម​ហ៊ុន​ភេសជ្ជៈ និង​ក្រុម​ហ៊ុន​ផ្គត់ផ្តង់​អាហារ​អង់គ្លេស​ បាន​បរាជ័យ​ ក្នុង​ការ​ទប់​ស្កាត់​ការ​រំលោភដីធ្លី ដែល​បាន​កើត​ឡើង​ដោយ​សារ​ពាណិជ្ជកម្ម​ស្ករ​ជា​សកល​។ ​នេះ​បើ​យោង​តាម​ទី​ភ្នាក់​​ងារបារាំង​AFP ដែលបានចេញផ្សាយនៅ​ថ្ងៃ​ពុធ​នេះ។

នាយក​ប្រតិបត្តិ​អង្គការ Oxfam លោកស្រី Winnie Byanyima បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៏​នោះ​ថា ខណៈស្ករ​ជា​សារធាតុ​សំខាន់​សម្រាប់​សុខភាព​មនុស្ស​ វា​ក៏​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ល្វីង​ជូរចត់​នៃ​ការ​រឹបអូស​យក​ដីធ្លី​ ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​កម្ពុជា និង​ប្រេស៊ីល​ផង​ដែរ​។ លោក​ស្រី Winnie បាន​បន្ត​ថា​ ការ​ពិត​ក្រុមហ៊ុន Coca-Cola និង PepsiCo និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ​របស់​អង់គ្លេស ជា​អ្នក​ផលិត និង​ទិញ​ស្ករ​ធំជាងគេ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​ពួក​គេមិន​មាន​វិធានការ ត្រួតពិនិត្យ​ឲ្យ​ច្បាស់​លាស់​ថា​ ស្ករ​ដែល​ពួកគេ​បញ្ជា​ទិញ​មក​នោះ មិន​ត្រូវ​បាន​ផលិត​ចេញ​ពី​រោងចក្រ​ដែល​រំលោភ​យក​ដី​ពី​សហគមន៍​ក្រីក្រ​នោះ​ទេ។ ប្រធាន​អង្គការ Oxfam បន្ត​ថា ក្រុម​ហ៊ុន​ទាំង​៣​នេះ​ជា​ក្រុមហ៊ុន ដែល​មាន​ឥទ្ធិពល​ខ្លាំង ដូច្នេះ​ប្រសិន​បើ​ពួកគេ​ ​មាន​វិធានការ​ណា​មួយ​នោះ ពួកគេ​ប្រាកដ​ជា​អាច​ធ្វើ​អោយ​មាន​ការ​​ផ្លាស់​ប្តូរ​បាន។

របាយការណ៏ ដែល​មាន​ចំណង​ជើងថា «គ្មាន​ទេ​ជាតិផ្អែម​ ដោយ​កើត​ចេញ​ពី​ការ​រឹបអូស​ដី​គេ» បាន​រៀបរាប់​ថា​មាន​ស្រុកមួយ នៅ​ភាគ​ខាង​ត្បូង​ ប្រទេស​កម្ពុជា មាន​ប្រជាជន​២០០​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ស្ករ​មួយ ដែល​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​អង់គ្លេសឈ្មោះ Tate&Lyle រំលោភ​យក​ដីពួក​គេ​ នៅ​ឆ្នាំ ២០០៦ ហើយ​ក្រុមហ៊ុន​នោះ​ ក៏​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករ​ឲ្យ​ក្រុមហ៊ុន Coca-Cola និង PepsiCo ផង​ដែរ។

ចំនែក​នៅ​ប្រទេស​ប្រេស៊ីល អំពើ​ហិង្សា​ដី​ធ្លី ដែល​កើត​ចេញ​ពី​ក្រុមហ៊ុន​ផលិត​ស្ករ​ ក៏​បាន​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់ សហគមន៏​នេសាទ​នៅ ភាគ​ខាងជើង​នៃរដ្ឋ Pernambuco តាំងពី​ឆ្នាំ ១៩៩៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ