អានតួអត្ថបទ
បទយកការណ៍

គណបក្ស​ប្រឆំាង​បើក​យុទ្ធនាការ​ស្វែងរក​យុត្តិធម៌​ឲ្យ​អ្នក​បោះឆ្នោត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ព្រឹក​ថ្ងៃពុធ​ ទី៣១​ កក្កដា​នេះទៅ គណបក្ស​សង្រ្គោះជាតិ​បាន​​បើក​យុទ្ធនាការ​មួយ​ដើម្បី​ទទួល​ចុះឈ្មោះ​អ្នក​បាត់ឈ្មោះ​បោះឆ្នោត អ្នកមាន​ឈ្មោះ​បោះឆ្នោត​តែ​ត្រូវ​គេ​បោះជំនួស ឬ​ភស្តុតាង​នានា​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨​កក្កដា។ យុទ្ធនាការ​នេះ ត្រូវ​បាន​គណបក្ស​ប្រឆំាង​អះអាងថា​រៀបចំឡើង​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ម្ចាស់ឆ្នោត។ យុទ្ធនាការ​នេះ​នឹង​រៀបចំ​ឡើង​រយៈពេល​១០ថ្ងៃ​ ហើយ​ចាប់ពី​ថ្ងៃស្អែក​ទៅ វេទិកា​នេះ​ក៏មាន​រៀបចំឡើង​នៅតាម​ខេត្ត-ក្រុង​នានា​ផងដែរ។

យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅតាម​ខេត្ត​-ក្រុង​នានា​ផងដែរ។
យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅតាម​ខេត្ត​-ក្រុង​នានា​ផងដែរ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ