អានតួអត្ថបទ
អសប

អសប​ចង់​លុប​បំបាត់​ភាព​​​គ្មាន​​សញ្ជាតិ​​របស់​​មនុស្សលោក​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​១០​ឆ្នាំ​ខាង​មុខ​

នៅ​​លើ​​លោក​​​ ប្រជាជន​​ប្រមាណ​​១០​​លាន​​នាក់​ពុំមាន​​សញ្ជាតិទេ​ នេះ​​ជា​​ការ​អះអាង​​របស់​​ស្នង​ការ​ជាន់​ខ្ពស់​​​​អសប​ទទួល​បន្ទុក​ជន​ ភៀសខ្លួន​( HCR)​ ដែល​​មាន​​បំណង​​ចង់​​លុប​​បំបាត់​​​ឲ្យ​​អស់​នួវ​ភាព​ដែល​គ្មាន​សញ្ជាតិ​របស់​មនុស្ស​លោក​​​​ចាប់​ពី​​ពេល​​នេះ​​រហូត​ទៅ​ដល់​​១០​​ឆ្នាំ​​​ខាង​​មុខ។​ ចំពោះ​លោ​ក​​​Antonio​ Guterres​​ ស្នងការ​ជាន់​ខ្ពស់​​​​អសប​​ទទួល​​បន្ទុក​​ជន​​ភៀស​​ខ្លួន​ ​“ទារក​​​ដែល​​គ្មាន​​សញ្ជាតិ​ បាន​ប្រសូត​​ឡើង​​​គិត​​ជា​​មធ្បម​​ក្នុង​​១០​​នាទី​​ម្តង​​នៅ​​លើ​​លោក​​​ដែល​​ជា​​ស្ថានការណ៍​មួយ​​​ដ៏​​ធ្ងន់​ធ្ងរ​និង​ក៏​​​​ពុំ​អាច​​ទទួល​​យក​​បាន​​នៅ​​ក្នុង​​សតវត្សរ៍​​ទី​​២១​​នេះ។​

លោក​​ Antonio​ Guterres​ (ស្តាំ)​ ចាប់​ដៃ​ក្មេង​ម្នាក់​នៅ​ពេល​ទស្សនកិច្ច​ក្នុង​គ្រួសារ​ជនភៀស​ខ្លួន​ស៊ីរី​មួយ​នៅ​​ Beirut ​​ប្រទេស​លីបង់​
លោក​​ Antonio​ Guterres​ (ស្តាំ)​ ចាប់​ដៃ​ក្មេង​ម្នាក់​នៅ​ពេល​ទស្សនកិច្ច​ក្នុង​គ្រួសារ​ជនភៀស​ខ្លួន​ស៊ីរី​មួយ​នៅ​​ Beirut ​​ប្រទេស​លីបង់​ REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ក្របខណ្ឌនៃ​យុទ្ធនាការ”លុបបំបាត់ភាពគ្មានសញ្ជាតិ” ផ្តើមឡើង​នៅ​ថ្ងៃ​អង្គារ​៤​វិច្ឆិកា​នេះ​​ ​លោក Antonio Guterres ស្នងការជាន់ខ្ពស់​ទទួល​បន្ទុក​ជន​ភៀសខ្លួននិងហត្ថលេខី​ដ៏​ល្បីៗ​​នៅ​លើ​លោក​២០​នាក់ បាន​ផ្សព្វផ្សាយ​លិខិត​ចំហ​មួយ​អំពាវនាវសហគមន៍អន្តរជាតិ ​ដើម្បី​ប្រមែប្រមូល​ហត្ថលេខា​​ពី​បណ្តាជន ១០​លាន​នាក់​នៅលើលោក​ក្នុង​ការងារ​គាំទ្រ​ដល់​ការ​លុបបំបាត់ ភាពដែលគ្មានសញ្ជាតិ ចាប់ពីពេលនេះ រហូតទៅដល់​១០​ខាងមុខ”។​

 
“ភាពគ្មាន​សញ្ជាតិ​​មានន័យថា ជា​ជីវិត​មួយ​ដែល​គ្មាន​ការអប់រំ​សិក្សា គ្មាន​បាន​ទទួល​​ការ ព្យាបាល​ផ្នែក​សុខភាពឬក៏គ្មាន​ការងារធ្វើត្រឹមត្រូវ ឥត​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ ​ក៏​ព្រម​ទាំង​គ្មាន​ក្តីរំពឹង ឬ​ ទស្សនៈវិស័យអ្វីឡើយក្នុងអនាគត នេះ​ជាការ​បញ្ចាក់​របស់​អង្គការ HCR។

ក្នុង​ចំណោមអ្នកចុះហត្ថលេខាលើញត្តិខាងលើនេះ ​​​មាន​​​តារា​ភាយន្ត​អាមេរិកាំង Angelina Jolie  គណៈអេវែគ ប្រទេស​អហ្វ្រិក​ខាង​ត្បូង Desmond Tutu ឬ​​ក៏​​តារា​ចម្រៀង​អាជីព​អូបេរ៉ា​Barbara hendricks ជាដើម ដែលសុទ្ធស៊ឹង​ជា​​ឥស្សរជន​​បំរើសកម្មភាព​​​អង្គការ​មនុស្សធម៌​។

ម្យ៉ាងទៀត ផែនការសកម្មរបស់អង្គការ HCR  មាន​លក្ខណៈច្បាស់លាស់​ចំនួន១០ ដែល​មាន​គោលដៅ​ដើម្បីដោះស្រាយ​​​ស្ថានភាព​បណ្តាជន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ភាព​គ្មាន​សញ្ជាតិ  ចៀសវៀង​កុំ​ឲ្យ​ករណីបែបនេះ ​លេច​ឡើងជាថ្មីទៀត និងការពារ​​ថែរក្សា បណ្តាជន​ទាំង​នោះ​ផង។ ផែនការរបស់អង្គការ HCR ថែមទាំងបានអំពាវនាវផងដែរ​សុំ​ឲ្យ​រដ្ឋ​នីមួយៗ​ ចេញ​លិខិត​សំគាល់​​សញ្ជាតិ​ជូន​ដល់ពួកគេដែរ។

បណ្តា​ប្រទេស​ដែល​ប៉ះពាល់​ខ្លាំង​ដោយ​បាតុភាព​សង្គម​នេះ មាន​ដូច​ជា​ភូមា​ដោយ​នៅ​ទី​នោះ ​ជនជាតិ​ភាគ​តិច Rohingyas ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចំនួន​ជាង​១​លាន​នាក់ ត្រូវ​បាន​គេ​បោះបង់ចោល​មិន​ឲ្យ​លក្ខន្តិកៈ​ជា​ពលរដ្ឋ​ភូមា។​ ក្រៅពីភូមា ក៏​មាន​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​​ដែរ​​ដូច​ជា​កូតឌីវ័រ​។ នៅទីនោះ ​អ្នក​អត់​សញ្ជាតិ​រស់​នៅ​ប្រមាណ​ជា​៧០​ម៉ីន​នាក់​ហើយ​ភាគ​​ច្រើន​មក​​ពី Burkina Faso ។

ចំណែក ប្រទេស​ថៃ​វិញ មាន​ចំនួន​៥០​ម៉ឺន​នាក់ ប្រទស Lituanie ​មាន​២៦​ម៉ឺន​៨០០០​នាក់​ដែល​ដើម​កំណើត​មក​ពី​រុស្សី​និង​សាធារណៈរដ្ឋ​ដូមីនីកែន មាន​២០​ម៉ឺន​នាក់​មក​ពី​ប្រទេស​ហៃទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ