អានតួអត្ថបទ
ន័រវែស

តុលាការ​ ន័រវែស កាត់​ក្តី​ឲ្យ​អង្គការ​​បរិស្ថាន​ចាញ់ ចំពោះ​​បណ្តឹងក្រុម​ហ៊ុនបូម​ប្រេង

តុលាការ​ ទីក្រុង​ អូស្លូ បាន​សម្រេច​ទម្លាក់ចោល​បទ​ចោទ របស់​អង្គការ​បរិស្ថានមួយ​ចំនួន​​ ដែល​ប្តឹងរដ្ឋាភិបាល​​ន័រវែស ក្នុង​សំណុំ​រឿង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​​ក្រុម​ហ៊ុនបូម​​ប្រេង​​។ តុលាការ​​យល់ថា រដ្ឋាភិបាល​ន័រវែស ផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុម​ហ៊ុនបូមប្រេង ជាង​១០ក្រុមហ៊ុន គឺ​មិន​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​ទេ។ ចំណែក​ អង្គការ​ ខាង​បរិស្ថាន បាន​ប្រតិកម្មថា ការ​ធ្វើសកម្ម​ភាព​ដើម្បិ​​​កិច្ចការ​ពារបរិស្ថាន គឺជា​សមរភូមិ​មួយ​ដ៏លំបាក។

ការ​បូមប្រេង​នៅ ន័រវែស
ការ​បូមប្រេង​នៅ ន័រវែស @Petroleum Safety Authority of Norway
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​អង្គការ​ខាង​បរិស្ថាន​ ប្តឹង​រដ្ឋាភិបាល​ន័រវែស ពីព្រោះ ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេសនេះ ​បាន​ចែក​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ ក្នុង​ការ​នៅជាមួយ​​បរិស្ថាន​ដែល​មាន​សុខភាព​ល្អ។ តែ​ទីបំផុត ​អង្គការ Greanpeace និង​សម្ព័ន្ធអង្គការ​ខាងបរិស្ថាន​ធម្មជាតិ ចំនួន​ពីរទៀត បាន​ចាញ់​ក្តី ក្នុង​ការ​ប្តឹង​ផ្តល់រដ្ឋាភិបាល​ន័រវែស​​ ដែល​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ​រកស៊ី​បូម​ប្រេង​ ក្នុង​តំបន់​តាក់ទិក។

ការ​បូម​ប្រេងក្នុង​តំបន់​តាក់ទិក​​នេះ គឺ​ត្រូវ​អង្គការ​ខាង​បរិស្ថានខាងលើ​ អះអាងថា វា​បា​នផ្តល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ ខូច​លំនឹង​ធម្មជាតិ​ និង​បង្កើតកម្តៅ​ផែន​ដែរ​ជាដើម។ ពិសេស​ គឺ​​ផ្ទុយ​ពី​ស្មារតី នៃកិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីសស្តីពី​អាកាស​ធាតុ ដែល​រដ្ឋាភិបាល​ន័រវែស បាន​ចុះ​ហត្ថលេខា​ នៅ​ឆ្នាំ​២០១៦។

​ក៏ប៉ុន្តែ តុលាការ​ ក្រុង​អូស្លូ មិន​យល់ដូច្នោះទេ។ ក្នុង​សេចក្តីសម្រេច​របស់ខ្លួន តុលាការ​ លើកឡើងថា ប្រទេស​ន័រវេស​ ​មិនអាចនឹង​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំភាយ​ឧស្ម័ន​កាបូនិកទៅលើប្រទេស​ដទៃ តាម​រយៈ​​សកម្មភាព​នាំចេញ​នោះទេ។

គួរ​បញ្ជាក់ដែរថា ន័រវេស ជាប្រទេស​ដែល​នាំ​ចេញ​ប្រេង​និង​ឧស្ម័ន ដ៏​ធំ​ជាងគេ ទៅកាន់​ប្រទេស​អឺរ៉ុប​ខាងលិច​។ ក្រុមហ៊ុន បូមប្រេង និង​ឧស្ម័ន ដែលត្រូវ​អង្គការ​បរិស្ថាន​ប្តឹងនោះ មាន​ដូចជា​ក្រុមហ៊ុន​របស់​រដ្ឋឈ្មោះ Statoil, ក្រុមហ៊ុន Lukoil របស់​រុស្ស៊ី និង​មានក្រុមហ៊ុន Chevron របស់​អាមេរិក​ ជា​ដើម។

ចំពោះ​ការ​ទម្លាក់​បទ​ចោទ​របស់​អង្គការ​ខាង​បរិស្ថាននេះ អាច​នឹង​ត្រូវ​អង្គការ​បន្ត​ប្តឹងឡើង​ឧទ្ធរណ៍។ ការ​បន្ត​ប្តឹងឧទ្ធរណ៍​ជា​ជម្រើ​សល្អ​មួយ ព្រោះថា ករណីដូច្នេះ​នៅ​ប្រទេស​អឺរ៉ុប​ធ្លាប់មាន​​ឈ្នះ​ក្តី​ខ្លះ​មកហើយ។ ដូចជា​នៅ ហូឡង់ តុលាការ​ជាន់ខ្ពស់ បាន​សម្រេច​ឲ្យ​រដ្ឋាភិបាល​ការបន្ថយការ​បំភាយ​ឧស្ម័យ ឲ្យ​បាន​២៥ភាគរយ​នៅឆ្នាំ​២០២០។ ​នៅ​អាល្លឺម៉ង់ ពលរដ្ឋម្នាក់ បានឈ្នះក្តី​ក្នុង​ករណីប្តឹង​ក្រុមហ៊ុន​ថាមពលធំមួយ ឲ្យ​សង​ជំងឺចិត្ត​ចំពោះ​ការ​បំពុល​បរិស្ថាន ដែល​នាំឲ្យ​ប្រែប្រួល​អាកាសធាតុ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ