អានតួអត្ថបទ
រុស្ស៊ី

ប្រព័ន្ធ​ Roquette​ រុស្ស៊ី​ធុន​ថ្មី​បំផុត​សម្រាប់​បាញ់​រថក្រោះ​និង​អាកាសយាន​

ប្រព័ន្ធ​នេះ ​ដែល​មាន​ឈ្មោះ​ថា​“ Kornet-EM “​ទើប​ត្រូវ​រុស្ស៊ី​ដាក់​តាំង​បង្ហាញ​ឲ្យ​ភ្នែក​បរទេស​ឃើញ ​ជា​លើក​ទី​១​ក្នុង​”ពិព័រណ៍​អន្តរជាតិ​នៃ​អាវុធ​សម្រាប់​ការពារ​” លើក​ទី​៧​ដែល​បើក​ការងារ​ខ្លួន​ថ្ងៃ​២៩​មីនា​ម្សិលមិញ​ក្នុង​ក្រុង​ New Delhi​ ក្រោម​ឈ្មោះ​ថា​ “ DefExpo-2012”។

ប្រព័ន្ធ​រ៉ុកកែត​រុស្ស៊ីធុនថ្មីបំផត​
ប្រព័ន្ធ​រ៉ុកកែត​រុស្ស៊ីធុនថ្មីបំផត​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់​សម្គាល់ ប្រព័ន្ធ​Roquette រុស្ស៊ី​ធុន​ថ្មី​បំផុត “ Kornet-EM “ ត្រូវ ស.រ.អា. និង បក្ស​សម្ព័ន្ធ អូតង់ ឲ្យ​ឈ្មោះ​ក្នុង​ចំណាត់ថ្នាក់  AT-14 Spriggan។

វា​បំពាក់​ទៅ​ដោយ Roquette ចំនួន​១៦​គ្រាប់ ៖ ពី​ក្នុង​នោះ ៨​គ្រាប់ គឹ​នៅ​ត្រៀម​បាញ់​ចេញ​ជានិច្ច ទៅ​កម្ទេច ទីដៅ​លើ​ដី ក៏​ដូច​ជា ក្នុង​អាកាស។ វង់សកម្មរបស់វា សម្រាប់ទីដៅនៅលើដី ពោលគឺ សម្រាប់ផ្ចាញ់រថក្រោះ គឺដល់ចម្ងាយ ៨គ.ម.។ ហើយវង់សកម្មរបស់វា សម្រាប់ផ្ចាញ់ ទីដៅ ក្នុងអាកាស បែបយ៉ាង ឧទ្ធម្ភាគចក្រ យន្តហោះ មាន Pilote បើកបរ ក៏ដូចជាគ្មាន Pilote បើកបរ គឺដល់ចម្ងាយ ១០គ.ម.។ វា​អាច​បាញ់​ចេញ​ក្នុង​ពេល​ជា​មួយ​គ្នា គឺ​២​គ្រាប់​តែម្តង ៖ មួយ​ សម្រាប់ កម្ទេច​រថក្រោះ មួយ​ទៀត សម្រាប់ កម្ទេច​អាកាស​យាន។

Roquette នោះ ចល័តទៅរកទីដៅ គឺក្នុងរបបស្វយ័ត និងម្ចាស់ការខ្លួនឯង កម្រិតខ្ពស់ ស្របតាម គោលការណ៍​ដែល​ថា ” កាលណា​បាញ់​វា​ចេញ​ទៅ​ហើយ គឺ​បំភ្លេច​វា​ទៅ “ ដ្បិត​វា​ធានា កម្ទេច​ទីដៅ បាន ១០០% តែម្តង។ បើ​យានយន្ត ដែល​បំពាក់​ទៅ​ដោយ​គ្រាប់ Roquette ទាំង​នោះ កំពុង​តែ​ចល័ត សោះ ហើយ​ស្រាប់តែ​កាលៈទេសៈ​តម្រូវ​ឲ្យប្រយុទ្ធ នោះ ដើម្បី ត្រៀម​បាញ់​វា​ចេញ គឺ​នឹង ស៊ី​ពេល យ៉ាង​យូរ​ណាស់​ត្រឹម ៧ វិនាទី។

ករណីរថក្រោះ គឺវាធានា បាញ់ទម្លាយដែកក្រោះ ដែលមានកម្រាស់ដល់ ១.៣០០ មីលីម៉ែត្រ ឫ បើនិយាយឲ្យស្រួលស្តាប់ គឺកម្រាស់ដល់ ១ម៉ែត្រ ៣តឹក ឲ្យឆេះទ្រលោមភ្លាមភ្លែត។ ដូច្នេះ វា នឹងជំនះ បានយ៉ាងងាយ លើរាល់តែកម្រាស់ដែកក្រោះ នៃ រថក្រោះដែលមានសព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ