អានតួអត្ថបទ
កម្ពុជា

បាតុករ​គាំទ្រ​ខ្មែរ​កម្ពុជា​ក្រោម​ប្រើ​យុទ្ធ​សាស​ថ្មី​ប្រឆាំង​នឹង​ទូត​វៀត​ណាម

ក្រុម​បាតុករ ប្រឆាំង​នឹង​ស្ថាន​ទូត​វៀត​ណាម ក្នុង​ថ្ងៃ​ពុធ​ទី៨ នេះ បាន​យក​ស្ទីក​ឃ័រ ដែល​មាន​រូប​ទង់​ជាតិ​វៀតណាម និង​រូបិយ​ប័ណ្ណ​មក​បិទ​លើ​កន្លែង​អង្គុយ​របស់​ខ្លួន និង​កន្លែង​ផ្សេង​ៗ​ទៀត ជា​ការ​ឆ្លើយ​តប​ទៅនឹង​ស្ថាន​ទូ​វៀតណាម ដែល​មិន​ចេញ​មក​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​លើក​ឡើង​អំពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ក្រោម។ នេះ​គឺជា​បាតុកម្ម​ថ្ងៃ​ទី​៥ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សុំទោស​ជា​សាធារណៈ​លើ​រឿង​ប្រវត្តិ​សាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ក្បួនដង្ហែញ្ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ថ្ងៃទី១១ សីហា ២០១៤ កន្លងទៅនេះ។
ក្បួនដង្ហែញ្ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ថ្ងៃទី១១ សីហា ២០១៤ កន្លងទៅនេះ។ RFI/Chab Mikthona
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ការ​ដុត​ទុង​ជាតិ​វៀត​ណាម​ជា​បន្ត​បន្ទាប់ រហូត​មក​ដល់​ថ្ងៃ​នេះ​ក្រុម​បាតុករ បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដោយ​មាន​បាតុករ និង​ព្រះ​សង្ឃ​ចូល​រួម​ប្រមាណ​២០០​នាក់។ សម្រាប់​ព្រឹក​នេះ ក្រុម​បាតុករ​បាន​នាំ​គ្នា​តាំង​សមាធិ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ហើយ​ក្រោយ​មក​ក្រុម​បាតុករ​ទាំងអស់​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ហែរ​ក្បួន​ទៅកាន់​វត្តភ្នំ និង​គោរព​វិញ្ញាណក្ខន​លោក​យាយ​ពេញ​ផងដែរ។

ទោះ​បីជា​ព្រឹក​នេះ មិន​មាន​ការដុត​ទង់ជាតិ​វៀតណាម​ក៏ដោយ ប៉ុន្តែ​ក្រុមបាតុករ​បាន​នាំ​គ្នា​យក​ស្ទីក​ឃ័​រ ដែល​មាន​រូប​សញ្ញា​បង្ហាញ​ពី​ការ​ឈប់​ប្រើ​ប្រាស់​ផលិត​ផល​វៀតណាម មក​បិទ​នៅលើ​ពូក​ម៉ូតូ បិទ​លើ​ត្រ​នាប់​ជើង និង​ខ្លះ​ទៀត​បាន​យក​ស្ទីក​ឃ័រ​ទាំង​នោះ​មក​បិទ​ជាប់​នឹង​ខោរ​ផ្នែក​ខាង​ក្រោយ។ ក្រៅពី​ការយក​ស្ទីក​ឃ័រ​មក​បិទ​ក្រុម​បាតុករ​បាន​យក​រូបិយ​បណ្ណ​វៀតណាម​មក​បិទ​ដូច​គ្នា​នឹង​ការ​បិទ​ស្ទីក​ឃ័រ​ផងដែរ។ លោក​គឹម កុសល​ជា​អ្នក​ចូល​រួម​ក្នុង​បាតុកម្ម​នេះ បាន​បញ្ជាក់​ថា​លោក​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឲ្យ​វៀតណាម​ចេញមក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​រ៉ាវ​ប្រតិ្ត​សាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ក្រៅពី​ការ​យក​ស្ទីក​ឃ័រ​មក​បិទ ក្រុម​បាតុករ​គ្រោង​នឹង​នាំ​គ្នា​ហែរ​ក្បួន​ទៅ​កាន់​មុខ​ព្រះ​អង្គ​ដង្កើរ​ក្រោយ​ពី​ចេញ​ពី​វត្ត​ភ្នំ ដើម្បី​បួង​សួង​ឲ្យ​វត្ថុ​ស័ក្ដិ​សិទ្ធិ​ជួយ​ការពារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ បើតាម​ការលើកឡើងរ​បស់​អ្នក​ចូល​រួម​លោក​គឹម កុសល បាន​បន្តថា​ក្រុម​បាតុករ​នឹងធ្វើ​ដំណើរ​ទៅកាន់​ស្ថាន​ទូត​វៀត​ណាម​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ត្រង់​នេះ ដោយ​មាន​ការចែក​ខិត​ប័ណ្ណ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​ទៅ​កាន់​ស្ថានទូត​វៀតណាម​ផងដែរ។

សូម​បញ្ជាក់​ថា ក្រសួង​ការ​បរទេស​វៀ​ត​ណាម​ក៏បាន​ថ្កោល​ទោស​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៣ ខែសីហា កន្លង​មក​នេះ លើ​ការ​ដុត​ទង់​ជាតិ​របស់​ខ្លួន​នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។ នេះ​គឺ​ជា​បាតុ​កម្ម​លើក​ទី២ ហើយ​របស់​សមា​គន៍​ខ្មែរ​កម្ពុជា​ក្រោម ក្រោយ​ពី​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ម្នាក់​មិនបាន​មកសុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​លើក​ឡើង​របស់​ខ្លួន​ដែល​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​ជា​យូរ​មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ