អានតួអត្ថបទ
បទសម្ភាស

សង្កាត់ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ឆ្នាំ​២០០៤ វិទ្យា​ស្ថាន​ជាតិ​ប្រ​ជា​ធិប​តេយ្យ សម្រាប់​កិច្ច​ការ​អន្តរ​ជាតិ ហៅ​កាត់​ថា NDI បាន​រៀប​ចំ​កិច្ច​ពិភាក្សា​រវាង​អ្នក​តំណាង​រាស្ត្រ និង​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​គណ​បក្ស​នយោ​បាយ ដែល​បាន​ជាប់​ឆ្នោត។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ នេះ លោក លី សុធា​រ៉ា​យុត្តិ អ្នក​គ្រប់​គ្រង​កម្ម​វិធី របស់​វិទ្យា​ស្ថាន​ជាតិ NDI បាន​លើក​ឡើង​ថា ដោយ​តែ​សភា​ជាតិ បច្ចុប្ប្នន្ន មាន​គណ​បក្ស​តែ​មួយ ទើប NDI បាន​រៀប​ចំ​កិច្ច​ពិ​ភាក្សា រវាង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជា​មួយ​នឹង​ម្ចាស់​ឆ្នោត​ជំនួស​វិញ។ កិច្ច​ពិ​ភាក្សា តាម​មូល​ដ្ឋាន ក្នុង​រយៈ​ពេល ១០ ឆ្នាំ មក​នេះ NDI បាន​ផ្តល់​វេ​ទិកា​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត លើក​ឡើង​នូវ​ទុក្ខ​កង្វល់​ជា​ច្រើន រួម​មាន៖ បញ្ហា​ដី​ធ្លី កង្វះ​ប្រព័ន្ធ​ធារា​សាស្ត្រ​សម្រាប់​ដំ​ណាំ​កសិ​កម្ម និង​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ជា​ដើម ដាក់​ទៅ​កាន់​តំ​ណាង​រាស្ត្រ​ជាប់​ឆ្នោត ដើម្បី​ដោះ​ស្រាយ​។

លោក លី សុធារ៉ាយុត្តិ អ្នកគ្រប់គ្រងកម្មវិធី របស់វិទ្យាស្ថានជាតិ NDI
លោក លី សុធារ៉ាយុត្តិ អ្នកគ្រប់គ្រងកម្មវិធី របស់វិទ្យាស្ថានជាតិ NDI រូបភាពពីទំព័រfacebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ