អានតួអត្ថបទ
អ៊ុយក្រែន​-អូតង់

វិបត្តិ​អ៊ុយក្រែន​-គ្រីមេ ៖ រុស្ស៊ី​វាយប្រហារ​តាម​ផ្លូវ​យោធា និង​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ?

ក្នុង​បរិបទ​ដែល​គ្រីមេ កំពុង​រៀប​ចំ​បោះឆ្នោត​ប្រជាមតិភ្ជាប់​ខ្លួន​នឹ​ង​រុស្ស៊ី អង្គការ​អូតង់​បាន​ប្រកាស​ថា មាន​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត លើ​វិបសៃត៍​របស់​ខ្លួន នៅ​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​នេះ។ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​ បាន​​​អះអាង​គ្មាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​ទេ។

រុបភាព​ផ្សព្វផ្សាយ​ដោយ​ក្រុម"dyber berkut"​ ដែល​អះអាង​ថា​ជា​អ្នក​វាយប្រហារ​អ៊ីនធ័រនែត​​​អូតង់
រុបភាព​ផ្សព្វផ្សាយ​ដោយ​ក្រុម"dyber berkut"​ ដែល​អះអាង​ថា​ជា​អ្នក​វាយប្រហារ​អ៊ីនធ័រនែត​​​អូតង់ Cyber Berkut
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការ​វាយប្រហារ​មិន​ឱ្យ​រក​ឃើញ​​ទំព័រ​វិបសៃត៍​របស់​អង្គការ​អូតង់​ មាន​អ្នក​ចូល​មើល​ច្រើន​ទាល់​តែ​គាំង​​តែ​ម្តង ! គេហទំព័រ​របស់​អង្គការ nato.int. មិន​អាច​បើក​ចេញ​តាំង​ពី​រំលង​អាធ្រាត្រ​មក។ អស័យដ្ឋាន​អ៊ីនធ័រនែត​សំខាន់ៗ​ផ្សេង​ៗ​ទៀត​របស់​តូអង់ មាន​ជាអាទិ៍​វិបសៃត៍​របស់​ក្រុមហ៊ុន​ការពារ​សន្តិសុខ​​សុវត្ថិភាព​ នៅ​ប្រទេស​អេស្តូនី​ ​ ក៏​រងការ​វាយប្រហារ​ដែរ។ ការ​វាយប្រហារ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ក្រុម​អ្នក​បច្ចេកទេស​កំពុង​សាក​ល្បង​ជួសជុល​វិបសៃត៍​របស់​អង្គការ​ឱ្យ​មាន​ដំណើរ​ការ​ជា​ធម្មតា​ឡើងវិញ។

ការ​វាយប្រហា​រ​នេះ គឺ​ជា​ស្នាដៃ​​របស់​ចលនា​អ៊ុយក្រែន​មួយ​ក្រុម ដែល​មាន​ឈ្មោះ​ថា « Cyber Berkut” ដោយ​អះអាង​ថា​ជា​សកម្មភាព​ជាតិ​និយម​អ៊ុយក្រែន មិន​ចង់​ឃើញ​កម្លាំង​អូតង់​ចូល​​ឈ្លានពាន​អ៊ុយក្រែន។ តាមការពិត​ ​ បែរគូត​នេះ ជា​ឈ្មោះ​​​របស់​កម្លាំង​កម្លាំង​ប៉ូលិស​ប្រឆាំងនឹង​អំពើ​ហិង្សា​របស់​អ៊ុយក្រែន ដែល​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ុយក្រែន​ថ្មី​រំលាយ​ចោល ពី​បទ​បាន​បាញ់​សម្លាប់​បាតុករជាង​ដប់​នាក់ ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅក្រុង​គៀវ​ប្រឆាំង​នឹង​ប្រធានាធិបតី​ចាស់ វិចទ័រ យ៉ាណូកូវិច។

បើ​តាម​អ្នក​ឯកទេស​​ប្រឆាំងនឹង​ការ​វាយប្រហារ​អ៊ីនធ័រនែត ក្រុម​បែរគូត​នេះ ធ្លាប់​វាយប្រហារ​វិបសៃត៍​អ៊ុយក្រែន​និង​រុស្ស៊ី​ កាលពី​សប្តាហ៍មុន។ ម្យ៉ាង​វិញ​ទៀត ការ​វាយប្រហារ​អ៊ីនធ័រនែត​នេះ កើត​ឡើង​ជួន​ចំពេល​ដែល​រុស្ស៊ី​និង​អូតង់ និង​បស្ចឹម​លោក​តាន​តឹង​ដាក់​គ្នា​ខ្លាំង​ ដោយ​សារវិបត្តិ​​អ៊ុយក្រែន​។

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្ស័យ​ថា​ក្រុម​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី​ បាន​វាយប្រហារ​​វិបសៃត៍​ជា​ច្រើន​របស់​អេស្តូនី កាលពី​ឆ្នាំ​២០០៧ ពេល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​នឹង​គ្នា ហើយ​នៅ​ឆ្នាំ​២០០៨ ពេល​មាន​ជម្លោះ​រវាង​រុស្ស៊ី​និងហ្ស័កហ្ស៊ី ក៏​មាន​ការ​វាយប្រហារ​បិទ​វិបសៃត៍​ដូច្នេះ​ដែរ តែ​ម៉ូស្គូ​តែង​បដិសេធ​ជា​រៀង​រហូត​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ