អានតួអត្ថបទ
បទយកការណ៍

យុវជន​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​អាជីព​អ្នក​កាសែត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វគ្គ​សិក្សា​ជំនាញ​អ្នក​សារព័ត៌មាន​ជា​លក្ខណៈ​ឯកជន​បាន​ផ្តើម​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​សៅរ៍​​ទី​១៥​ធ្នូ​ម្សិលមិញ នៅ​អគារ​សាលារៀន​Westline ក្នុង​សង្កាត់​ទួលស្វាយព្រៃ។ នៅ​ក្នុង​វគ្គ​សិក្សា​បង់​ថ្លៃ​ក្នុង​អាជីព​អ្នកសារព័ត៌មាន​លើកដំបូង មាន​សិស្ស​ជា​ង​៣០​នាក់។ ពួក​គេ​សុទ្ធតែ​អះ​អាង​ថា ចង់​ស្វែង​យល់​ពី​អាជីព​នេះ​និង​អ្នក​ខ្លះ​ទៀត​ចង់​ក្លាយ​ជា​អ្នក​កាសែត​តែ​ម្តង។ គ្រូ​បង្គោល​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ នៅ​ពេល​ដែល​មាន​យុវជន​ជា​ច្រើន​ចង់​ធ្វើ​ជា​កាសែត។ ហើយ​ថា​នេះ​គឺ​ជា​សញ្ញា​ល្អ​នៃ​ការ​វិវត្ត​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។ 

វគ្គសិក្សាជំនាញអ្នកសារព័ត៌មាន​ជាលក្ខណៈឯកជន​បាន​ផ្តើមដំណើរការហើយ​កាលពីថ្ងៃសៅរ៍១៥ធ្នូ២០១២
វគ្គសិក្សាជំនាញអ្នកសារព័ត៌មាន​ជាលក្ខណៈឯកជន​បាន​ផ្តើមដំណើរការហើយ​កាលពីថ្ងៃសៅរ៍១៥ធ្នូ២០១២ RFI/Leang Delux
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ