អានតួអត្ថបទ
កូរ៉េខាង​ត្បូង

កូរ៉េខាង​ត្បូង ៖ សាឡាង​លិច អ្នក​ដំណើរ​ជិត​​៣០០​នាក់​បាត់​ដំណឹង

មាន​ស្លាប់​យ៉ាង​ហោចណាស់ ៣នាក់ នៅ​កូរ៉េខាង​ត្បូង ក្នុង​គ្រោះ​លិច​សាឡាង​មួយ​គ្រឿង​មាន​ផ្ទុក​​​អ្នក​ដំណើរ ៤៧៧ នាក់ ភាគ​ច្រើន​ជា​សិស្ស​វិទ្យាល័យ។ នេះ​បើ​តាម​​​តុល្យការ​បណ្តោះ​អាសន្ន​ដំបូង ! ជន​រងគ្រោះ​អាច​នឹង​​មាន​ចំនួនកើន​ឡើង​ទៀត ព្រោះ​នៅ មាន​អ្នក​ដំណើរ​ប្រមាណ​​៣០០​នាក់​ទៀត មិន​ទាន់​ស្រង់​​​បាន។ ​ឆ្មាំ​​សមុទ្ទ​​ ទូក​ទំនិញ​នៅក្បែរៗ​នោះ កំពុង​​សហការគ្នា​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ក្នុង​មហាសាគរ។​

សាឡាង​ចម្លង​ពី​កំពង់​ផែ​Incheon ទៅ​កោះ​ Jeju ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េខាង​ត្បូង​ កំពុង​លិច។ ថ្ងៃ​ទី ១៦ មេសា ២០១៤
សាឡាង​ចម្លង​ពី​កំពង់​ផែ​Incheon ទៅ​កោះ​ Jeju ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េខាង​ត្បូង​ កំពុង​លិច។ ថ្ងៃ​ទី ១៦ មេសា ២០១៤ REUTERS/Yonhap
ផ្សាយពាណិជ្ជកម្ម

"សាឡាង មាន​ជើង​​ចម្លងជា​ប្រចាំ ​ពី​កំពង់​ផែ អ៊ីនឆេអុង ទៅ​កាន់​កោះ​ទេសចរណ៍ ហ្សេហ្ស៊ុយ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ឧបទ្វី​ប​ បាន​លិចបាត់​ក្នុង​សមុទ្ទ​ ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ នៅ​ក្នុង​រូបភាព​ដំបូង​​បញ្ចាំង​តាម​​កញ្ចក់​ទូរទស្សន៍​កូរ៉េ គេ​ឃើញ​ សាឡាង​​ Sewol ដេក​លើ​ទឹក បន្តិច​ក្រោយ​មកសាឡាង​ក៏​ក្រឡាប់​ ដាំ​ក្បាល​ចុះ និង​ជា​ចុងក្រោយ ក្នុង​រយៈ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​ សាឡាង​ក៏​លិច​បាត់។

បើ​តាម​សាក្សី​ ​ដែល​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ មាន​អ្នក​ជិះ​​​ជា​ច្រើន​នាក់​រត់ចេញ​មិន​ទាន់​​ពេល​សាឡាង​កំពុង​ក្រឡាប់ ​អាច​​ត្រូវ​ជាប់​កុន​ឈ្លក់​ទឹក​ស្លាប់​ក្នុង​សាឡាង។ ទឹក​ដែល​មា​ន​សីតុណ្ហភាព​តែ​១២​ដឺក្រេ។ ដូច្នេះ​តុល្យការ​នៃ​ជន​រងគ្រោះ​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង។ អ្នក​​​បាត់​បង់​ជីវិត​ពីរ​នាក់​ដំបូង ម្នាក់​ជា​ស្រី​បុគ្គលិក​របស់​សាឡាង​និង​ម្នាក់​ទៀត​ជា​ក្មេង​ជំទង់​ស្លាប់ពេល​ទៅ​ដល់​មន្ទីរពេទ្យ។

 
សូម​បញ្ជាក់​ថា​សាឡាង​ចម្លង​នេះ មាន​ផ្ទុក​អ្នក​ដំណើរ​សរុប​ ៤៧៧​នាក់ ក្នុង​នោះ​ ៣២៤​នាក់​ជា​សិស្ស​​វិទ្យាល័យ​ ដឹកនាំ​ដោយ​គ្រូ​បង្រៀន​​១៤នាក់​ទៅ​ធ្វើ​ដំណើរ​កំសាន្ត​សិក្សា​ កោះ​ប្រវត្តិសាស្ត្រ ហ្សេហ្ស៊ុយ និង​អ្នក​បុគ្គលិក ២៩​នាក់​ ព្រម​ទាំង​រថយន្ត​១៥០​គ្រឿង។

ក្រុម​ឆ្មាំ​សមុទ្ទ​បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​​​សង្គ្រោះ​ភ្លាម​ ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​១៨​គ្រឿង និង​នាវា​ជាង​៣០​គ្រឿង ខ្លះ​ជា​នាវា​ដឹក​ទំនិញ ខ្លះ​ជា​នាវា​យោធា។
គេ​នៅ​មិន​ទាន់​ដឹក​ច្បាស់​អំពី​មូលហេតុ​​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​លិច​សាឡាង​​នេះនៅ​ឡើយ​ទេ។ ប៉ុន្តែ​ ទំនង​ជា​បណ្តាល​មក​ពី​មាន​ការ​​​បុកទង្គិច ឬ​ប៉ះកើល​ដុំ​ថ្ម។ បើ​តាម​សំដីសិស្ស​សាលា​ម្នាក់​ អះអាង​ថា​បាន​ឮ​ស្នូរ​បុក​ផាំង​ស្ទើរ​បែក​ក្រដាស​ត្រចៀក​ បន្ត​ដោយ​សំឡេង​អំពាវនាវ​របស់​បុគ្គលិក​ ឱ្យ​នាំ​អ្នក​ដំណើរ​លោត​ចេញ​​សាឡាង​។ អាវ​ពោង​សុវត្ថិភាព​ត្រូវ​បាន​ចែក​ចាយ​ដល់​គ្រប់​អ្នក​ដំណើរ។ ឯ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន៕"

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ