អានតួអត្ថបទ
ដើមបូព៌ា

ក្តីសង្ឃឹម​ថ្មី​​ក្នុង​ការស្វែងរក​​សន្តិភាព​​ឲ្យ​តំបន់​ដើមបូព៌ា

មួយឆ្នាំកន្លះ​ក្រោយពី​កិច្ចចរចា​ដើម្បី​ស្វែងរក​សន្តិភាព​ឲ្យអ៊ីស្រាអែល​ និង​ប៉ាលេស្ទីន​បាន​ស្គាល់​ការគាំងស្ទះ​ ហើយនិងក្រោយពី​មាន​ការ​ខកខាន​កាលពី​ខែមីនា​កន្លង​ទៅ ​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​Hillary Clinton​បានថ្លែង​ឲ្យដឹង​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ថា ​ក្តី​សង្ឃឹម​ថ្មី​​អាចកើតមាន​ក្នុងការ​ស្វែងរក​សន្តិភាព​ឲ្យតំបន់​ដើមបូព៌ា ​ ដោយ​កិច្ចចរចា​អាច​ចាប់​មាន​ឡើង​វិញ​នៅសប្តាហ៍ក្រោយ។​

លោកស្រី​​គ្លីនតុន និង​លោក​​អូបាម៉ា
លោកស្រី​​គ្លីនតុន និង​លោក​​អូបាម៉ា ©Reuters
ផ្សាយពាណិជ្ជកម្ម

04:47

សេចក្តីរាយការណ៍​របស់ សៀក សារិន

លោក​ស្រី​​ប្រមុខ​​ការទូត​​អាមេរិក​​Hillary Clinton​​យល់ថា​​ ក្តី​សង្ឃឹម​ថ្មី​​អាច​​កើត​មាន​ក្នុង​ការ​ស្វែងរក​សន្តិភាព​ឲ្យ​តំបន់​ដើម​ បូព៌ា​​ ដោយ​​លោក​ស្រី​​Clinton សង្ឃឹម​ថា​ គណៈកម្មាធិការ​អារ៉ាប់​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​គែរ​នឹង​ផ្តល់​ការ​ គាំទ្រ​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​​Mahmoud Abbas ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ដោយ​កិច្ច​ចរចា។​ បើ​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​Mahmoud Abbas ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​នៃ​តំបន់​ដើម​បូព៌ា​មែន​ នោះ​គេ​នឹង​ប្រមូល​បាន​នូវ​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​បើក​កិច្ចចរចា​មិន ​ចំពោះ​នៅ​សប្តាហ៍​ក្រោយ។​ ទាំងនេះ​ក៏​ដោយ​សារតែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​​ពី​សំណាក់​រដ្ឋបាល​ អាមេរិក​របស់​លោក​បារ៉ាក់​អូបាម៉ា។

រូបមន្ត​នៃ​កិច្ចចរចា​មិន​ចំពោះ​រវាង​ភាគី​អ៊ីស្រាអែល​និង​ភាគី​ប៉ាលេស្ទីន​ ​គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋបាល​អូបាម៉ា​ដើម្បី​ ឲ្យ​ភាគី​ទាំងពីរ​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ដែល​កិច្ច​ចរចា​បាន​ស្គាល់​ការ ​គាំង​ស្ទះ​តាំងពី​ចុង​ឆ្នាំ២០០៨​អាច​ចាប់មាន​ដំណើរការ​ឡើងវិញ។​ ហើយ​គោល​បំណង​ចុងទី​បំផុត​នៃ​កិច្ចចរចា​មិន​ចំពោះ​រវាង​ភាគី​អ៊ីស្រាអែល​និង ​ភាគី​ប៉ាលេស្ទីន​គឺ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចចរចា​ដោយ​ផ្ទាល់​ រវាង​ភាគី​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន។

ដូច្នេះ​ លោក​George Mitchell​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​នឹង​មាន​តួនាទី​យ៉ាងសំខាន់​ នាឱកាស​ជំនួប​ប្រជុំ​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​តំបន់​ដើមបូព៌ា​នៅ​ សប្តាហ៍​ក្រោយ។

លោក​ស្រី​ប្រមុខ​ការទូត​អាមេរិក​Hillary Clinton​បាន​ថ្លែង​បញ្ជាក់ថា​ អ្នក​ការទូត​អាមេរិក​បាន​ខិតខំ​ធ្វើការ​ទាំងយប់​ទាំងថ្ងៃ​ ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចចរចា​ដើម្បី​សន្តិភាព​នៅ​តំបន់​​ដើមបូព៌ា​សម្រេច​បាន​ ជោគ​​ជ័យ។

គួរកត់​សម្គាល់ថា​ ភាគី​អ៊ីស្រាអែល​និង​ភាគី​ប៉ាលេស្ទីន​បាន​បញ្ឈប់​កិច្ចចរចា​នៅ​ចុង​ ឆ្នាំ២០០៨​ នាឱកាស​វាយលុក​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា​ដើម្បី​ប្រឆាំង​នឹង​ពួក ​ប៉ាលេស្ទីន​ហាម៉ាស់។​ ហើយ​តាំងពី​ពេល​នោះ​មក​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ប៉ុន្មាន​របស់​អាមេរិក​ដើម្បី​សន្តិភាព​រវាង​ អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​បាន​ទទួល​បរាជ័យ​ជានិច្ច។​ ដូចជា​កាលពី​ខែ​មីនា​កន្លងទៅ​ សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​សាងសង់​១ ៦០០​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Jérusalem ប៉ែក​ខាងកើត​ ដើម្បី​ឲ្យ​កិច្ចចរចា​រវាង​ភាគី​ទាំងពីរ​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​អាច​ ប្រព្រឹត្ត​ទៅ​បាន​ ក៏​ប៉ុន្តែ​ភាគី​អ៊ីស្រាអែល​បាន​បដិសេធ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កិច្ចចរចា​អ៊ីស្រាអែល​ប៉ាលេស្ទីន​ទទួល​បរាជ័យ។

កត្តា​ចម្បង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​ឡើងវិញ​រវាង​ភាគី​ អ៊ីស្រាអែល​និង​ភាគី​ប៉ាលេស្ទីន​អាច​ជា​លិខិត​របស់​លោក​ប្រធានា​ធិបតី​ អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​ភាគី​ប៉ាលេស្ទីន​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​សប្តាហ៍ ​នេះ​ថា​”​លោក​បារ៉ាក់​អូបាម៉ា​បាន​ជំរុញ​ឲ្យ​លោក​ប្រធាន​រដ្ឋ​អំណាច​ ប៉ាលេស្ទីន​Mahmoud Abbas​វិល​ត្រឡប់​មក​រក​តុចរចា​ជាមួយ​អ៊ីស្រាអែល​ឡើងវិញ​ ដោយ​ទទួល​បាន​នូវ​ការ​ធានា​ថា​ សហរដ្ឋ​អាមេរិក​នឹង​ពុំ​នៅ​ស្ងៀម​ឡើយ​ នៅ​ករណី​ដែល​មាន​ភាគី​ណាមួយ​បង្ក​ឲ្យ​កើតមាន​ជា​ឧបសគ្គ​ដល់​កិច្ចចរចា។​ នៅ​ខណៈ​នោះ​សហរដ្ឋ​អាមេរិក​នឹង​សើរើ​មើល​ឡើង​វិញ​នូវ​នយោបាយ​អាមេរិក​ជាមួយ​ ប្រទេស​ពាក់ព័ន្ធ​នោះ។

គួរកត់​សម្គាល់ថា​ កិច្ចចរចា​ដើម្បី​សន្តិភាព​នឹង​ចាប់​មាន​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ នៅ​ខណៈ​ដែល​ភាព​តានតឹង​បាន​ចាប់​កើត​មាន​រវាង​ប្រទេស​អ៊ីស្រាអែល​ជា​មួយ​នឹង ​ប្រទេស​សៀរី​ ប្រទេស​លីបង់​និង​ប្រទេស​អៀរ៉ង់។

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​នៅ​ពេល​ថ្មីៗនេះ​បាន​ចោទ​ប្រទេស​សៀរី​ថា​ បាន​ផ្តល់​កាំជ្រួច​មីស្ស៊ីល​Scud ឲ្យ​ទៅ​ចលនា​អ៊ីស្លាម​Chiite លីបង់​Hezbollah។​ ស្ថានការណ៍​ដ៏​គួរ​ឲ្យ​បារម្ភ​ទាំងនេះ​ហើយ​ដែល​បណ្តាល​ឲ្យ​លោក​ស្រី​ប្រមុខ​ ការទូត​អាមេរិក​Hillary Clinton​ព្រមាន​លោក​ប្រធានាធិបតី​សៀរី​Bachar al-Assad ថា​”​ការ​សម្រេច​ចិត្ត​របស់​សៀរី​អាច​មាន​ន័យ​ថា​ជាការ​ចង់បាន​សង្គ្រាម​ឬ​ ជា​ការ​ចង់បាន​សន្តិភាព​”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ