អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់

អ៊ីរ៉ង់​​បដិសេធ​​ថា​​​ Ryad​ ​គ្មាន​បាន​​​​អញ្ជើញ​​ខ្លួន​​ក្នុង​​ការ​​ពិភាក្សា​​អំពី​​​ពិធី​​ស្វែងបុណ្យ​​អ៊ីស្លាម​​​​​ទេ​​

អ៊ីរ៉ង់​បាន​​បដិសេធ​​ពត័តមាន​​​មួយ​របស់​អារ៉ាប៊ី​សាអូឌីត ​​ដែល​​អះអាង​​ថា​​”អារ៉ាប់ប៊ី​សាអូឌីត​ បាន​​អញ្ជើញ​​អ៊ីរ៉ង់​​ឲ្យ​​ចូល​​រួម​ការ​​​ពិភាក្សាគ្នា​​មួយ។​ ការ​ពិភាក្សា​​​​ដើម្បី​​​រៀបចំ​​ឲ្យ​​បរិស័ទ​អ៊ីស្លាម​​អ៊ីរ៉ង់​ អាច​​វិល​ត្រឡប់​​មក​​ចូល​​រួម​​ពិធី​​ស្វែង​​បុណ្យ​​អ៊ីស្លាម​​​ប្រចាំ​​ឆ្នាំ​​ឡើង​​វិញ​​នៅ​​ក្រុង​​ La Mecque​ បន្ទាប់​ពី​​អវត្តមាន​​មួយ​​​ឆ្នាំ​​​និង​​​​​​ភាព​​តាន​តឹង​​រវាង​​គ្នា​​ក្រោយ​​​​​ព្រឹត្តការណ៍​​សោកនាដ្យកម្ម​​រត់​​ជាន់​​គ្នា​​កាល​ពី​​​​ឆ្នាំ​​​២០១៥​​​មក​។

ទិដ្ឋភាព​ទេសភាព​ទូទៅ​​នៃ​ទីក្រុង​ La Mecque​ ថ្ងៃ​ទី​ ​២៥​​កញ្ញា​​២០១៥​​​​ នៅ​មុន​មួយ​ថ្ងៃ​នៃ​ព្រឹត្តការណ៍​សោកនាដកម្ម​​​រត់​ជាន់​គ្នា​
ទិដ្ឋភាព​ទេសភាព​ទូទៅ​​នៃ​ទីក្រុង​ La Mecque​ ថ្ងៃ​ទី​ ​២៥​​កញ្ញា​​២០១៥​​​​ នៅ​មុន​មួយ​ថ្ងៃ​នៃ​ព្រឹត្តការណ៍​សោកនាដកម្ម​​​រត់​ជាន់​គ្នា​ MOHAMMED AL-SHAIKH / AFP
ផ្សាយពាណិជ្ជកម្ម

ប្រធាន​​អង្គការ​អ៊ីរ៉ង់​ទទួល​បន្ទុក​ខាង​ការ​ចាត់​ចែង​ពិធី​​ស្វែង​បុណ្យ​អ៊ីស្លាម​នៅ​ក្រុង​La Mecque  បាន​​ថ្លែង​​​បដិសេធ​​ថា “ប្រទេស​​​អ៊ីរ៉ង់​ គ្មាន​​បាន​​ទទួល​ការ​​អញ្ជើញ​​ណា​​មួយ​​ពី​​សំណាក់​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​ឡើយ ដែល​​​ផ្ទុយ​ស្រឡះ​ ពី​ការ​ជូន​ដំណឹង​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​របស់​​អារ៉ាប៊ីសាអ៊ូឌីត​​កាលពី​​​ម្សិលមិញ​​”។​

 
ចំណែក​រដ្ឋមន្ត្រី​របស់​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​បន្ទុក​ខាង​ចាត់ចែង​រៀបចំ​ពិធី​ស្វែង​បុណ្យអ៊ីស្លាម​វិញ​​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ បាន​ជូន​ដំណឹង​ថា​ គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ជំនួប​ប្រាស្រ័យ​មួយ​ចំនួន​ហើយ​​ដែល​លោក​គ្រោង​ធ្វើ​ជា​មួយ​បណ្តា​ប្រទេស​​ចំនួន​៨០​ក្នុង​នោះ​ក៏​មាន​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​រៀបចំ​ចាត់ចែង​ពិធី​​ស្វែងបុណ្យ​អ៊ីស្លាម​នៅ​ខែ​កញ្ញា​​ឆ្នាំ​២០១៧​​-នេះ​​បើ​​យោង​តាម​​កាសែត​​អារ៉ាប៊ីសាអ៊ូឌីត​ Al-Hayat ។​

ចាប់​តាំង​ពី​ជិត​៣​ទស្សវត្តន៍​កន្លង​មក​ហើយ នឹង​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​​គ្មាន​​អ្នក​​ស្វែង​​បុណ្យ​​​​ណា​ម្នាក់​​​មក​ពី​ប្រទេស​​អ៊ឺរ៉ង់ឡើយ​​ដែល​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​ស្វែង​បុណ្យ​នេះ​កាលពី​ខែ​​កញ្ញា​​ឆ្នាំ​២០១៦កន្លងផុតទៅនេះ​។

ដោយសារ​ ភាពតានតឹងយ់ាង​​ធ្ងន់ធ្ងរ​ ​កើតឡើង​​រួច​ទៅ​ហើយ រវាង​អ៊ីរ៉ង់​ដែល​​កាន់​និកាយ​អ៊ីស្លាម​​ស៊ីអ៊ីត​​និង​អារ៉ាប៊ីសាអូឌីត ដែល​​កាន់​និកាយ​អ៊ីស្លាមស៊ុននីត។ ​មហា​អំណាច​ទាំង​ពីរ​នេះ គឹ​ជា​​គូ​ប្រជែង​គ្នា​នៅ​ក្នុង​តំបន់​។ ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត បាន​កើន​ឡើង​ថែម​មួយ​កម្រិត​ទៀត នៅ​ខណៈពេល​​ដែល​ទីក្រុង​តេអេរ៉ង់​ បាន​ធ្វើការ​ជំទាស់​ប្រឆាំង​នឹង​​អារ៉ាប៊ីសាអូឌីត​​នៅ​​ក្នុង​​ការ​រៀបចំចាត់ចែង​ពិធីស្វែង​បុណ្យអ៊ីស្លាម ក្រោយពី​ព្រឹត្តិការណ៍​សោកនាដកម្ម​រត់​ជាន់លើ​គ្នា​កាលពី​ឆ្នាំ​២០១៥ ដែល​បណ្តាល​ឲ្យ​ស្លាប់​បរិស័ទ​អ៊ីស្លាម​​ជិត​២ ៣០០​នាក់​ក្នុង​ចំណោម​នោះ ៤៦៤​នាក់​ជា​ជនជាតិ​អ៊ីរ់ង់។

ក្រោយមក អារ៉ាប៊ីសាអ៊ូឌីត បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​កាល​ពី​មួយ​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ការ​វាយប្រហារ​និង​ការ​វាយ​កំទេច​បំផ្លាញ​ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​តេអេរ៉ង់មក។ លើសពីនេះ អារ៉ាប៊ីសាអ៊ូឌីត ថែម​ទាំង​កាត់​ផ្តាច់​ទំនាក់​ទំនង​របស់ខ្លួន​ជាមួយ​អ៊ីរ៉ង់​​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ចកម្ម​និង​​​ព្យួរ​ការ​ហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ