អានតួអត្ថបទ
បារាំង-អ៊ីរ៉ាក់​

ទាហាន​កង​កុម្ម៉ង់ដូ​ពិសេស​របស់​បារាំង​ពីរ​រូប​​ត្រូវ​រង​របួស ​ដោយ ដ្រូន​បង្កប់​គ្រាប់

កង​ទ័ព​ពិសេស​របស់បារាំង​ពីរ​រូប ​ត្រូវ​រង​របួស​​ធ្ងន់​​នៅ​ក្នុង​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។ ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២​តុលា​មុន តែ​កង​សេនាធិការ​បារាំងនៅ​តែ​ពុំទាន់​បញ្ជាក់អ្វីនៅឡើយទេ​​​ពី​ព័ត៌មាន​នេះ​ ។ ទាហាន​កុម៉្មង់ដូ​ឆ័ត្រយោងបារាំង​​​នេះ​ ស្ថិត​នៅ​ក្នុង​ចំណោម​កង​កម្លាំង​ពិសេស​​បារាំង​ចំនួន​​១៥០​នាក់​​ដែល​​បាន​ ​ដាក់​ពង្រាយ​ជា​ផ្លូវការ​នៅ​ក្រុង​Erbil ។ កង​​ទ័ព​ពិសេ​​នេះ ដែល​​​ស្គាល់​យ៉ាង​ច្បាស់​លាស់​​គ្រប់ទិសទី​​​​ពិបាក​ៗ​​​នៅ​លើ​​ទឹក​ដី​អ៊ីរ៉ាក់  មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​​នៅ​ចំពោះ​មុខ​ដ្រូន​​ឆ្នៃ​ប្រឌិត​​ថ្មី​ទែងនេះ។​​

នៅ Erbil,ប្រធានាធិបតីបារាំង​ François Hollande និង​ប្រធានាធិបតីតំបន់ស្វ័យត្ត Kurdistan អ៊ីរ៉ាក់ លោក​ Massoud  Barzani.
នៅ Erbil,ប្រធានាធិបតីបារាំង​ François Hollande និង​ប្រធានាធិបតីតំបន់ស្វ័យត្ត Kurdistan អ៊ីរ៉ាក់ លោក​ Massoud Barzani. REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

 

ដំណឹង​នេះ ត្រូវ​បាន​ទំព័រ​អ៊ីនធ័រណែត​ពិសេស​ឈ្មោះ Le Mamouth បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍មុន​​ដោយ​​ប្រាប់ថា “ទាហាន​​កុម្ម៉ង់ដូ​​ឆ័ត្រ​យោង​បារាំង​ពីរ​រូប​ដែល​ស្ថិត​នៅ​ក្នុង​​កង​​បញ្ជាការ​នៃ​​​ប្រតិបត្តិការ​ពិសេស​(COS)  បានត្រូវ​រង​របួស​​​ក្នុង​នោះ​​ ម្នាក់​​រង​របួស​​​ធ្ងន់។
 

នៅ​ថ្ងៃ​នោះ​ដែរ នៅទីក្រុង​ប៉ារីសវិញ កង​សេនាធិការ​បារាំង​ បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំង​អស់​នៅ​លើ​ព័ត៌មាន​នេះ។ តែពី​ពេល​នោះ​មក ទាហាន​បារាំង​ទាំង​ពីរ​រូប​ ត្រូវ​បាន​គេ​ដឹក​​មក​ព្យាបាល​នៅ​​មន្ទីរពេទ្យទាហាន​មួយ​នៅ​ទីក្រុង​ប៉ារីស ​ក្នុងនោះ​​ទាហាន​ម្នាក់​ បាន​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ​វិះ​ស្លាប់​វិស​រស់​។

​ជាទូទៅ កង​កម្លាំង​ពិសេស​​បារាំង​នេះ ធ្វើប្រតិបត្តិការ ចាប់ពី​ក្រុង​ Erbilទៅ​ Erbil ​ដែល​​ជា​ទីក្រុង​របស់ ​Kurdistan ​ប៉ែក​​ទឹកដី​អ៊ីរ៉ាក់។​ គេ​បាន​រក​ឃើញដែរ ​សាកសាព​របស់​​កង​ប្រដាប់​អាវុធ ​Kurdistan ​ពីរ​រូប​​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ។​

នៅ​ថ្ងៃ​ច័ន្ទ​មុន កាសែត បារាំង​ឈ្មោះ Le Monde បាន​បង្ហើប​​​ឲ្យ​ដឹងដែ​រ​ពី​យុទ្ធសាស្រ្ត​​​​របស់​ពួក​អ៊ីស្លាមជីហាត​នៅ​ក្នុងសកម្មភាព​​វាយប្រហារប្រឆាំង​តទល់​នឹង​កងទ័ព​បារាំង​​​ ដោយ​ ​បាន​បញ្ជូន​​ដ្រូន​បង្កប់​គ្រាប់​បែក​មួយតម្រង់​ឆ្ពោះ​ទៅ​កាន់​ខ្សែ​បន្ទាត់របស់​កងទ័​​បារាំង។​ តែ​គេនៅ​ពុំ​ទាន់​​​ដឹង​នៅ​ឡើយ​ទេ​​ពី​កាលៈទេសៈ​នៃ​ការ​ផ្ទុះ​ដ្រូន​​​នោះ ​​តែ​កាសែត​​​​ Le Monde ​បានឆ្លើយ​​ដោយ​​​​ធ្វើ​​​​ជា​សំណួរ​​ថា​​ “ ឬ​​ មួយ​ក៏​​ដ្រូន​ឆ្នៃ​ប្រឌិតថ្មីទែង​​នោះ​ បាន​ផ្ទុះ​នៅពេល​ដល់ដី ឬ​មួយ​ក៏​ជា​​ដ្រូន​ដើម្បី​​ទាក់​ទាញ​ការ​យក​ចិត្តទុក​ដាក់​របស់​កងទ័ព​ឆ័ត្រ​យោង​បារាំង ហើយ​​បន្ទាប់​ពី​ផ្ទុះ​រួច​ ត្រូវ​បាន​ទាហាន​ប្រមែប្រមូលយក​ទុក​។ ក៏ប៉ុន្តែអ្វីដែលគេដឹងនោះ គឺ ពួក​​ទាហាន​ដែល​ត្រូវ​​រង​​របួស កំពុង​តែ​​​មាន​​ការឈឺ​ចាប់​យ៉ាង​ខ្លាំង​ជាពិសេស​នៅ​លើ​មុខ​របួស​ដ៏​ធ្ងន់ធ្ងរ​នៅ​​លើ​ជើង​ទាំង​ពីរ​របស់​ពួក​គេ-នេះ​បើ​យោង​តាម​កាសែត Le Monde ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ