អានតួអត្ថបទ

អ៊ីរ៉ង់ បង្អួត ​ប្រព័ន្ធ​ខែល​មីស៊ីស​ថ្មី Made In Iran ជា​សាធារណៈ

នៅ​ថ្ងៃអាទិត្យ​នេះ អ៊ីរ៉ង់ បាន​បង្ហាញ ជា​សាធារណៈ​​រូបភាព​ ប្រព័ន្ធ​ខែ​លមីស៊ីល​ថ្មី ប្រភេទ Bavar 373 ផលិត​ ដោយ​អ៊ីរ៉ង់​ខ្លួនឯង និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ផ្ទាល់ ដែល​អាច​ប្រៀប​ប្រដូច​បាន​នឹង​ខែលមីស៊ីល​រុស្ស៊ី S-300។ ពិធី​បង្អួត​សព្វាវុធ​ថ្មី​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​​ប្រធានាធិបតី លោក ហាសាន់ រ៉ូហានី Hassan Rohani និង​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អ៊ីរ៉ង់ លោក ហ៊ូសេន ដេះហ្កាន Hossein Dehghan។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani (ទីបី​រាប់​ពី​ឆ្វេង) និង​រដ្ឋមន្ត្រីការពារ​ជាតិ​លោក Hossein Dehghan (ទីពីរ​ឆ្វេង) នៅ​មុខ​ខែលមីស៊ីល Bavar-373 តាំង​បង្ហាញ​​នៅ​ក្រុង​តេអេរ៉ង់ ថ្ងៃទី ២១ សីហា ២០១៦
ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani (ទីបី​រាប់​ពី​ឆ្វេង) និង​រដ្ឋមន្ត្រីការពារ​ជាតិ​លោក Hossein Dehghan (ទីពីរ​ឆ្វេង) នៅ​មុខ​ខែលមីស៊ីល Bavar-373 តាំង​បង្ហាញ​​នៅ​ក្រុង​តេអេរ៉ង់ ថ្ងៃទី ២១ សីហា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​បង្ហាញ​គម្រោង​ប្រព័ន្ធ​ខែល​មីស៊ីល ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អ៊ីរ៉ង់​យ៉ាង​ទូលំទូលាយ។ គម្រោង​ផលិត​ប្រព័ន្ធ​ខែល​មីស៊ីល ដែល​បាន​ដុះដាល​ឡើង​ តាំងពី​អ៊ីរ៉ង់ កំពុង​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ម្ល៉េះ។

នៅ​ឆ្នាំ​២០១០ នៅ​ពេល​ដែល​រុស្ស៊ី​បាន​ផ្អាក​ឈប់​បញ្ជូន​​ប្រព័ន្ធ​ខែល​មីស៊ីល S-៣០០​ទៅ​ឱ្យ​តេអេរ៉ង់ ស្រប​តាម​សេចក្តី​សម្រេចចិត្តរបស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ក្នុង​សំណុំរឿង​កម្មវិធី​នុយក្លេអ៊ែរ​មក អ៊ីរ៉ង់​ក៏​បាន​ផ្តួចផ្តើម​គំនិតបង្កើត​គម្រោង​ផលិត​ខែលមីស៊ីល​ ដោយ​ខ្លួនឯង។

នៅ​ឆ្នាំ​២០១៥ មុន​កិច្ចព្រមព្រៀង​អន្តរជាតិ​​ស្តីពីកម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​បាន​រួច​ផុត​ពី​ទណ្ឌកម្ម​ពិភពលោក​បន្តិចម្តងៗ​នោះ រុស្ស៊ីក៏​មាន​សិទ្ធិ​បញ្ជូន​ខែលមីស៊ីល​S-៣០០ មក​ឱ្យ​អ៊ីរ៉ង់​ជា​ថ្មី​និង​ជា​បណ្តើរៗ​ស្រប​តាម​កិច្ច​ព្រមព្រៀង​តាំងពី​ឆ្នាំ​២០០៧។ ប៉ុន្តែ ការរិះគន់​នៅ​មាន​ច្រើន​ ជាពិសេស​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។ ការ​រិះគន់​ដែល​បាន​ធ្វើ​ឱ្យ​ជួប​ការ​លំបាក​ខ្លាំង​ ក្នុង​ការ​ដាក់​ដំឡើង​ប្រព័ន្ធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស។

គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ប្រព័ន្ធ​ខែល​មីស៊ីលBavar៣៧៣ ត្រូវ​បាន​ផលិត​ឡើង។ ជា​ប្រព័ន្ធ​ដែល​មាន​សមត្ថភាព​ដូច​ខែល​មីស៊ីលរុស្ស៊ី ​S-៣០០ ដោយ​អាច​បំផ្លាញ​មីស៊ីល​រយៈ​ឆ្ងាយ​ ដ្រូន យន្តហោះ​ចម្បាំង​ និង​មីស៊ីល​អន្តរទ្វីប បាលីស្ទិក​ផង។ នេះ​បើតាម​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អ៊ីរ៉ង់ ដែល​បាន​អួត​បន្ថែមទៀត​ថា ប្រព័ន្ធមីស៊ីល​បាវ៉ារ អាច​មាន​សមត្ថភាពកម្ទេច​ ចំណុច​ដៅ បាន​​ច្រើន ​ក្នុង​ពេល​តែ​មួយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ