អានតួអត្ថបទ
អេហ្ស៊ីប/ប៉ាលេស្ទីន

ប៉ាលេស្ទីន​បោះ​មួយ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សាជាតិ​

ចលនា​នយោបាយ​ចំនួន​ពីរ​នៅ​ដែនដី​ប៉ាលេស្ទីន គឺ​ចលនា Fatah​របស់​លោក​ប្រធាន​រដ្ឋអំណាច​​ប៉ាលេស្ទីន Mahmoud Abbas និង​ចលនា​អ៊ីស្លាម​និយម Hamas ដែល​កាលពី​ថ្ងៃ​ពុធ​ទី​២៧ មេសា​ម្សិលមិញ បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​រៀបចំ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ប៉ាលេស្ទីន​មួយ រហូតដល់​ការ​រៀបចំ​​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​និង​សភា​ចាប់ពី​ពេល​នេះ​​ រហូត​ទៅ​ដល់ ១ឆ្នាំ​ខាង​មុខ។ អេហ្ស៉ីបវិញ រំពឹងទុកថា ចលនា​ប៉ាលេស្ទីន​នឹង​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​លើ​ការផ្សះផ្សាជាតិ​​រវាង​ ភាគី​​ប៉ាលេស្ទីន​ផ្សេងៗ​ទៀត នៅ​ពេល​ឆាប់ៗ​នេះ។ ដំណើរ​ស្វែងរក​សន្តិភាព​នេះ ត្រូវ​បាន​ផ្តើម​ឡើង​តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ ពុំ​សូវ​បាន​ទទួល​ផលផ្លែ អ្វី​ទេ​មកទល់​ពេលនេះ។

ទង់ជ័យ​ប៉ាលេស្ទីនត្រុវបានយុវជន​​ scout លើក​ឡើង​នៅ​ពីមុខ​វិហារ Nativitéនៅទីក្រុង​  Bethléem   ២៤ ធ្នូ  ២០១០។.
ទង់ជ័យ​ប៉ាលេស្ទីនត្រុវបានយុវជន​​ scout លើក​ឡើង​នៅ​ពីមុខ​វិហារ Nativitéនៅទីក្រុង​ Bethléem ២៤ ធ្នូ ២០១០។. REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

គឺ​​ជា​​កិច្ច​ព្រមព្រៀង​​ជាគោលការណ៍​​មួយ ដែល​នឹង​ត្រូវ​ឲ្យ​សច្ចាប័ន​​​ទៀត​។ ពិធី​​ចុះ​​ហត្ថលេខា​​​លើ​​កិច្ច​​ព្រមព្រៀង​ផ្សះផ្សារ​ជាតិ​​ប៉ាលេស្ទីន​​នេះ​​នឹង​​ត្រូវ​​ប្រព្រឹត្ត​​ទៅ​​នៅ​សប្តាហ៍​​ក្រោយ​​នាឱកាស​​ប្រារព្ធ​​ជា​ផ្លូវការ​​​​នៅ​​ទីក្រុង​​Caire។​ លោក​​ប្រធាន​រដ្ឋអំណាច​​ប៉ាលេស្ទីន​ Mahmoud Abbas​ និង​​Ismail Haniyeh​ មេ​ដឹក​នាំ​​នៃ​​ចលនា​ Hamas​  នឹង​​ត្រូ​វ​ចូលរួម​​នៅ​ក្នុង​​ពិធី​​នេះដែរ​ ក៏​ព្រម​ទាំង​ មេ​ដឹកនាំ​​នៃ​​ចលនា​​ប៉ាលេស្ទីន​​ផ្សេងៗ​​ទៀត។

ពិធី​​ចុះហត្ថលេខា​​រវាង​​ចលនា​​ហាម៉ាស​​និង​​ហ្វាតា ​ នឹង​​​សម្រេច​​​​ដល់​​​ ការ​​បង្កើត​​រដ្ឋាភិបាល​​​ជា​បណ្តោះ​​អាសន្ន​​មួយ​​របស់​ប៉ាលេស្ទីន​​និង​​ការ​រៀបចំ​​បោះឆ្នោត​​។

ការ​​រៀបចំបោះឆ្នោត​​ដែល​នឹង​​​ត្រូវ​​ធ្វើ​ឡើង​​ចាប់​​ពីពេល​នេះ​​រហូត​​ទៅ​​ដល់​​មួយ​​ឆ្នាំ។
គូរ​រំលឹកថា ​កិច្ចព្រ​មព្រៀង​​ផ្សះផ្សា​ជាតិ​​ប៉ាលេស្ទីន​​នេះ ធ្លាប់​ត្រូវ​​បាន​​ស្នើ​​ឡើង​​ដោយ​​ប្រទេស​​អេហ្ស៊ីប​​ នៅ​​ខែ​​តុលា​​ឆ្នាំ​ ២០០៩​​ និង​​​​​ត្រូវ​​បាន​​គណបក្ស​ Fatah​​ ​របស់​​លោក ​Mahmoud Abbas សុខចិត្តទទួលយក។ ក៏​ប៉ុន្តែ ខាង​ចលនា​អ៊ីស្លាម​ ហាម៉ាស​​វិញ​ បាន​បដិសេធ​​នៅ​​ក្នុង​​នាទី​​ចុង​ក្រោយ។​ ជំនាន់​នោះ ​អេហ្ស៊ីប បាន​ចោទ​ប្រទេស​ស៊ីរី ថា បាន​ដាក់​សម្ពាធ​ទៅ​លើ​ចលនា ហាម៉ាស​ពីព្រោះ​​ទីបញ្ជាការ​​​​របស់​ចលនា​ ហាម៉ាស ស្ថិតនៅ ​ទីក្រុង Damas ប្រទេស​ស៊ីរី។

ដោយសារ​ស្ថានការណ៏​នៅ​ស៊ីរីបច្ចុប្បន្ន ​​ធ្លាក់ចុះ​​ដុន​ដាប​​កាន់តែ​ខ្លាំង​ឡើងៗ​​នោះ​​ហើយ ​ដែល ជម្រុញ​​ឲ្យ ចលនា​​នយោបាយ​​ប៉ាលេស្ទីន​ សម្រេចចិត្ត​​ផ្តល់​​សន្ទុះ​​ឡើងវិញ​​ដល់​​ដំណើរ​ការ​​ផ្សះផ្សា​​ជាតិ។ ចលនាអ៊ីស្លាមនិយម ហាម៉ាស ដោយ​មាន​វិធានការ​បង្កា​ទុកជាមុនស្រេច​នោះ​ ក្នុង​ករណីយ​​ប្រទេស ស៊ីរី ដែលជា​​អ្នក​ឧត្ថម្ភ​ការពារ​ខ្លួន  ត្រូវ​ធ្លាក់​ចេញ​ពីអំណាច នោះ ពួកគេ​ ក៏​ត្រូវ​​សម្រេចចិត្ត​​​ភ្លាម​ដែ​រដើម្បី ចាប់ផ្តើម​ធ្វើ​ការចរចា​ឡើងវិញ​ ជា​មួយ​នឹង​​របប​ដឹក​នាំ​ថ្មី​នៃ​​ប្រទេស​អេហ្ស៊ីប ដែលពួកគេ  មើល​ឃើញ​ថា មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​​ជាង​របប​​លោក​​ប្រធានាធិបតី​​ មូបារ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ