អានតួអត្ថបទ
រ៉ាម៉ាឡា

ខួប​២​ឆ្នាំ​នៃ​ប្រតិបត្តិការ​ ” សំណឡើងរឹង “ របស់​អ៊ីស្រាអែល​នៅ​តំបន់​Gaza

បាតុកម្ម​ជា​ច្រើន​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​២៧​ធ្នូ​នេះ​ នៅ​ទីក្រុង​Paris​ ​ Bruxelles​និង​ជាពិសេស​នៅ​តំបន់​Gaza​ ដើម្បី​នឹក​ចង​ចាំ​ថា​កាល​ពី​២ឆ្នាំ​មុន​ ​ អ៊ីស្រាអែល​បាន​ធ្វើ​ប្រតិបត្តិការ​”​ សំណ​ឡើង​រឹង​ “​ ។ ​គឺ​ជា​ការវាយ​លុក​ទៅ​លើ​តំបន់​Gaza​ ក្នុង​រយៈពេល​បីសប្តាហ៍​ ដោយ​បាន​បណ្តាល​ឱ្យ​ស្លាប់​ជន​១៤០០​នាក់ ភាគ​ច្រើន​ជាជន​ជាតិ​ប៉ាលេស្ទីន​។​

នៅ​ខាងជើង​​តំបន់ Gaza  អគារ​ចំណាស់​មួយ​ត្រូវ​បាន​កំទេចចោល​នៅក្នុង​ប្រតិបត្តិការ ” សំណឡើងរឹង “ របស់អ៊ីស្រាអែល
នៅ​ខាងជើង​​តំបន់ Gaza អគារ​ចំណាស់​មួយ​ត្រូវ​បាន​កំទេចចោល​នៅក្នុង​ប្រតិបត្តិការ ” សំណឡើងរឹង “ របស់អ៊ីស្រាអែល (Photo : Mahmud Hams / AFP)
ផ្សាយពាណិជ្ជកម្ម
01:35

សេចក្តី​រាយការណ៍​របស់​​ Benjamin Barthe ពី​ទីក្រុង ​Ramallah ប្រែសម្រួល​ដោយ​វីនស្តុន រតនា

នៅ​ពេល​ជិត​ដល់​ថ្ងៃ​ខួប​នេះ​ ​ ភាព​តាន​តឹង​បាន​កើន​ឡើង​មួយ​កំរិត​រវាង​ភាគី​ប្រដាប់​អាវុធ​ប៉ាលេស្ទីន​និង​រដ្ឋ​អ៊ីស្រាអែល​។​ បាតុកម្ម​ផ្សេង​មួយ​ទៀត​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ឆែក​ឆេរ​មួយ​នៅ​ចន្លោះ​តំបន់​Cisjordanie និង​ទីក្រុង ​Jérusalem​ ដែល​បរិហារ​ឩបស័គ្គ​ចំពោះ​ការធ្វើ​ចរាចរណ៍​ដោយ​សេរី​របស់​បណ្តាជន​ប៉ាលេស្ទីន​ហើយ​បាតុករ​៩​នាក់​ជា​ជន​ជាតិ​បារាំង​ត្រូវ​បាន​អាជ្ញាធរ​អ៊ីស្រាអែល​ចាប់​ខ្លួន​៕

បាតុកម្ម​ត្រូវ​បាន​រៀប​ចំ​ដោយ​សមាគម​អឺរ៉ូ-ប៉ាលេស្ទីន​ ព្រម​ជាមួយ​ចលនា​តស៊ូ​ប៉ាលេស្ទីន​ដោយ​សន្តិវិធី​គឺ​តវ៉ា​នៅ​ពី​មុខ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ឆែក​ឆេរ​នៅ ​Kalandya​ ជា​ទី​ចុង​បំផុត​ពង្រឹង​ដោយ​បេតុង​និង​លួស​បន្លា​ដែល​ឃាត់​ឃាំង​បណ្តាជន​ Cisjordanie ​គ្មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ​មិន​ឱ្យ​ចូល​ទី​ក្រុង​Jérusalem​ជា​រដ្ឋ​ធានី​សំណព្វ​ចិត្ត​របស់​បណ្តាជន​ប៉ាលេស្ទីន​ស្ថិត​នៅ​ចម្ងាយ​១០គីឡូម៉ែត្រ។

ស្រប​តាម​ប៉ូលិស​អ៊ីស្រាអែល​ ​ ពួក​បាតុករ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​ប៉ូលិស​ ជា​អំណះ​អំណាង​ដែល​ពុំ​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​រូបភាព​នៃ​ទូរទស្សន៍​និង​ដែល​ត្រូវ​បាន​បដិសេធ​ដាច់​ខាត​ដោយ​សមាគម​អឺរ៉ូ-ប៉ាលេស្ទីន​ដែល​ក្បួន​បាតុកម្ម​ត្រូវ​បាន​ដឹកនាំ​ដោយ​ជន​ជាតិ​ប៉ាលេស្ទីន​ម្នាក់​ស្លៀក​ពាក់​ក្លែង​ខ្លួន​ជា​តា​ណូអែល។

ប្រឈម​មុខ​នឹង​ប៉ូលិស​ឈរ​ជា​ជួរៗ​ ​ បាតុករ​ខ្លះ​បាន​សាក​ល្បង​ចូល​ទាំង​បង្ខំ​ទៅ​កាន់
​ទី​ចុង​បំផុត​គឺ​នៅ​ខណៈ​នេះ​ហើយ​ដែល​គេ​ត្រូវ​បាន​ចាប់​ខ្លួន​។​នៅ​សប្តាហ៍​មុន​ ​ អ្នក​ស្រី ប្រធាន​សមាគម​អឺរ៉ូ​-ប៉ាលេស្ទីន​ Olivia​ Zémor​ ត្រូវ​បាន​បណ្តេញ​ចេញ​ទៅ​វិញ​ពី​ដែនដី​អ៊ីស្រាអែល​ ​ បន្ទាប់​ពី​បាន​ជិះ​យន្តហោះ​មក​ដល់​អាកាសយានដ្ឋាន ​Ben​ Gurion​ នៅ​ទី​ក្រុង​ Tel​ Aviv៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ