អានតួអត្ថបទ
ដើមបូព៌ា

តើ​ការ​ចរចា​ដោយ​ផ្ទាល់​ដើម្បី​សន្តិភាព​នៅ​ដើមបូព៌ា​នឹង​ត្រូវ​បរាជ័យ​នៅ​ពេល​នេះ​ឬ​យ៉ាងណា ?

ទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិក ឲ្យ​​បន្ត​​​ផ្អាក​​ការ​សាង​សង់​លំនៅ​ដ្ឋាន​នៅតំបន់ អាណានិគម​ juive នៅ​ស៊ីហ្ស័កដានី ក្តី ក៏​មកទល់ពេលនេះ រដ្ឋាភិបាល​អ៊ីស្រាអែល ​​នៅតែ​​មិន​ដឹង​ធ្វើ​ឮទាំងអស់។ ការសាង​សង់ ​ បាន​ចាប់​ផ្តើម​វិញ​ភ្លាម​ នៅ​ថ្ងៃ​នេះ ថ្ងៃ​គម្រប់​១០​ខែគត់​នៃ​ការ​​ផ្អាកធ្វើ​អាណានិគមន​កិច្ច​មួយ​រយៈ​ ។ លោក ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន Mahmoud Abbas ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​បានអំពាវនាវជាថ្មី​ម្តង​ទៀត​​ ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benyamin Netanyahu​​ បញ្ឈប់​ការផ្អាកសាងសង់លំនៅដ្ឋាននេះ បើពុំនោះ​សោត​ទេ​ លោកនឹង​បញ្ចប់​​​នូវ​កិច្ចចរចា​សន្តិភាព​ផ្ទាល់​ជាមួយអ៊ីស្រាអែល ។ ការ​ចរចា​ដែល​ទើប​បាន​​ចាប់​ផ្តើម​បាន​បី​សប្តាហ៍​ប៉ុណ្ណោះ។​

លោកប្រធានរដ្ឋអំណាច​ប៉ាលេស្ទីន  Mahmoud Abbas (រូបកណ្តាល) បានជួបសន្ទនា​ជាមួយ​អ្នកតំណាងនៃសហគមន៍Juif​ កាលពីថ្ងៃអាទិត្យទី ២៦កញ្ញា២០១០នៅក្នុងសណ្ឋាគារធំមួយនៅទីក្រុង​ ប៉ារីស។
លោកប្រធានរដ្ឋអំណាច​ប៉ាលេស្ទីន Mahmoud Abbas (រូបកណ្តាល) បានជួបសន្ទនា​ជាមួយ​អ្នកតំណាងនៃសហគមន៍Juif​ កាលពីថ្ងៃអាទិត្យទី ២៦កញ្ញា២០១០នៅក្នុងសណ្ឋាគារធំមួយនៅទីក្រុង​ ប៉ារីស។ AFP/MIGUEL MEDINA
ផ្សាយពាណិជ្ជកម្ម

 

01:36

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

នា​ពេល​បញ្ចប់​ជំនួប​ក្រៅ​ផ្លូវការ ជា​មួយ​បណ្តា​អ្នក​តំណាង សហគមន៍  Juif ប្រមាណ​ជាង ២០​នាក់​រួច​មក លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន នៅ​តែ​ទន្ទេញ​ពាក្យ​ដដែលៗ ថា អ៊ីស្រាអែល​ត្រូវតែ​បញ្ឈប់​ការសាង​សង់​លំនៅដ្ឋាន​ទាំង​ស្រុង​នៅ​ក្នុង​តំបន់ Cisjordanie។

លោក Mahmoud Abbas បាន​ដំឡើង​សំឡេង​យ៉ាង​ម៉ឺងម៉ាត់ថា ប៉ាលេស្ទីន​ពុំ​អាច​ធ្វើ​ការ​ចរចា​ជាមួយ​អ៊ីស្រាអែល​បាន​ទេ បើ​អ៊ីស្រាអ៊ែល​នៅ​តែ​ចចេស​មិនព្រម​បញ្ចប់​អាណានិគមកិច្ច​របស់​ខ្លួន​នោះទេ ព្រោះវាជាការខាតបង់ពេលវេលាឥតប្រយោជន៍តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ​​​ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាលេស្ទីន បាន​សង្កត់​ធ្ងន់បន្ថែមទៀតថា  ឥឡូវនេះ អ៊ីស្រាអែល មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ ឬ​មួយ ត្រូវ​ជ្រើស​យក​ការ​ធ្វើ​អាណានិគមកិច្ច​ ឬ​មួយ ក៏​ត្រូវ​ជ្រើស​យក​សន្តិភាព ដោយ លោកបន្តទៀតថា « បើសិន អ៊ីស្រាអ៊ែល ជ្រើស​យក សន្តិភាព នោះ​យើង នឹង​បន្ត​កិច្ច​ចរចា​ជាមួយ​អ៊ីស្រាអែល ទៀត តែ បើ អ៊ីស្រាអ៊ែល មិន​ជ្រើស​យក​សន្តិភាព​ទេ នោះ  នោះ គឺ​​ជា​ឱកាស​ខក​ខាន​មួយ​សម្រាប់​អ៊ីស្រាអ៊ែល។

យោងតាម​បណ្តា​អ្នក​ចូលរួម ក្នុង​ជំនួប​នេះ-លោក Mahmoud Abbas បាន​អំពាវនាវ​ផង​ដែរ សុំ​ឲ្យ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ចូល​រួប​រួម​ឲ្យ​បាន​ច្រើន​ថែម​ទៀត នៅ​លើ ដំណើរអភិក្រមសន្តិភាព​នៅ​តំបន់​ដើមបូព៌ា ។ ដំណើរអភិក្រមសន្តិភាព​នៅ​ដើម​បូព៌ានេះ គឺជាប្រធានរឿងមួយ ដែល លោក Mahmoud Abbas នឹង​ត្រូវ​លើក​ពិភាក្សា​ទល់​មុខ​គ្នា​ក្នុង​ថ្ងៃ​ច័ន្ទ​ទី​២៧​កញ្ញា​នេះ​ជាមួយលោកប្រមុខរដ្ឋបារាំង នីកូឡាសាកូហ្ស៊ី នៅ វិមាន « Elysée »៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ