អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​ត្រៀម​ខ្លួន​ដោះលែង​អ្នកទោស​ប៉ាលេស្ទីន ជា​ថ្នូរ​នឹង​ការដោះលែង​ទាហាន​អ៊ីស្រាអែល​Gilad Shalit

អ៊ីស្រាអែល​ត្រៀម​ដោះលែង​អ្នកទោស​ប៉ាលេស្ទីន ១០០០​នាក់​ដើម្បី​ឲ្យ​ទាហាន​អ៊ីស្រាអែល​ឈ្មោះ Gilad Shalit សព្វថ្ងៃ អាយុ ២៣ ឆ្នាំ បាន​សេរីភាព។ Gilad Shalit ត្រូវ​បាន​ចលនា​ប៉ាលេស្ទីន អ៊ីស្លាម​និយមជ្រុល Hamas ចាប់ឃុំឃាំង ចាប់ ពីខែ មិថុនា ២០០៦ មក។ នេះហើយ ជា​សេចក្តី​ថ្លែងការណ៍​របស់លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Nétanyahu នៅ​ក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​ប្រជាជាតិ ផ្សាយ​បន្តផ្ទាល់ តាម​ទូរទស្សន៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ទី​១ កក្កដា។ ចាប់តាំង​ពី​ជាច្រើនខែមកហើយ មធ្យោបាយ​ឃោសនា​មហាជន អ៊ីស្រាអែល​លើក​ឡើង​អំពី​ការដោះលែង​អ្នកទោស​ជាច្រើននាក់ ប៉ុន្តែ រហូត​មក​ដល់​ពេលនេះ ពុំ​ទាន់​មាន​ការបញ្ជាក់​អះអាង​ពីខាង​រដ្ឋាភិបាល​អ៊ីស្រាអែល នៅឡើយទេ។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នា​ឱកាស​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី ១​កក្កដា ២០១០
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នា​ឱកាស​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី ១​កក្កដា ២០១០ ©reuters
ផ្សាយពាណិជ្ជកម្ម

02:14

ការរាយការណ៍​របស់​Christian BRUNELប្រែ​សម្រួល​ដោយ​វីនស្តុន រតនា

ក្រុម​អ្នក​ធ្វើ​អត្ថាធិប្បាយ គូស​បញ្ជាក់​គ្រប់​គ្នា​ថា លោក Benjamin Netanyahu ពុំ​ព្រម​ចុះញ៉ម​ការ​គាបសង្កត់ ពុំមែនគ្រាន់​តែ ពីខាងចលនា Hamas ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ទាំង​ពី​ខាង​គ្រួសារ​ទាហាន Gilad Shalit ពី​ខាង​មតិ​សាធារណជន និង ពី​ខាង​មធ្យោបាយ​ឃោសនាមហាជន​ភាគច្រើន​ដែល​ចង់​ឲ្យ​ដោះលែង​អ្នកទោស​ទាមទារ​តម្រូវ​ដោយ ប៉ាលេស្ទីន អ៊ីស្លាម​និយមជ្រុល។

ប៉ុន្តែ​បទវិចារណកថា សំដែងគោល​ជំហរ​អល់​អែក នឹង​លើក​ឡើង អំពី​ការ​ស្ទាក់​ស្ទើរ ក្នុង​ចិត្ត​ពុំដឹង​ត្រូវ​ជ្រើស​រើស​យក​មួយ​ណា​ដែល​លោក​នាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល​កំពុង​ប្រឈម​មុខ។ ដោះលែង​អ្នក​ទោស​ទាំង​អស់​ដែល​ចលនា​ Hamas ទាមទារ​តម្រូវ​អាច​នឹង​មាន​គ្រោះថ្នាក់​ផ្តល់សន្ទុះ​ថ្មី​ឲ្យ​ពួក​ភេរវជន និង​គឺ​ជា​ជោគជ័យ​នយោបាយ​មួយ​ពុំ​ធ្លាប់​ដែល​មាន​សំរាប់​ពួក​អ៊ីស្លាម​និយម​ជ្រុល។

ទឡ្ហីករណ៍​ទាំង​នេះ ពុំ​អាច​បញ្ចុះ​បញ្ចូល​ទឹកចិត្ត លោក Noam Shalit ជា​ឪពុក របស់​ទាហាន​ Gilad Shalit បាន​ឡើយ​។ លោក Noam Shalit ទិតៀនរិះ​គន់​កង្វះ​សេចក្តី​ក្លាហាន​របស់​លោក Benjamin Netanyahu ដែល​គាត់​បង្ហាញ​ថា ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​គត់ ចំពោះ​ជោគវាសនា របស់ កូនប្រុស​គាត់។

ទំនាស់​គោល​ជំហរ​រវាង​បុរស​ទាំង​ពីរ​នាក់នេះ ត្រូវ​មធ្យោបាយ​ឃោសនាមហាជន ចុះ​ផ្សាយ​នៅ​ទំព័រ ទី ១​របស់​ខ្លួន។ ដំណាលពេល​គ្នា​នេះ បាតុករ​រាប់​ជា​ច្រើន​ពាន់​នាក់ ដឹកនាំ​ដោយ​ឪពុក​របស់ Shalit នៅ​តែ​បន្ត​ដំណើរ​ខ្លួន​ពី​តំបន់​ខាង​ជើង​អ៊ីស្រាអែល​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ Jérusalem ជា​និមិត្តរូប​របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​និង​នាំគេ​ទៅ​កាន់​Cesarai នៅ​ពីមុខ​ផ្ទះ​លោក Benjamin Netanyahu ប្រកប​ដោយ​គោលដៅ​នៅ​តែ​បន្តគាប​សង្កត់​ទៅលើ​លោក​នាយករដ្ឋមន្ត្រី​ដោយ​បោះជំរំសំពត់​មួយ​នៅ​សប្តាហ៍​ក្រោយ​នៅ​ចំ​ពី​មុខ ដំណាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ