អានតួអត្ថបទ
បទយកការណ៍

ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​ប្រពៃណី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច បាន​អះអាង​ថា​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ២៤ ក្រុម​ដូច​ជា​ជន​ជាតិ​ព្នង សួយនិង​ជន​ជាតិ​គួយ​ជា​ដើម​កំពុង​រស់​នៅ​ក្នុង១៥ខេត្ត នៅ​តំបន់​ព្រៃភ្នំ កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​ប្រពៃណី ដើម្បី​ចិញ្ចឹម​ជីវិត ដូច​ជា ការ​រុករក​អនុផល​ព្រៃឈើ​និង​ធ្វើ​ស្រែចំការ​វិល​ជុំ​ជាដើម។ មូលហេតុ មក​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​​ឯកជន​អភិវឌ្ឍ​​ជា​ចំការ​កៅស៊ូ ការ​រុករក​រ៉ែ​និង​ធ្វើ​ទំនប់​វារី​អគ្គិសនី​ជា​ដើម។ មួយ​វិញ​ទៀត ការ​វាស់​វែង​ដី​ធ្លី​ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​របស់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​ជា​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ក៏​ត្រូវ​តំណាង​ជនជាតិ​ដើម​អះអាង​ថា​បាន​តម្រូវ​ឲ្យ​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី ជា​លក្ខណៈ​ឯកជន។ ប៉ុន្តែ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច ចង់​បាន​ការ​ចុះ​បញ្ជី​ធ្វើ​ប្លង់​ដី​ធ្លី​ទាំង​នោះ​ជា​លក្ខណៈ​សមូហភាព​ដើម្បី​រក្សា​ដី​ព្រៃ​នោះ សម្រាប់​ធ្វើ​ចំការ​វិល​ជុំ​និង​រុក​អនុផល​ព្រៃ​ឈើ។

ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​ប្រពៃណី​
ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​ប្រពៃណី​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ