អានតួអត្ថបទ
បទយកការណ៍

តាម​ដងផ្លូវ​នៅ​មមាញឹក ខណៈ​ដែល​កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ធ្វើ​ដំណើរ​របស់​មហាជន​នៅ​តែ​មមាញឹក​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​វិមាន​សន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​កន្លែង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​៤​មេសា​។ តាម​អម​សងខាង​ផ្លូវ ដែល​តុបតែង​ដោយ​ទង់ជាតិ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស រួមទាំង មាន​បដា ចង​កាត់​ទទឹង​ផ្លូវ​ផង​នោះ ក៏​មាន​កម្លាំង​ប៉ូលិស ប៉េអឹម និង​កង​អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ការពារ​សន្តិសុខ និង​ធ្វើ​សណ្តាប់ធ្នាប់ ទទួល​ដំណើរ​មក​ដល់​របស់​គណៈប្រតិភូ សម្រាប់​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ ក៏​ប៉ុន្តែ​ទោះជា​ក្បួន​អមដំណើរ​គណៈប្រតិភូ ឆ្លងកាត់ ដែល​មាន​ប៉ូលិស​បើក​ម៉ូតូ​ហែហម និង​បិទផ្លូវ រាប់មិនអស់​ក្នុង​មួយថ្ងៃ គឺ​មិន​បាន​រំខាន​ដល់​អ្នកលក់ដូរ​តាមផ្លូវ និង​អ្នក​រក​ទទួលទាន​លើ​ដងផ្លូវ​ដ៏​សំខាន់​មួយ​នេះ​ទេ៕

វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី
វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី ©ចាន់ណា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ