អានតួអត្ថបទ
មីស្ស៊ីល-កូរ៉េខាងជើង

ជប៉ុន​​បដិសេធ​​មិន​បញ្ជូន​​អ្នក​​សង្កេតការណ៍​​ទៅមើល​​ការបាញ់​​កាំជ្រួច​​មីស្ស៊ីល​​នៅកូរ៉េ​​ខាងជើង​​ឡើយ​​

ប្រទេស​ជប៉ុន​បាន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ ​ តាម​ការ​អញ្ជើញ​របស់​ទីក្រុង​ព្យុងយ៉ាង​ឲ្យ​ទៅ​មើល​ការបាញ់​កាំជ្រួច​មីស្ស៊ីល​នៅ​កូរ៉េ​ខាងជើង​ឡើយ។​ ដោយ​ទីក្រុង​តូក្យូ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​សង្ស័យ​ថា​ ​ ប្រទេស​កូរ៉េ​ខាងជើង​បន្លំ​ធ្វើ​ការ​បាញ់​សាកល្បង​កាំជ្រួច​អន្តរទ្វីប​របស់ខ្លួន។​ នេះជាការ​ប្រកាស​ជាផ្លូវការ​នៅ​ថ្ងៃអង្គារ​ទី៣​មេសា​ឆ្នាំ២០១២នេះ​ដោយទីក្រុង​តូក្យូ។

នាយក​​​រដ្ឋមន្ត្រី​​ជប៉ុន​​​​​​ Yoshihiko​​ Noda​​ ​បាន​​ចេញ​​​បញ្ជា​​​ឲ្យ​បាញ់​​​កម្ទេច​​​កាំជ្រួច​​​មីស្ស៊ីល​​​របស់​​​កូរ៉េ​​​ខាងជើង​​
នាយក​​​រដ្ឋមន្ត្រី​​ជប៉ុន​​​​​​ Yoshihiko​​ Noda​​ ​បាន​​ចេញ​​​បញ្ជា​​​ឲ្យ​បាញ់​​​កម្ទេច​​​កាំជ្រួច​​​មីស្ស៊ីល​​​របស់​​​កូរ៉េ​​​ខាងជើង​​ REUTERS
ផ្សាយពាណិជ្ជកម្ម

“ ពេលនេះ​ពុំមែន​ជាពេល​ ដែល​អ្នកទទួល​ខុសត្រូវ​ជប៉ុន​ណាម្នាក់​ត្រូវ​ទៅ​ចូលរួម​មើល​ ការបាញ់​កាំជ្រួច​មីស្ស៊ីល​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ឡើយ។”​ នេះ​ជាការ​ឆ្លើយតប​របស់​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​ជប៉ុន​ លោក​ Osamu Fujimura ​ ទៅនឹង​ការអញ្ជើញ​របស់​ទីក្រុង​ព្យុងយ៉ាង​ដែលបាន​ធ្វើទៅ​កាន់​ទីភ្នាក់ងារ​ជប៉ុន​ខាង​ការរុករក​ក្នុង​វិស័យ​អវកាស​ Japan Aerospace Exploration Agency ( Jaxa )។

 
គួរបញ្ជាក់ថា​ ​ ការបាញ់​កាំជ្រួច​មីស្ស៊ីល​នៅ​កូរ៉េ​ខាងជើង​នេះ​គឺ​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ​ថ្ងៃទី​១២​និង​១៦​មេសា​ឆ្នាំ២០១២​ ​ នៅឱកាស​បុណ្យខួប​កំណើត​១០០ឆ្នាំ​របស់​អតីត​អគ្គមគ្គុទ្ទេសក៍​ស្ថាបនិក​កូរ៉េ​ខាងជើង​ គីម​ អ៊ីលស៊ុង។​ បើយោងតាម​អាជ្ញាធរ​កូរ៉េខាងជើង​ ​ ការបាញ់​កាំជ្រួច​មីស្ស៊ីល​នៅ​កូរ៉េខាងជើង​នេះ​ ​ គឺ​ធ្វើឡើង​ក្នុង​គោល​បំណង​បម្រើ​ផល​ប្រយោជន៍​ស៊ីវិល​តែ​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ​ សម្រាប់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​មាន​ជាអាទិ៍​ ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ជប៉ុន​ ​ ទីក្រុង​ព្យុងយ៉ាង​កំពុង​បន្លំ​ធ្វើ​ការ​បាញ់​សាកល្បង​កាំជ្រួច​អន្តរទ្វីប​របស់​ខ្លួន​ ​ ដែលជា​ទង្វើ​មួយ​រំលោភ​ទៅលើ​សេចក្តី​សម្រេចចិត្ត​របស់​ អ.ស.ប.។

គួរកត់​សម្គាល់ថា​ ​ ជាន់ថ្នាក់​ទីមួយ​នៃ​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ធ្លាក់​ទៅក្នុង​សមុទ្រ​លឿង​ ដែលឋិត​នៅ​ប៉ែក​ខាងលិច​នៃ​ឧបទ្វីប​កូរ៉េ។​ ហើយ​ជាន់ថ្នាក់​ទីពីរ​នឹងត្រូវ​ធ្លាក់​នៅ​ប៉ែកខាង​កើត​នៃ​ប្រទេស​ហ្វីលីពីន​ ​ ដោយត្រូវ​ហោះឆ្លង​កាត់​កោះ​អូគីណាវ៉ា​ដែលឋិត​នៅ​ប៉ែក​ខាងត្បូង​នៃ​​ប្រទេស​ជប៉ុន។

ចំណែកឯ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Yoshihiko Noda ​បាន​ចេញ​បញ្ជា​ឲ្យ​បាញ់​កម្ទេច​​កាំជ្រួច​មីស្ស៊ីល​របស់​កូរ៉េ​ខាងជើង​នៅ​ករណី​ដែល​កាំជ្រួច​មីស្ស៊ីល​នេះ​អាច​គំរាម​ដល់​សន្តិសុខ​របស់​ប្រទេស​ជប៉ុន។

រីឯ​ទីក្រុង​សេអ៊ូល​វិញ​ ​ បាន​ថ្លែង​ឲ្យដឹងថា​ ​ គេ​នឹង​បាញ់កម្ទេច​កាំជ្រួច​មីស្ស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​នៅ​ករណី​ដែល​កាំជ្រួច​មីស្ស៊ីល​នេះ​ហោះ​នៅ​ក្នុង​ដែន​អាកាស​របស់​កូរ៉េ​ខាងត្បូង។

សូមបញ្ជាក់ថា​ ​ កាលពី​ខែមេសា​ឆ្នាំ២០០៩​ ​ ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់បាន​បាញ់​កាំជ្រួច​ផ្ទុក​ផ្កាយរណប​ម្តង​រួច​ទៅហើយ​ ​ ដោយបាន​ហោះ​ឆ្លងកាត់​ប្រទេស​ជប៉ុន​ហើយ​បាន​ធ្លាក់​ទៅក្នុង​មហាសាគរ​ប៉ាស៊ីហ្វិក។​ កាលណោះ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ អ.ស.ប.​បាន​ធ្វើការ​ថ្កោលទោស​និង​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​របប​គ្រប់គ្រង​កូរ៉េ​ខាងជើង។

នៅថ្ងៃ​អង្គារ​នេះ​ ​ ទីក្រុង​តូក្យូ​បាន​បន្ត​ដាក់​ទណ្ឌកម្ម​មួយឆ្នាំ​ទៀត​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​ ​ ដោយបាន​ធ្វើការ​ហាមឃាត់​ពុំឲ្យ​មាន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ