អានតួអត្ថបទ
បទយកការណ៍

៦ ឆ្នាំ អភិវឌ្ឍន៍​បាន​ផ្សារ និង​ផ្លូវបេតុង សម្រាប់​អ្នកសហគមន៍​ក្រីក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ខែ​មិថុនា ឆ្នាំ​២០០៦ អតីត​អ្នកភូមិ​សំបុក​ចាប ប្រមាណ ១.៥០០ គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ ផ្លាស់ប្តូរ​ទី​លំនៅដ្ឋាន​ទាំង​បង្ខំ ចេញ​ពី​កណ្តាល​ក្រុង យក​ទៅ​រស់នៅ តំបន់​អភិវឌ្ឍន៍​ថ្មី ក្នុង​ភូមិ​អណ្តូង​៣ ជាយ​ទីក្រុង​ភ្នំពេញ​។ ក្នុង​រយៈពេល ៦ ឆ្នាំ គិត​មកដល់ពេលនេះ ទីតាំង​ថ្មី​របស់​សហគមន៍​ជនក្រីក្រ នៅ​ភូមិ​អណ្តូង​៣ ត្រូវបាន​អាជ្ញាធរ រៀបចំ​សាងសង់​ផ្ទះថ្ម​តូចៗ ប្រក់​សង្ក​សី​នៅ​ជាប់​គ្នា​ជា​ជួរៗ​។ ផ្សារ​ថ្មី​មួយ​កំពស់​ពីរ​ជាន់ ត្រូវបាន​សាងសង់​រួចរាល់ និង​បើក​សម្ពោធ កាលពី​ថ្ងៃ​ទី​៣១​សីហា​។ ផ្លូវ​ចាក់​បេតុង ក៏​ត្រូវបាន​សាងសង់ ក្នុង​សហគមន៍​ក្រីក្រ​នោះ​ផងដែរ​។ គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ បាន​មក​ពី​អង្គការ​អាមេរិក​មួយ ឈ្មោះថា People For Care & Learning៕

៦ ឆ្នាំ អភិវឌ្ឍន៍​បាន​ផ្សារ និង​ផ្លូវបេតុង សម្រាប់​អ្នកសហគមន៍​ក្រីក្រ
៦ ឆ្នាំ អភិវឌ្ឍន៍​បាន​ផ្សារ និង​ផ្លូវបេតុង សម្រាប់​អ្នកសហគមន៍​ក្រីក្រ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ