អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

សង្រ្គាម​លោក​លើក​ទី១ (Première Guerre Mondiale)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍​នេះ​ ថាច់ ដេត សូម​ធ្វើ​ការ​អត្ថាធិប្បាយ​ជូន​លោក​អ្នកស្តាប់​វិទ្យុបារាំង​អន្តរជាតិ អំពីសង្រ្គាម​លោក​លើកទី១។ សង្រ្គាម​ដែល​ផ្តើម​ចេញ​ពី​ការ​ប្រជែងគ្នា នៃ​មហាអំណាច​នៅ​អឺរ៉ុប ហើយ​បាន​រុញ​ច្រាន​ឲ្យ​ប្រទេស​ផ្សេងទៀត​ នៅទូទាំង​ពិភពលោក​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្រ្គាម ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង ៦០លាន​នាក់​បាត់បង់​ជីវិត។  

ថាច់ ដេត
ថាច់ ដេត RFI
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​សប្ដាហ៍​មុន​នេះ ប្រធានាធិបតី​បារាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប​៩៩​ឆ្នាំ​នៃ​ការ​ចុះ​ហត្ថលេខា​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់។​ សង្គ្រាម​លោក​លើក​ទី​១​ ក្នុង​ភាព​ពិត​គឺ​ជា​ចម្បាំង​យោធា​ដែល​កើត​មាន​ឡើង​រវាង​បណ្ដា​ប្រទេស​ធំ​ៗ​នៅ​អឺរុប​ក្នុង​កំឡុង​ឆ្នាំ​១៩១៤ និង ឆ្នាំ​១៩១៨។ សង្គ្រាម​លោក​លើក​ទី​១​មិន​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ក្នុង​វិស័យ​យោធា ​ដល់​បណ្ដា​ប្រទេស​អាស៊ី​នោះ​ឡើយ។​

La première guerre mondiale est considérée comme l’un des évènements marquants du XXe siècle. Elle est parfois qualifiée de totale, car elle a atteint une ampleur et une intensité inconnues jusqu'alors : plus de soldats ont été impliqués, elle a causé plus de morts et plus de destructions matérielles que toute autre guerre antérieure.

សង្គ្រាម​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​លាន​នាក់ និង​របួស​ប្រហែល​២០​លាន​នាក់។​ ទន្ទឹម​នឹង​នេះ​ដែរ​សង្គ្រាម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ជ្រៅ​ក្នុង​វិស័យ​ភូមិ​សាស្ត្រ​នយោបាយ​ពិភព​លោក ជាពិសេស​ក្នុង​ទ្វីប​អឺរុប​។​ ចក្រភព​អឺរុប​បី​បាន​រលាយ​ ឬ​បាក់​បែក​ដោយ​សារ​សង្គ្រាម​នេះ។ ដូច​ហេតុ​នេះ​ហើយ​បាន​ជា​សង្គ្រាម​លោក​លើក​ទី​១​ធ្វើ​ឲ្យ​សង្គម​អឺរុប​ទូទៅ​បាក់​ស្បាត​ព្រម​ទាំង​មាន​ការ​ចង​ចាំ​យ៉ាង​មុត​មាំ​។

Cette « Grande Guerre » a causé l'effondrement ou la fragmentation des empires austro-hongrois, russe et ottoman. L'Empire allemand a disparu, et l'Allemagne a vu son territoire réduit. Conséquemment, les cartes de l'Europe et du Moyen-Orient ont été redessinées. Des monarchies ont été remplacées par des États communistes ou par des républiques démocratiques. Pour la première fois, une institution internationale a été créée dans le but de prévenir les guerres : la Société des Nations.

តាម​អ្នក​ប្រវត្តិសាស្ត្រ​ ដើម​ហេតុ​ផ្ទាល់​ដែល​ធ្វើ​ឲ្យ​សង្គ្រាម​ឆាប​ឆេះ​នៅ​ពេល​នោះ​ គឺ​បណ្ដាល​មក​ពី ការ​ធ្វើ​ឃាត​ព្រះ​រាជ​បុត្រា​ នៃ​ព្រះរាជា​អាណាចក្រ​ Autriche-Hongrie ​នៅ​ប្រទេស​ Bosnie។ តែ​ពិត​ទៅ​រឿង​នេះ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ដើមហេតុ​វែង​ឆ្ងាយ​ជាង​នេះ​ ក្នុង​ប្រវត្តិសាស្ត្រ​ ភូមិ​សាស្ត្រ​នយោ​បាយ​អឺរុប។ និយាយ​ឲ្យចំទៅ ​សង្គ្រាម​លោក​លើក​ទី​មួយ​គឺ​ជា​លទ្ធផល​នៃ​គំនុំ​មិន​បញ្ចេញ​ឈ្មោះ​រវាង​បណ្ដា​មហាអំណាច​អឺរុប​នៅ​ពេល​នោះ ​តាំង​តែ​ពី​យូរយា​ណាស់​មក​ហើយ។ ក្នុង​ចំណោម​ដើម​ហេតុ​ទាំង​ប៉ុន្មាន​ដែល​អាច​ជួយ​ពន្យល់​ពី​ការផ្ទុះសង្គ្រាម​នេះ​មាន គំនិត​ជាតិនិយម​ដែល​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង គំនុំ​របស់​ប្រទេស​បារាំង​ទៅ​លើ​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ដណ្ដើម​យក​តំបន់​ Alsace-Lorraine ​ដែល​ជា​ទឹក​ដី​របស់​ខ្លួន​មុន​សង្គ្រាម​ ១៨៧០។

Mais en-deçà de ces raisons, il faut mentionner des rivalités économiques, des systèmes d'alliances militaires complexes développés entre les différents pays européens au cours du XIXe siècle après la défaite napoléonienne de 1815, le Congrès de Vienne qui s'en est suivi en 1815 et l'indépendance belge de 1830 entraînant la France et l'Angleterre à se porter garantes de celle-ci. Les disputes incessantes sur le partage du monde entre les puissances coloniales européennes sont également un facteur important à prendre en compte pour comprendre l’éclatement de cette guerre inévitable. Le climat de tension régnant avait poussé les grandes puissances européennes à une course aux armements, et chaque état-major s'était activement préparé au conflit. L'attentat de Sarajevo va déclencher ce que l’historien Jean-Baptiste Duroselle appelle un « mécanisme », qui va entraîner presque tous les protagonistes vers une guerre totale.

ដូច​យើង​បាន​យល់​ពី​ខាង​លើ​មក តាម​ពិត​ទៅ​សង្គ្រាម​នេះ​មុន​បង្អស់​ គឺជា ​សង្គ្រាម​អឺរុប មិន​មែន​សង្គ្រាម​លោក​ទេ​ ពីព្រោះ​នៅ​អាស៊ី​ ឬ​នៅ​ទ្វីប​ដទៃ​ទៀត​មិន​មាន​ចម្បាំង​ទេ​។ តែ​ដោយសារ​មហាអំណាច​អឺរុប​សម័យ​នោះ​ជា​មហាអំណាច​ចក្រពត្តិ​អាណា​និគម ដែល​គ្រប់គ្រង​ពិភព​លោក​សឹង​តែ​ទាំង​មូល ពួក​អឺរុប​ក៏​ហៅថា សង្គ្រាម​ពិភព​លោក​ទៅ​។ ជា​ទូទៅ ពួក​អឺរុប​តែង​តែ​យល់​ថា​ខ្លួន​តំណាង​ឲ្យពិភពលោក​ទាំង​មូល។ សន្និសីទ​នៅ​ទី​ក្រុង​ Berlin​ នៅ​ឆ្នាំ​១៨៨៥ ជា​ការ​ជែក​ចរចារ​គ្នា​រវាង​មហាអំណាច​ចក្រភព​អឺរុប​ ដើម្បីបែង​ចែក​ទ្វីប​អាហ្វ្រិក​គ្នា​ គឺ​មិន​ខុស​ពី​ក្មេង​ឈ្លោះ​គ្នា​ដណ្ដើម​នំ​នោះឡើយ​។

La conférence de Berlin de 1885, avait permis le partage de l'Afrique entre les puissances européennes. Une notable partie de l'Afrique centrale, le Congo était octroyé au roi des Belges Léopold II qui avait habilement utilisé les rivalités entre la France, l'Angleterre et l'Allemagne pour neutraliser ainsi le centre de l'Afrique. Mais les différends coloniaux ne vont cesser de s'accroître, entretenant par la même occasion les tensions entre les métropoles. Par exemple, en Asie à propos de la Thaïlande et la Chine, tension entre la France et l’Angleterre.

សូម​កត់​សំគាល់​ថា ​ទំនាស់​រវាង​ចក្រភព​អង់គ្លេស នឹង ចក្រភព​បារាំង សម័យ​នោះ​មិន​ដែល​ឈាន​ចូល​ដល់​ចម្បាំង​យោធា​នោះ​ឡើយ​។ ជា​ទូទៅ ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ទំនាស់​ទាំង​ប៉ុន្មាន​តាម​រយៈ​ការ​ដោះ​ដូរ​តំបន់​ឥទ្ធិពល​គ្នា​។ ជម្លោះ​រវាង​ប្រទេស​អឺរុប​ក៏​ជា​ជម្លោះ​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ ។ ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ផលិតកម្ម​ឧស្សាហកម្ម​កាន់​តែ​កើន​ឡើង​ ក៏ត្រូវ​ការ​ទីផ្សារ​កាន់​តែ​ធំទូលាយ​ដែរ​។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​អាល្លឺម៉ង់​ត្រូវ​ការ​ដណ្ដើម​យក​ពិភព​លោក​មក​ដាក់​ក្រោម​អាណា​និគម​របស់​ខ្លួន​ដូច​ចក្រភព​អង់គ្លេស​និង​បារាំង​ដែរ​។

La rivalité économique entre l'Allemagne et la France s'accroît à partir de 1912. La grande puissance industrielle allemande inquiète les États européens, car les produits allemands inondent les marchés français et britanniques. Toutes ces tensions arrivent au point d’éclatement avec le prétexte de cet assassinat de Archiduc de l’Empire Austro-hongrois en 1914.

សន្និសីទ នៅ​ទីក្រុង​ Versailles ដែល​មាន​២៧​ប្រទេស​ចូល​រួម ​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩១៩ ជា​សន្និសីទ​ដំណោះ​ស្រាយ​សង្គ្រាម​លោក​លើក​ទីមួយ​។ ដោយ​ក្នុង​សិន្និសិទ​នេះ ក្រុម​ប្រទេស​អ្នក​ឈ្នះ​សង្គ្រាម​មាន​បារាំង អងគ្លេស និង​អាមេរិក​នាំ​មុខ បាន​ដាក់​លក្ខ័ខ័ណ្ឌ​ដ៏​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់ សិន្និសិទ​នេះ​ក៏​ក្លាយ​ជា​គំនុំ​សង​សឹក​ពី​សំណាក់​ប្រទេស​អាល្លឺម៉ង់​ដល់​ប្រទេស​បារាំង​និង​ប្រទេស​ភាគី។ រឿង​នេះ​ ​ជា​កក្តាមួយ​ដែល​បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​២​ ២០​ឆ្នាំ​ក្រោយ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ